CAMBO REPORT

Popup Advertising5 seconds

Galaxy S10 Plus ផលិត​ពិសេស​ត្រឹម 1,000 គ្រឿង សម្រាប់​អប​អរ​ព្រឹត្តិការណ៍​កីឡា Olympic ឆ្នាំ 2020

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្រុមហ៊ុនកូរ៉េត្រៀម នឹងដាក់លក់នូវស្មាតហ្វូន ពិសេសផលិតសម្រាប់ អបអរនូវព្រឹត្តិការណ៍ ធំលំដាប់ពិភពលោកគឺការប្រកួត កីឡអូឡាំពិចឆ្នាំ 2020 នៅឯប្រទេសជប៉ុន។ សម្រាប់ស្មាតហ្វូននេះ ដែរវាគឺជាស្មាតហ្វូនលំដាប់កំពូល ដែលក្រុមហ៊ុន Samsung បានដាក់លក់រួចទៅហើយ នៅក្នុងទីផ្សារនោះគឺ Galaxy S10 Plus ។ ប៉ុន្តែសម្រាប់ផលិតផល ពិសេសនេះក្រុមហុ៊ន បានបន្ថែមនូវ Logo ព្រឹត្តិការណ៍មួយនេះទៀតផង និង កាន់តែពិសេសថែមទៀតនោះ វាក៏មានកាដូរបន្ថែម យ៉ាងពិសេសថែមទៀត។

Galaxy S10 Plus Olympic Games Edition ត្រូវបានគេបញ្ជាក់ហើយថា នឹងមានតែមួយពាន់ដើមទេសម្រាប់អ្នកគាំទ្រព្រឹត្តិការណ៍ កីឡដ៏ធំនេះ។ ចំពោះលក្ខណៈសម្បតិ្តរបស់វា មិនខុសពីស្មាតហ្វូន ម៉ូដែលធម្មតានោះឡើយគ្រាន់តែ ក្រុមហ៊ុនបានបន្ថែមនូវ រូបតំណាងមួយ នៅលើ Galaxy S10 Plus ពណ៌ Prism White និងបន្ថែមមកជាមួយនូវ កាស Galaxy Buds ដែលមានពណ៌ដូចគ្នាមកជាមួយ។ រីឯកាសស្តាប់នេះក៏មិនខុសគ្នាដែរ វាក៏ត្រូវគេបន្ថែមមកជាមួយ រូបតំណាង Olympic នោះដូចគ្នានៅលើ Case របស់វា។ Galaxy S10 Plus Olympic Games Edition ខាងលើមានតម្លៃខ្លួន មិនខុសពីស្មាតហ្វូនម៉ូដែលធ្មមតា ដែលបានដាក់លក់នោះឡើយ ប៉ុន្តែវាជាចំនួនមានកំណត់ ដោយក្រុមហ៊ុនផលិតតែ 1,000ដើមប៉ុណ្ណោះ។

អញ្ចឹងនេះគឺជា Galaxy S10 Plus Olympic Games Edition ដែលមានតែមួយពាន់ដើម ដែលវានឹងមិនមានលក់ទូលំទូលាយនោះឡើយ ពោលគឺមានលក់តែ នៅក្នុងប្រទេសជប៉ុនប៉ុណ្ណោះ។ សម្រាប់ពេលវេលាដែលវាចាប់ ផ្តើមដាក់លក់អាចនឹង ចុងឆ្នាំនេះមុននឹងក្រុមហ៊ុន Samsung ប្រកាសចេញ Galaxy S11 តាមការប៉ាន់ស្មាន។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Panhabot ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: Android Authority Tag: ទូរស័ព្ទ