CAMBO REPORT

Popup Advertising5 seconds

Huawei កាន់​តែ​យ៉ាប់​មែន​ទែន​ហើយ​បន្ទាប់​ពី​សហរដ្ឋ​អាមេរិច​ចេញ​ច្បាប់​ថ្មី​មួយ​ទៀត

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បច្ចេកវិទ្យាទំនាក់ទំនង​ និង ពត៌មានវិទ្យា បានរីកចម្រើនដល់កម្រិត កំពូលហើយនាពេលសព្វថ្ងៃនេះ​ដោយវាបាន សម្រួលក្នុងការទំនាក់ទំនង ការផ្ទេរ ដោះដូរទិន្នន័យ បានកាន់តែឆាប់រហ័ស​ និង​កាន់​តែ​ងាយ​ស្រួល។ ស្របគ្នានេះដែរទិន្នន័យ សំខាន់ៗក៏នឹងមាន​ ហានិភ័យកាន់តែខ្លាំង ផងដែរប្រសិនបើ​យើងមិនមានប្រព័ន្ធសុវត្ថិភាព គ្រប់គ្រាន់។​ ជាក់ស្តែងប្រទេសមហាអំណាចធំៗ​ គេប្រុងប្រយ័ត្នខ្លាំង និង​យកចិត្តទុកដាក់បំផុត ពីបញ្ហាខាងលើនេះ ជាឧទាហរណ៍ស្រាប់ គឺសហរដ្ឋអាមេរិច ទើបតែចេញ​ច្បាប់​ថ្មីមួយទៀតសម្រាប់រក្សា​ នូវសុវត្ថិភាពផ្នែក ICT នេះ​។

កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលរបស់លោក Trump ទើបតែបានចេញច្បាប់ថ្មីមួយទៀត ក្នុងគោលដៅ​ពង្រឹងផ្នែកសុវត្ថិភាព និង​សន្តិសុខនៅលើ​​ វិស័យបច្ចេកវិទ្យា ពិសេសផ្នែក ICT នេះតែម្តង។ សម្រាប់​ច្បាប់​ថ្មីនេះគឺ មានគោលបំណងធ្វើការ គ្រប់គ្រងរាល់ការធ្វើអាជីវកម្ម រាប់បញ្ចូលដូចជាការ រចនា ដំឡើង ផលិត ការគ្រប់គ្រង និង ​គម្រោងផ្នែក ICT ទាំងអស់ជាមួយនឹងក្រុមហ៊ុន នៃជនជាតិដទៃ​ត្រូវ​ទទួល​បាន​ការ​ យល់ព្រមពីរដ្ឋាភិបាល របស់បស់សហរដ្ឋជាមុនសិន។ កាន់តែសំខាន់ជាងនេះ​ ច្បាប់ខាងលើ​គឺ​មានមុខព្រួញបាញ់ចំ​ ក្រុមហ៊ុនបច្ចេកវិទ្យាចិនតែម្តង ពិសេសជាងគេក្រុមហ៊ុន ដែលមានប្រតិបត្តិការ​ច្រើនជាមួយ ដៃគូពាណិជ្ជកម្ម ក្រៅស្រុកយ៉ាងធំសម្បើម​ នោះគឺ Huawei។ ដូចយើងដឹងស្រាប់​ហើយ ក្រុមហ៊ុនដ៏ធំខាងលើនេះ​ គឺជាក្រុមហ៊ុនឈានមុខមួយ របស់ចិនខណ: ការធ្វើពាណិជ្ជកម្ម របស់​ក្រុម​ហ៊ុន​ Huawei ភាគច្រើនគឺជាមួយនឹង ពួកលោកខាងលិចនេះតែម្តង។ យ៉ាងនេះឯងដែលធ្វើ​អោយ​ ក្រុមហ៊ុននេះមានបញ្ហា​ ធំជាងគេស្របពេលដែល ពួកគេ​​កំពុង​ស្ថិត​ក្នុង​ជួរមុខខាងបច្ចេក​វិទ្យា​ ស្របពេលថ្មីៗនេះពួកគេ បាន​បញ្ចេញស្មាតហ្វូន​ និង ថេប្លេត​ជាច្រើន​ផង​នោះ។​ ពិត​ហើយបើសិនជា រដ្ឋាភិបាលរបស់លោក Tramp នៅបន្តរឹតបន្តឹងបែបនេះ​ ផលិតផល​​ក្រុម​ហ៊ុន​ធំៗ​របស់ប្រទេស​ចិន នឹងពិបាកលោតចូលទីផ្សារ សហរដ្ឋអាមេរិចខ្លាំងណាស់។ គួរបញ្ជាក់ដែរថា ខណ:​ដែល​សង្គ្រាម​ ពាណិជ្ជកម្ម រវាងចិន និង​ សហរដ្ឋអាមេរិច កាន់តែក្តៅ ខាង​សហរដ្ឋ​អាមេរិច បានបន្ត​គោល​​ជំហរបស់ខ្លួនក្នុងការ ការពារសន្តិសុខផ្នែក ពត៌មានរបស់ខ្លួន។​ ដូច្នេះ​ពួក​គេ​បន្ត​​​ធ្វើ​​ ការរឹតបន្តឹងនូវការ​ប្រើប្រាស់ ការ​ចរាចរណ៍នូវប្រភេទគ្រឿង​បរិក្ខារ បច្ចេកទេសនានាដែល បម្រើ​អោយ​វិស័យ​ពត៌មានវិទ្យា​ ដែលមានប្រភពមកពីបរទេស ពិសេសប្រទេសចិនតែម្តង។​​​

សរុបមកបញ្ហាខាងលើនេះ​ មិនមែនបង្ករជាបញ្ហា សម្រាប់តែក្រុមហ៊ុន Huawei ប៉ុណ្ណោះទេ សូម្បី​ក្រុមហ៊ុនផ្លែប៉ោម​ របស់លោក Tim Cook នោះក៏មានបញ្ហាក្នុងការ លក់នៅប្រទេសចិនដែលជា​ទី​ផ្សារដ៏ធំបំផុតនេះផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Panhabot ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: Android Police Tag: ចំណេះដឹងទូទៅ