CAMBO REPORT

Popup Advertising5 seconds

ហ្គេម​ប្រភេទ VR ថ្មី​នេះ អាច​ឲ្យ​អ្នក​វ៉ៃ​គ្នា​ជាមួយ​នឹង​មនុស្យ​យន្ដ​ពិត​ៗ​បាន!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រសិនបើប្រិយមិត្តអ្នកអាន តែងតែពេញចិត្តនូវ បទពិសោធន៏នៃការ ប្រកួតប្រជែងក្នុងហ្គេម VR (Virtual reality) ប៉ុន្តែមានអារម្មណ៍ថា ហាក់បីដូចជា មិនសូវដូចពិតៗខាងក្រៅ នោះមនុស្យយន្ដមួយនេះ គឺសាកសមសម្រាប់លោកអ្នកងលត។ នាពេលថ្មីៗនេះ មានបុរសម្នាក់ដែលជា វិស្វករផ្នែកបង្កើតរ៉ូបូត ហើយក៏ជាម្ចាស់ Channel YouTube មួយឈ្មោះថា James Bruton បានសហការជាមួយនឹង និស្សិតនៃសាកលវិទ្យាល័យ Portsmouth (ប្រទេសអង់គ្លេស) ដើម្បីបង្កើតមនុស្យយន្ដ ដែលអាចវៃអ្នកពិតៗ ខណៈពេលកំពុងលេងហ្គេម VR ផងដែរ។

លោក James Bruton ជាវិស្វករអគ្គិសនី និងបានបង្កើតមនុស្យយន្ដជាច្រើន ហើយក៏បានបង្ហោះចូលក្នុង YouTube ឆានែលរបស់គាត់ អស់រយៈពេល ជាច្រើនឆ្នាំមកហើយ ក៏ប៉ុន្ដែវីដេអូចុងក្រោយបំផុត ដែលគាត់បានបង្ហោះ គឺទទួលបានចំណាប់អារម្មណ៍ ជាច្រើន ពីអ្នកទស្សនា ដោយអនុញ្ញាតឲ្យគាត់ ធ្វើការវ៉ៃគ្នាលេង ជាមួយនឹងមនុស្យយន្ដពិតៗ នៅខាងក្រៅ ថែមទៀតផង។ ចំណែកឯមនុស្យយន្ដមួយនេះ គឺត្រូវបានបង្កើតឡើង ដោយបន្ទះក្ដារឈើ ជាមួយនឹងកង់ សម្រាប់ផ្នែកជើងខាងក្រោម ហើយដៃទាំងពីរ ក៏មានភ្ជាប់ជាមួយ ឧស្ម័នខ្យល់ដែលមានស្រោមដៃប្រដាល់ ពាក់នៅពីលើទាំងសងខាង និងដើម្បីវាយអ្នកលេងផងដែរ។ លើសពីនេះទៅទៀត យើងក៏ឃើញមានសេនស័រ បំពាក់នៅលើមនុស្យយន្ដនោះ ដើម្បីអាចឲ្យតាមដាន ចលនារបស់អ្នកលេងបាន។ 

 

***សូមទស្សនាវីដេអូខាងក្រោម ដែលបង្ហាញអំពីការបង្កើតនូវ មនុស្យយន្ដប្រដាល់ថ្មីនេះ៖

 

 

សរុបមក ពិតប្រាកដណាស់នេះ គឺជាគំនិតមួយ ដែលខុសប្លែកពីពេលមុនៗមក ប៉ុន្ដែនេះក៏ជាទស្សនៈដ៏ល្អ សម្រាប់មនុស្យមួយចំនួន ចង់បានបទពិសោធន៏ លេងហ្គេម VR ដូចពិតៗនៅខាងក្រៅ ដោយអាចឲ្យមនុស្យយន្ដ វ៉ៃគ្នា ជាមួយអ្នកលេង។ ហេតុតែមនុស្យយន្ដនេះ គឺជាការបង្កើតឡើងដោយ ក្រុមការងារតូចប៉ុណ្ណោះ ហើយក៏មិនមែនជាផលិតផល ដាក់លក់លើទីផ្សារនៅឡើយ ដូច្នេះនាពេលបច្ចុប្បន្ននេះ យើងមិនអាចរកជាវ យកមកលេងបាន នៅឡើយទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: Tech Spot Tag: វិទ្យាសាស្ត្រ