CAMBO REPORT

Popup Advertising5 seconds

DJI​ Os​mo​ Action​ កា​មេ​រ៉ា​ល្អ​អាច​ថត​វីដេអូ​បាន​ 4K​ មាន​អេ​ក្រង់​ពណ៌​មុខ​ក្រោយ​ និង​ជា​គូ​ប្រ​ជែង​ថ្មី​ជា​មួយ​ Go​Pro​ Hero​ 7​ ​(Black)

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

DJI ជាក្រុមហ៊ុនលក់ផលិតផលអេឡិចត្រូនិច ផ្នែកកាមេរ៉ា និង Drone ក៏ដូចជាឧបករណ៍បន្ទាប់បន្សំផ្សេងៗទៀត ដែលមានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់អ្នកប្រើប្រាស់ទូទាំងពិភពលោក។ ក្រៅពីមានភាពខ្លាំងទៅលើ Drone ហើយ DJI ក៏បានពង្រីកទីផ្សារ ទៅលើការបញ្ចេញឧបករណ៍ត្រកូល Osmo មួយស៊េរីទៀត ដោយវាមានឈ្មោះថា Osmo Pocket ជាកាមេរ៉ាសម្រាប់ថតវីដេអូ ដែលមានទំហំតូច តែមានដងកាន់ ងាយស្រួលទុកដាក់យកតាមខ្លួន និងផ្ដល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់ ដោយប្រើការថតតែដៃម្ខាងប៉ុណ្ណោះ។

យ៉ាងណា នាពេលឥលូវនេះ DJI បាននាំយកនូវផលិតផលថ្មីស្រឡាង ជាប្រភេទ Action Camera មកបន្ថែមមួយទៀតហើយ ដែលវានឹងក្លាយជាគូរប្រជែងធំជាមួយ GoPro Hero 7 Black ដោយឧបករណ៍នេះដែរ មានឈ្មោះជាផ្លូវការថា Osmo Action។ រចនាបថរូបរាងរបស់កាមេរ៉ានេះ មានទំហំតូចជាង Hero 7 និងមានចំនុចមួយចំនួន ដែលអ្នកប្រើភាគច្រើន អាចនឹងពេញចិត្តលើវា ដោយ Osmo Action មានអេក្រង់ខាងក្រោយទំហំ 2.25 អ៊ីញ អាចធ្វើការប៉ះបញ្ជាបាន (Touchscreen ) ហើយអ្វីដែលកាន់តែពិសេស វានៅមានអេក្រង់តូច នៅខាងមុខមួយទៀត ជាមួយទំហំ 1.4 អ៊ីញ ជាអេក្រង់បង្ហាញពណ៌ដូចគ្នា អនុញ្ញាតអោយអ្នកប្រើ អាចថត Selfie ឬថតវីដេអូខ្លួនឯង ឬថត Vlog បានយ៉ាងអេម តែម្តង។ 

Osmo Action មានបំពាក់មកជាមួយនឹងសេនស័រទំហំ 1/2.3 ជាប្រភេទ CMOS មានកែវលែនទំហំ 12 មេហ្គាភិចសែល អាចផ្តិតសាច់រូបភាព បានច្បាស់ល្អ រួមទាំងផ្នែកវីដេអូ។ វាអាចថតវីដេអូបានកម្រិត 4K ក្នុងល្បឿន 60 ហ្វ្រេម និង 100Mbps បីតរ៉េត ហើយក៏អាចកំណត់ធ្លាក់មកថតត្រឹម 30fps ក៏បានដែរ ចំណែកការថត HDR វិញ វាអាចដំណើរការ បានក្នុងល្បឿន 30 ហ្វេ្រម។ ក្នុងនោះ អ្នកជាម្ចាស់ ក៏អាចថតវីដេអូ Slow Motion (8x) បានកម្រិត 720 ភិចសែល ឬ 1080 ភិចសែល ហើយលើសពីនេះ វាមានមុខងារទប់លំនឹង ជួយការពាររំញ័រ បានយ៉ាងប្រសើរ។

 

 

ជាចុងក្រោយ Osmo Action មានតួខ្លួន ដែលបំពាក់មកជាមួយអាវក្រោះការពារទឹក អាចមុជទឹកលេង កំដរការថតវីដេអូជាមួយយើង ជាអ្នកប្រើប្រាស់បាន ដោយគ្មានបញ្ហា ហើយជាពិសេស កាមេរ៉ានេះ អាចភ្ជាប់ការប្រើជាមួយ GoPro Mount បានផងដែរ។ សម្រាប់ Osmo Action នឹងចេញលក់ ចាប់ពីថ្ងៃទី 22 ឧសភា ឆាប់ៗខាងមុខនេះ ជាមួយតម្លៃ 349 ដុល្លារ។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: DJI Tag: កាមេរ៉ា