CAMBO REPORT

Popup Advertising5 seconds

Huawei Mate 20 X (5G) នឹង​ដាក់​លក់​ក្នុង​តម្លៃ $1,274 នៅ​ឯ​ចក្រភព​អង់គ្លេស!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីខែមេសា ឆ្នាំ 2019 យើងបានឃើញនូវ រូបភាពលេចធ្លាយ ព្រមទាំងវីដេអូឃ្លីបចាប់កាន់ នៃស្មាតហ្វូនម៉ូឌែល Huawei Mate 20 X (5G) ខ្លះៗ រួចមកហើយ និងថែមទាំងប្រទះឃើញ លេចចេញប្រអប់ផងដែរ។ ហេតុដូច្នេះហើយ មកដល់ពេលថ្មីៗនេះ ក្រុមហ៊ុនចិន Huawei ក៏បានធ្វើការសម្រេចចិត្ត ប្រកាសចេញនូវ ស្មាតហ្វូនម៉ូឌែលថ្មីមួយនេះ ជាផ្លូវការតែម្ដង ដោយចាប់ផ្ដើមដាក់លក់ ពីខែមិថុនា ឆ្នាំ 2019 ឆាប់ៗខាងមុខនេះ នៅឯចក្រភពអង់គ្លេស។

ពិតប្រាកដណាស់ ដូចដាក់បង្ហាញក្នុងឈ្មោះអញ្ចឹងដែរ ដោយស្មាតហ្វូន Huawei Mate 20 X (5G) គឺជាម៉ូឌែលថ្មីផ្សេងមួយទៀត បន្ទាប់ពីស្មាតហ្វូន Huawei Mate 20 X ក៏ប៉ុន្ដែគ្រាន់តែបានបន្ថែម ឲ្យប្រើប្រាស់ប្រព័ន្ធ 5G និងកែប្រែលក្ខណៈសម្បត្តិ បន្ដិចបន្ដួចតែប៉ុណ្ណោះ។ អ្វីដែលចម្លែកនោះ គឺថាក្រុមហ៊ុន Huawei សម្រេចចិត្តផ្ដល់ថាមពលថ្ម ដល់ស្មាតហ្វូនម៉ូឌែល Mate 20 X (5G) ត្រឹមតែទំហំ 4,800mAh ប៉ុណ្ណោះ ខណៈ Mate 20 X ម៉ូឌែលធម្មតាវិញ ទទួលបានថាមពលថ្ម ដល់ទៅទំហំ 5,000mAh ឯណោះ ទោះបីជាបណ្ដាញប្រព័ន្ធ 5G ត្រូវបានរំពឺងទុកថា នឹងត្រូវការប្រើប្រាស់ ថ្មច្រើនជាងប្រព័ន្ធ 4G ក៏ដោយ។

 

ខណៈពេលដែល មានអ្នកគាំទ្រមួយចំនួន ខកចិត្តនឹងការបន្ថយទំហំថ្ម ដោយក្រុមហ៊ុន Huawei ក៏បានធ្វើការបំពាក់នូវ បច្ចេកវិទ្យាសាកថ្មលឿន 40W ទៅឲ្យស្មាតហ្វូនម៉ូឌែល Mate 20 X (5G) រីឯម៉ូឌែល Mate 20 X គឺមានបច្ចេកវិទ្យា សាកថ្មលឿន ត្រឹមកម្រិត 22.5W តែប៉ុណ្ណោះ។ ចំណែកឯបន្ទះឈីប Kirin 980 គឺនៅតែត្រូវបានប្រើប្រាស់លើ Huawei Mate 20 X (5G) ដូចម៉ូឌែលធម្មតាអញ្ចឹងដែរ ក៏ប៉ុន្ដែសម្រាប់លើកនេះ ក្រុមហ៊ុនបានបន្ថែមនូវ ម៉ូដឹមប្រព័ន្ធ 5G (Balong 5000) ថ្មីរបស់ខ្លួន ដែលជាបន្ទះឈីប 5G មានទំហំត្រឹម 7mm ដំបូងគេបង្អស់លើ ពិភពលោក។

សរុបមក ស្មាតហ្វូនម៉ូឌែល Huawei Mate 20 X (5G) នឹងមានដាក់លក់លើ ទីផ្សារចក្រភពអង់គ្លេស ចាប់ពីខែមិថុនា ឆ្នាំ 2019 ក្នុងតម្លៃ $1,274 ដុល្លារអាមេរិក ដោយឡែកសម្រាប់ម៉ូឌែល Mate 20 X ធម្មតា ចេញកាលពីឆ្នាំ 2018 គឺមានតម្លៃត្រឹម $953 ដុល្លារអាមេរិកតែប៉ុណ្ណោះ។ អញ្ចឹងយើងក៏សង្ឃឹមថាម៉ូឌែលនេះ អាចនឹងមានវត្តមានក្នុងទីផ្សារស្រុកយើង បើសិនជាប្រទេសយើង អាចដំណើរការប្រព័ន្ធ 5G នេះបាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: Phone Arena Tag: ទូរស័ព្ទ