CAMBO REPORT

Popup Advertising5 seconds

CEO របស់ OnePlus ពន្យល់​ពី​មូលហេតុ​ដែល​ខ្លួន​មិន​ប្រើ​ការ​ឌីហ្សាញ​បែប​កាមេរ៉ា​ប្រជ្រុយ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ពិតប្រាកដណាស់ ដែលក្រុមហ៊ុនផលិត ស្មាតហ្វូនស្ទើរតែទាំងអស់ នាពេលបច្ចុប្បន្ននេះ កំពុងទទួលយក ការរចនាអេក្រង់លាតពេញ ហើយដើម្បីសម្រេចបានដូចបំណង គឺត្រូវប្រើប្រាស់ដំណោះស្រាយ ដោយលាក់កាមេរ៉ាមុខ ក្នុងតួខ្លួនស្មាតហ្វូន ឬក៏ប្រើប្រាស់ថ្ងាសឆក និងថែមទាំងការឌីហ្សាញ បែបរន្ធប្រជ្រុយផងដែរ។ នាពេលថ្មីៗនេះ ក្រុមហ៊ុន OnePlus បានប្រកាសចេញ ស្មាតហ្វូន OnePlus 7 Pro ដែលជ្រើសរើសយក រចនាបថបែប កាមេរ៉ាហូតចេញពីតួខ្លួន ហើយសម្រេចចិត្តមិនប្រើប្រាស់ ការឌីហ្សាញរន្ធប្រជ្រុយ ដូចមាននៅលើ ស្មាតហ្វូនលំដាប់កំពូលៗ របស់ក្រុមហ៊ុន Samsung នោះឡើយ។

រហូតមកដល់ពេលឥឡូវនេះ នាយកប្រតិបត្តិរបស់ OnePlus គឺលោក Pete Lau ផ្ទាល់តែម្ដង បានធ្វើការពន្យល់ ប្រាប់ពីមូលហេតុ ដែលក្រុមការងារ OnePlus មិនជ្រើសយកការឌីហ្សាញ ជាលក្ខណៈបែប Infinity-O ឬក៏រន្ធប្រជ្រុយ សម្រាប់ស្មាតហ្វូនម៉ូឌែល OnePlus 7 Pro ស៊េរីថ្មីរបស់ខ្លួន។ ចំពោះបញ្ហាចម្បងនោះ គឺស្ថិតនៅចំទំហំនៃរន្ធកាមេរ៉ា ដែលត្រូវខួងលើបន្ទះអេក្រង់ ហើយលោក Pete Lau ក៏បានបន្ថែមទៀតថា ប្រសិនបើរន្ធកាមេរ៉ាខាងមុខ អាចធ្វើឲ្យតូចជាងនេះ ក្រុមហ៊ុនការងាររបស់ខ្លួន នឹងជ្រើសរើសការឌីហ្សាញ ដូចនេះដែរហើយ។ លើសពីនេះទៅទៀត សូម្បីតែលោក Huang Zhang ដែលជានាយកប្រតិបត្តិរបស់ Meizu Group ក៏បានចែករំលែកនូវ ទស្សនៈដូចគ្នាអញ្ចឹងដែរ ដោយឡែកបច្ចេកវិទ្យា ខួងបន្ទះអេក្រង់ គឺនៅជាលក្ខណៈ ជំនាន់ដំបូងនៅឡើយទេ។

សរុបមក ទោះបីជាយ៉ាងណាក៏ដោយ ស្មាតហ្វូនម៉ូឌែល OnePlus 7 Pro គឺបានប្រើប្រាស់បន្ទះអេក្រង់ ទំហំធំដល់ទៅ 6.67 អ៊ីញឯណោះ ហើយក៏ជាប្រភេទ AMOLED និងអាចបង្ហាញគុណភាពបាន ដល់ទៅកម្រិតធំ Quad HD+ ជាមួយនឹងបច្ចេកវិទ្យា 90Hz Refresh Rate និងជាអេក្រង់ប្រភេទ HDR10+ ថែមទៀតផង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: Gizmo China Tag: ទូរស័ព្ទ