CAMBO REPORT

Popup Advertising5 seconds

តោះ​មក​ស្វែង​យល់​ពី​លក្ខណៈ​សម្បត្តិ​ខ្លះៗរបស់ កំពូល​ស្មាត​ហ្វូនក្រុមហ៊ុន OnePlus មុន​ដាក់​បង្ហាញ​បន្តិច​ទៀត​នេះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

យប់នេះជាពេលវេលាយ៉ាង ពីសេសព្រោះវាជាថ្ងៃទី14 ខែឧសភា ត្រូវនឹងថ្ងៃចម្រើព្រះជន្មរបស់ ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា មិនត្រឹមតែប៉ុណ្ណោះ OnePlus 7 ពីរស៊េរីក៏នឹងបង្ហាញខ្លួនយប់នេះផងដែរ។ ក្រុមហ៊ុន OnePlus ហាក់មិនសូវកំណាញ់ រឿងពត៌មានប៉ុន្មានទេដោយមុនថ្ងៃ ប្រកាសជាផ្លូវការនេះ រូបរាង និង លក្ខណៈសម្បត្តិជាច្រើន របស់វាបានត្រូវបែកធ្លាយរួចមកហើយ។

សម្រាប់ពត៌មាន ចុងក្រោយដែលយើងទទួលបានពីវា មានច្រើនដែលមានទាំង រូបរាងមិនផ្លូវការ និង លក្ខណៈសម្បតិ្ត របស់ពួកវា។ ខាងក្រោមជាអ្វីដែលយើង បានដឹងពីវានៅខណៈនេះ រួមមាន៖

សម្រាប់ OnePlus 7 

• ដើរដោយ Android 9 Pie ជាមួយស្បែក Oxygen OS

• អេក្រង់ប្រភេទ AMOLED ទំហំ 6.2 អ៊ីង ល្បឿន 60Hz មានកម្រិតបង្ហាញ FHD Plus

• ឈីបជាប្រភេទ QC Snapdragon 855 រ៉េម 6GB 

• កាមេរ៉ាក្រោយ មានពីរគ្រាប់ គ្រាប់ទីមួយទំហំ 48MP គ្រាប់ទីពីរជា Telaphoto 

• កាមេរ៉ាមុខទំហំ 24MP (in a notch)

• ថាមពលថ្មទំហំ 4,150mAh អាចសាកលឿន ជាមួយឆ្នាំសាកកម្លាំង 30 វ៉ាត់(Warp Charge

• វិមាត្រ 157.7 x 74.8 x 8.1mm

សម្រាប់ OnePlus 7 Pro

• ដើរដោយ Android 9 Pie លើស្បែក Oxygen OS

• អេក្រង់ប្រភេទ AMOLED ទំហំ 6.64 អ៊ីង ល្បឿន 90Hz មានកម្រិតបង្ហាញ QHD Plus

• ឈីបរបស់ Qualcomm Snapdragon 855 រ៉េមទំហំ 10GB

• កាមេរ៉ាក្រោយ មានបីគ្រាប់ គ្រាប់ទីមួយទំហំ 48MP គ្រាប់ទីពីរជា Telaphoto គ្រាប់ទីបីអាចជា Len ថតរូបទូលាយ

• កាមេរ៉ាមុខទំហំ 24MP (Pop-up)

• ថាមពលថ្មទំហំ 4,000mAh អាចសាកលឿន ជាមួយឆ្នាំសាកកម្លាំង 30 វ៉ាត់(Warp Charge

• វិមាត្រ 162 x 76 x 8.8mm

សរុបមកនេះជា លក្ខណៈសម្បត្តិដំបូង ដែលមិនទាន់ផ្លូវការ អញ្ចឹងនៅមិនប៉ុន្មានម៉ោង ទៀតទេវានឹងត្រូវប្រកាសបង្ហាញហើយ។ យ៉ាងណាខ្ញុំនឹងនាំយកនូវពត៌មាន លំអិតនិង ផ្លូវការពីរ OnePlus 7 នេះមកចែកជូនប្រិយមិត្ត នូវពេលវាត្រូវបានប្រកាស ជាផ្លូវការរួចរាល់។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Panhabot ថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: ខេមបូរីផត Tag: ទូរស័ព្ទ