CAMBO REPORT

Popup Advertising5 seconds

ការ​ទន្ទឹង​រង់​ចាំ​ iOS​ 12​.3​ ជា​ជំ​នាន់​ផ្លូវ​ការ​ ពេល​នេះ​បាន​ធ្លាក់​មក​ដល់​ហើយ​!​ គួរ​អាប់​ដេត​ឬ​ទេ​?​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ទីបំផុត ការទន្ទឹងរង់ចាំជាយូរ ពីសំណាក់ហ្វេនផ្លែប៉ោម បានមកដល់ហើយ ដោយថ្មីៗនេះ Apple បានធ្វើការបញ្ចេញកំណែអាប់ដេត ជាជំនាន់ផ្លូវការ នៅលើប្រព័ន្ធប្រតិបត្តិការណ៍ iOS 12.3 ហើយ ក្រោយបញ្ចប់ដំណើរការសាកល្បង នៅលើជំនាន់ Beta អស់ 6 ដងរួចមក។ ក្នុងនោះ ប្រិយមិត្ត ពិតជាចង់ដឹងថា សម្រាប់នៅលើ iOS 12.3 ជំនាន់ថ្មីនេះ តើមានអ្វីប្លែកខ្លះ? គួរតម្លើង ឬយ៉ាងណា? ហើយយើងនឹង បង្ហាញដល់អ្នករាល់គ្នា ដូចខាងក្រោម៖

ដូចដែលប្រិយមិត្ត បានដឹងហើយថា ក្រោយការទម្លាក់ចេញកំណែអាប់ដេត លើប្រព័ន្ធប្រតិបត្តិការណ៍ iOS 12.2 សម្រាប់ iPhone និង iPad រួចមក គឺមិនមានការ Report ពីប្រភពណាមួយ បានបង្ហាញពីកំហុសកើតឡើងលើ iDevices របស់ពួកគេឡើយ ដែលនេះអាចសនិដ្ឋាន បានថា iOS 12.2 ជាជំនាន់មួយ ដែលបានពង្រឹងគុណភាពខ្ពស់ លើការអភិវឌ្ឃន៍បន្ថែម ក៏ដូចជាប្រព័ន្ធសុវត្ថិភាព ជាដើម។ ដោយឡែក ចំពោះ iOS 12.3 នេះវិញ គឺបញ្ចេញមក ដើម្បីផ្តោតសំខាន់ទៅកម្មវិធី TV របស់ Apple ផ្ទាល់ និងជាពិសេស ទៅលើផ្នែក Streaming រួមទាំងប្រព័ន្ធ Media Services មួយចំនួន អោយកាន់តែមានភាពប្រសើរ ជាងមុន។  វារឹតតែល្អ សម្រាប់ iDevices ជំនាន់ថ្មី ដែលគួរតែតម្លើងមកកាន់ iOS 12.3 នេះ ព្រោះរាល់កំណែអាប់ដេតថ្មីៗ តែងតែមានការជួសជុល រាល់កំហុសតូចៗខ្លះ អោយប្រសើរឡើងវិញ ផងដែរ។

ដូច្នេះ សម្រាប់ប្រិយមិត្ត របស់ក្រុមហ៊ុនផ្លែប៉ោម ដែលកំពុងប្រើប្រាស់ទាំង iOS 12.2 ឬ ក្រោមហ្នឹង ជាជំនាន់ផ្លូវការ ទាំងអស់ បើសិនជាមានចំណាប់អារម្មណ៍នោះ អាចធ្វើការតម្លើងមកកាន់ iOS 12.3 ជំនាន់ថ្មីនេះបាន ដោយគ្រាន់តែចូល Settings > General > Software Update > Download & Install ជាការស្រេច ប៉ុន្តែត្រូវភ្ជាប់ WiFi ជាមុនសិន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: iPhone Hacks Tag: ទូរស័ព្ទ