CAMBO REPORT

Popup Advertising5 seconds

Fortnite ចេញ Skin John Wick យ៉ាង​ពិ​សេស​សម្រាប់​អ្នក​គាំ​ទ្ររឿង​នេះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ហ្គេមបាញ់ប្រហារ បែបជីវចល Fortnite បាននាំមកនូវ Skin តួរអង្គដ៏ល្បី John​ Wick ដាក់ក្នុងហ្គេមហើយខណៈដែល ខ្សែរឿងខាងលើចាក់បញ្ចាំង។ John Wick Chapter 3 បានចាប់ផ្តើមចាក់បញ្ចាំងនៅថ្ងៃសុក្រ ទី17 ខែឧសភាពនេះស្របពេល ដែលតួរអង្គខាងលើ កំពុងវាយ បាញ់កាប់ចាក់ ក្នុងរោងកុននោះ Skin របស់គាត់ក៏បានប្រើ នៅក្នុងហ្គេម Fortnite ដែរ។

ប្រសិនបើអ្នកជា ប្រិយមិត្តរបស់រឿងបែប បាញ់ប្រហារជាមួយនឹងសិល្បៈ ប្រយុទ្ធស៊ីសាច់ហុតឈាម ដែលចាប់ផ្តើមចាក់បញ្ចាំង កាលពីថ្ងៃទី17 ឧសភាកន្លងទៅនេះប្រាកដណាស់ គ្រាន់តែស្រមោលក៏អាចដឹងដែរ។ John Wick Chapter 3 – Parabellum នេះហើយដែលយើង កំពុងនិយាយ សម្រាប់ថ្ងៃនេះជាថ្ងៃទីពីរហើយដែល ខ្សែរឿងខាងលើបានចាក់បញ្ចាំង បើនិយាយទៅរឿងមួយនេះ គឺល្បីខ្លាំងដែរបើទោះជាមិនល្បីដាច់គេក្តី ។ កាលពីម្សិលមិញនេះដែរ ស្របគ្នានឹងថ្ងៃចាក់បញ្ចាំង រឿងខាងលើក្រុមហ៊ុន Epic ក៏ប្រកាសថាខ្លួនបាន ដាក់បញ្ចូលនូវ Skin របស់តួរអង្គឯកនៃរឿង ខាងលើក្នុងហ្គេមរបស់ពួកគេហើយ។ 

សម្រាប់ Skin ខាងលើប្រិយមិត្តអ្នកលេង អាចធ្វើការជាវបានហើយ ចំណែកខាង Epic ក៏បានបន្ថែមរបៀប លេង ហៅថា Wick’s Bounty ជាមួយនឹងពេលកំណត់ផង​ដែរ។ Wick’s Bounty តម្រូវឱ្យអ្នកលេងធ្វើការលេង និង ធ្វើយ៉ាងណាប្រមូលកាកមាស ដែលវាតម្រូវឱ្យអ្នកលេង ធ្វើការដណ្តើមគ្នា ដើម្បីប្រមូលបាន រហូតដល់កម្រិតកំណត់។

អញ្ចឹងសម្រាប់អ្នកលេងហ្គេម Fortnite នឹងពេញចិត្តជាមួយការនាំយក Skin John Wick នេះប៉ុន្តែអ្នកក៏ត្រូវចំណាយប្រាក់ដើម្បី ក្លាយជាម្ចាស់ Skin នេះដែរ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Panhabot ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: Fortnite Tag: កម្មវិធី-ហ្គេម