CAMBO REPORT

Popup Advertising5 seconds

PUBG Mobile ចេញរដូវកាលថ្មីហើយ ដោយ​នឹងនាំយក Skin កាំភ្លើង និង​មុខងារជំនួយថ្មីៗ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

PUBG Mobile ទើបតែបានបញ្ចប់រដូវកាលទី 6 របស់ខ្លួនហើយនៅថ្ងៃនេះ ចឹងពួកគេនឹង ឈានចូល Season 7 នឹងនាំយកនូវ Skins កាំភ្លើងប្រភេទថ្មី Skins កាតាប ឆ័ត្រយោង និង មុខងារជំនួយថ្មីៗមកឱ្យអ្នកលេង ក្នុងថ្ងៃនេះ។ ដូចរដូវកាលមុនៗដែរ រដូវកាលទី7នេះ PUBG Mobile បានព្យាយាមដុះខាត់ និង កែសម្រួលកំហុសឆ្គងបន្ថែមទៀត អញ្ចឹងចង់ដឹងថាមានអ្វីថ្មី ឫផ្លាស់ប្តូរខ្លះនោះ យើងនឹងធ្វើការបកស្រាយជូន។

នេះជាថ្ងៃទី17 ខែឧសភាដែលជាពេល Update PUBG Mobile ឈានដល់ជំនាន់ទី 0.12.5 ជាមួយនេះដែរពួកគេក៏នឹងនាំមកជូន Season 7 មកដែរ។ សម្រាប់ការបន្ទាន់សម័យនេះ ពួកគេបាននាំមកនូវកាំភ្លើងខ្លីថ្មីមួយប្រភេទទៀតមានឈ្មោះថា Skorpion ជាប្រភេទ Sub-Machine ប្រើគ្រាប់ 9mm  កាំភ្លើងប្រភេទនេះនឹងមានសម្រាប់ គ្រប់ផែនទីទាំងអស់។

លើសពីនេះទៀតពួកគេ ក៏បានបន្ថែម Servers Middle East ថ្មីមួយទៀតដើម្បីការពារបញ្ហាចង្អៀត និង កាត់បន្ថយ Lag ផងដែរ។ រីឯ Season 7 នេះមាននូវ ការដូរ សម្រាប់ការឡើងថ្នាក់ជាច្រើន ក្នុងនោះមានដូចជា Skins កាំភ្លើងថ្មីសម្រាប់កាំភ្លើង AKM និង M416 កាតាប ឆ័ត្រយោង និង យន្តហោះថេមទៀតផង។ 

ពិសេសសម្រាប់ការជាវ កញ្ចប់ឡើងទៅ Elite Royal Pass អ្នកនឹងទទួលបានការដូរ កាន់តែច្រើនតែអ្នកត្រូវចំណាយប្រាក់ខ្ទង់ 10$ ទើបអាចមានសិទ្ធចូលរួម។ សម្រាប់តួរអង្គរបស់អ្នក ក៏កាន់តែឡូយដែរដោយពេលនេះ អ្នកអាចបន្ថែមពុកមាត់ ឱ្យថែមទៀតផងប៉ុន្តែដំបូង អ្នកត្រូវដោះវាពី Royal Pass ជាមុនសិន។ 

សម្រាប់វើសិនថ្មីនេះ គេក៏បានធ្វើការ កែសម្រួលកម្រិតសមេ្លង ដើម្បីការពារពីការរុំខាន និង បន្ថែម Added Category Tabs នៅក្នុងផ្សារទៀតផង។ ចំណែកកាំភ្លើង Kar98 ក៏ទទួលបានការបន្ថែម Skin ថ្មីមួយទៀតផងដែរ។

សរុបមកពេលនេះអ្នកអាច ធ្វើការទាញយកការ Update បានហើយដូច្នេះប្រសិនបើ បានសាកហើយជួយប្រាប់ផងថានូវមាន អ្វីថ្មីបន្ថែមទៀត ដែលខ្ញុំពុំបានប្រាប់។ អរគុណ!

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Panhabot ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: PUBG Mobile Tag: កម្មវិធី-ហ្គេម