CAMBO REPORT

Popup Advertising5 seconds

លេច​ធ្លាយ​ស្រោម​ការពារ​ OnePlus​ 7​ Series​ របស់​ក្រុម​ហ៊ុន​ផ្ទាល់​​មុន​ថ្ងៃ​ប្រកាស​ចេញ​!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ពេលវេលាចេះតែរំកិលទៅមុខ បន្តិចម្តងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសនោះគឺ ការទន្ទឹងរង់ចាំវត្តមានកំពូលស្មាតហ្វូន OnePlus 7 Series ជំនាន់ថ្មី របស់ក្រុមហ៊ុន OnePlus ដែលត្រៀមនឹងបង្ហាញខ្លួន ក្នុងពេលឆាប់ៗខាងមុខនេះ។ កន្លងមក ប្រិយមិត្តអ្នកអាន ក៏ប្រហែលជាធ្លាប់បានដឹង លើចំនុចលេចធ្លាយ មួយចំនួនរួចមកហើយ ពាក់ព័ន្ធនឹងទូរសព្ទម៉ូឌែល OnePlus 7 & 7 Pro នេះ មិនថាជារូបរាងគម្រូ ឬជាលក្ខណៈសម្បត្តិផ្សេងៗ ជាដើម។

ស្របពេលដែលទូរសព្ទជំនាន់ថ្មីនេះ មិនទាន់បង្ហាញខ្លួនផង ស្រាប់តែឥលូវ រូបភាពស្រោមការពារទូរសព្ទ OnePlus 7 & 7 Pro របស់ក្រុមហ៊ុនផ្ទាល់ ត្រូវបានលេចធ្លាយ មកអោយយើងបានឃើញ ជាច្រើនម៉ូត ច្រើនពណ៌ផងដែរ។ សម្រាប់ Case របស់ OnePlus 7 រួមមាន ពណ៌ Sandstone, ពណ៌ Nylon និងពណ៌ Silicone Red ខណៈដែលម៉ូឌែល Pro មានដូចជា ពណ៌ Karbon Gray, ពណ៌ Karbon Black និងពណ៌ Sandstone។ ចំនុចដែលបញ្ជាក់ កាន់តែច្បាស់បន្ថែម មួយទៀតនោះ គឺថា កាមេរ៉ាក្រោយរបស់ OnePlus 7 មានលេនចំនួន 2 គ្រាប់ ឯកាមេរ៉ាក្រោយរបស់ OnePlus 7 Pro មានលេនចំនួន 3 គ្រាប់ ដូចទៅអ្វីដែលបានលេចធ្លាយកន្លងមក អញ្ចឹងដែរ។

 

តោះ កុំអោយខាតពេល សូមទស្សនារូបភាពស្រោមការពារ OnePlus 7 & 7 Pro ដូចខាងក្រោមនេះ៖  

សូមបញ្ជាក់ដែរថា OnePlus 7 & 7 Pro នឹងត្រូវប្រកាសចេញ ជាផ្លូវការ នៅថ្ងៃទី 14 ខែឧសភា (ស្អែកនេះ) ដើម្បីអោយមនុស្សក្នុងពិភពលោក បានឃើញ និងបានទិញប្រើប្រាស់។ ដូច្នេះ បើអ្នកកំពុងតែរង់ចាំស្មាតហ្វូន OnePlus ជំនាន់ថ្មីនេះ ពិតមែននោះ អាចត្រៀមលុយចាំអោយហើយទៅ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: Phone Arena Tag: ផលិតផលថ្មី