CAMBO REPORT

Popup Advertising5 seconds

OPPO Reno Gundam Edition ជម្រើស​ថ្មី​មួយ​ទៀត កំពុង​ត្រៀម​ចេញ​លក់​ឆាប់​ៗ​នេះ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ខណៈពេលដែលស្មាតហ្វូនម៉ូឌែល F11 Pro Avengers Limited Edition គឺជាម៉ូឌែលកំពុងពេញនិយម ជាការអបអរសាទរ ដល់អ្នកគាំទ្រខ្សែភាពយន្ដ Avengers: Endgame មិនបានយូរប៉ុន្មានផងនោះ ក្រុមហ៊ុន OPPO ក៏មានគម្រោងត្រៀម បញ្ចេញស្មាតហ្វូនប្រភេទ Limited Edition (មានចំនួនកំណត់) ថ្មីផ្សេងមួយទៀត ប៉ុន្ដែលើកនេះគឺសម្រាប់ អ្នកគាំទ្ររឿងគំនូរជីវចល Gundam វិញម្ដង។ នាពេលថ្មីៗនេះ គណនីផ្លូវការរបស់ OPPO បានបង្ហោះបញ្ជាក់អំពី ការចាប់ដៃគូគ្នា ជាមួយក្រុមហ៊ុន ផលិតខ្សែភាពយន្ដ គំនូរជីវចលឈ្មោះថា Gundam ពីប្រទេសជប៉ុន ដោយអាចជាសញ្ញា បង្ហើបប្រាប់ថា ស្មាតហ្វូនម៉ូឌែល OPPO Reno Gundam Edition នឹងមានលើទីផ្សារ ក្នុងពេលឆាប់ៗនេះ។ 

លើសពីនេះទៅទៀត អរគុណទៅដល់ របាយការណ៍លេចធ្លាយ ដែលបានចេញផ្សាយ កាលពីពេលថ្មីៗនេះ គឺបានធ្វើឲ្យយើង អាចឃើញនូវការឌីហ្សាញ សម្រាប់ស្មាតហ្វូនម៉ូឌែល OPPO Reno Gundam Edition ថែមទៀតផង។ ចំណែកឯស្មាតហ្វូនថ្មីមួយនេះ នឹងនាំយកមកនូវ រចនាបថបែប កាមេរ៉ារន្ធប្រជ្រុយ នៅចំពាក់កណ្ដាលនៃ ផ្នែកខាងលើ គែមអេក្រង់ ដោយជំនួសឲ្យម៉ូទ័រ លាក់កាមេរ៉ាក្នុងតួខ្លួនវិញ ហើយនៅតែអាចរក្សាបាន អប្បបរមាអេក្រង់លាតពេញដដែល។ ចំពោះផ្នែក សន្ទះខាងក្រោយវិញ យើងក៏ប្រទះឃើញមាន រូបផ្ទៃមុខនៃមនុស្យយន្ដ Gundam ដ៏ស្រស់ស្អាតពេញតែម្ដង ជាមួយនឹងសេនស័រកាមេរ៉ាភ្លោះ ហើយនិងឧបករណ៍ Flash ជំនួយការថតពេលយប់ មួយគ្រាប់ថែមទៀតផង។ 

 

មូលហេតុដែលយើងមិនបានឃើញកន្លែង សម្រាប់ដាក់ឲ្យ ស្កេនស្នាមម្រាមដៃ នៅផ្នែកខាងក្រោយនោះ ដោយសារ OPPO Reno Gundam Edition នេះ អាចនឹងប្រើប្រាស់បច្ចេកវិទ្យា ស្កេនម្រាមដៃលើអេក្រង់ មកជាមួយស្រាប់តែម្ដង។ ក្រៅពីនេះទៅទៀត នៅលើផ្ទៃអេក្រង់ស្មាតហ្វូន យើងក៏ឃើញមាន Themes ហើយនិងរូបភាព Wallpaper នៃតួអង្គមនុស្សយន្តមួយ ក្នុងរឿងគំនូរជីវចល Gundam ដែរ ដោយដំឡើងឲ្យ ជាពិសេស សម្រាប់ម៉ូឌែល Limited Edition ថ្មីមួយនេះ។ 

សរុបមក វាហាក់បីដូចជា កាលពីមុនៗអញ្ចឹងដែរ ដោយសម្រាប់ស្មាតហ្វូនប្រភេទ Limited Edition (មានចំនួនកំណត់) នោះយើងអាចធ្វើការ រំពឹងទុកបានថា នឹងមានការវេចខ្ចប់ ដ៏ស្រស់ស្អាត ហើយព្រមទាំងមាន ភ្ជាប់មកជាមួយនឹង ឧបករណ៍ប្រើប្រាស់សំខាន់ៗ ឬក៏កាដូពិសេសៗ ថែមទៀតផង។ បើយោងទៅតាម ពាក្យចចាមអារ៉ាម បាននិយាយប្រាប់ថា ស្មាតហ្វូនម៉ូឌែល OPPO Reno Gundam Edition នឹងត្រូវបានចូលរួម ជាមួយនឹងត្រកូល Reno ពីមុនៗអញ្ចឹងដែរ ដូច្នេះហើយយើងអាច ធ្វើការរំពឹងទុកបានថា ស្មាតហ្វូនថ្មីមួយនេះ នឹងអាចជាប្រភេទកម្រិតធម្យម ឬក៏អាចជាលំដាប់ Flagship ក៏ថាបាន តែនាពេលបច្ចុប្បន្ននេះ លក្ខណៈសម្បតិ្តជាក់លាក់ របស់វា នៅមិនទាន់លេចធ្លាយ នៅឡើយនោះទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: Phone Arena Tag: ទូរស័ព្ទ