CAMBO REPORT

Popup Advertising5 seconds

ក្រុមហ៊ុនធំពីរ បានចាប់ដៃគ្នានាំយកបច្ចេកវិទ្យា Azure សម្រាប់បង្កើតបទពិសោធន៍ហ្គេមនិងការកម្សាន្តបែបថ្មី!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បច្ចុប្បន្នការកម្សាន្តមាន ច្រើនរូបភាពដែលក្នុង នោះយើងសង្កេតឃើញ ការលេងហ្គេម គឺមានការគាំទ្រច្រើនខណៈនោះមានខ្លះ ប្រើការលេងហ្គេមដើម្បី រកចំណូលបានថែមទៀតផង។ អញ្ចឹងដើម្បីជួយឱ្យការលេងហ្គេមកាន់តែមាន រសជាតិ និង កាន់តែងាយស្រួលក្រុមហ៊ុន Sony និង Microsoft បានសហការគ្នាក្នុងគោលដៅផលិតជា Clouds Gaming ថ្មីនិង Azure AI សម្រាប់ជំនួយទៀតផង។

 

សម្រាប់គម្រោងមួយនេះ គឺត្រូវបានក្រុមហ៊ុនដ៏ធំ ពីរដែលមួយគឺ Microsoft និង មួយទៀតគឺក្រុមហ៊ុន Sony របស់ជប៉ុន។ គម្រោងខាងលើត្រូវបាន គេបង្ហើបថាត្រូវធ្វើនៅលើ ឃ្លាំងលើមេឃរបស់ Microsoft គឺ Microsoft Azure Cloud សម្រាប់ហ្គេម និង ការចាក់បញ្ចាំងតាម អុីនធើណេត(Content-Streaming Services)។ យ៉ាងណាក្តីគម្រោង ខាងលើនៅមិនទាន់ មានការបញ្ជាក់ច្បាស់ថា ដំណើរការ និង អត្ថន័យដែលជាប្រយោជន៍ យ៉ាងណានៅឡើយ ព្រោះពួកគេទើបតែចាប់ ផ្តើមអញ្ចឹងមានតែរងចាំ បន្តិចទៀតដើម្បីប្រមូល ទិន្នន័យនិង ពត៌មានបន្ថែមបាន។ ប៉ុន្តែពួកគេក៏បានបង្ហើប បន្ថែមផងដែរថាពួកគេ និង ប្រើ Azure Cloud របស់ក្រុមហ៊ុន Microsoft និង Azure AI នៅក្នុងគម្រោងនេះដែរ។ គួរបញ្ជាក់ដែរថាគេអាចនឹងប្រើនូវបច្ចេកវិទ្យា នៅក្នុងគម្រោងខាងលើ សម្រាប់ប្រភេទម៉ាស៊ីនហ្គេម ដូចជា Xbox និង Play Station។ ចំពោះសមត្ថភាព និង អត្ថប្រយោជន៍វា គេគ្រាន់តែបញ្ចាក់ថា ជួយសម្រួលដល់ ការប្រើប្រាស់ និង ការកម្សាន្ត តែនៅមិនទាន់មានការ បញ្ជាក់អោយលំអិតនៅឡើយ។

 

 

អញ្ចឹងនេះជាព័ត៌មាន ដំបូងអំពីគម្រោងថ្មីមួយ ដែលមានការចូលរួម ពីក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដល់ទៅពីរគឺ Sony និង Microsoft ។ ជាមួយគម្រោង Gaming Cloud នេះពួកគេនឹងប្រើប្រាស់ Azure Cloud និង Azure AI ដើម្បីអភិវឌ្ឍន៍ផងដែរ​ គ្រាន់តែមិនទាន់ ដឹងថាវាដំណើរការយ៉ាងណា ប៉ុណ្ណោះ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Panhabot ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: Toms Guide Tag: កម្មវិធី-ហ្គេម