CAMBO REPORT

Popup Advertising5 seconds

TSMC បាន​កំពុង​ចាប់​ផ្តើម​ផលិត​ឈីប​ A13​ សម្រាប់​ iPhone​ ជំនាន់​ថ្មី​ហើយ​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

TSMC ជាក្រុមហ៊ុនផលិតបន្ទះឈីប នៅតៃវ៉ាន់ ដែលទទួលបានសិទ្ធិផ្តាច់មុខ សម្រាប់ផលិតបន្ទះឈីប A12 ទៅអោយក្រុមហ៊ុន Apple ដើម្បីបំពាក់នៅលើ iDevices ជំនាន់ក្រោយ ដោយឈីបនោះដែរ មានទំហំតូចត្រឹម 7nm អាចនិយាយបានថា វាជាទំហំ ឈីបតូចបំផុត ដែលបញ្ជូលក្នុងស្មាតហ្វូន ឬថេប្លេត។ សម្រាប់ឈីបនេះ ត្រូវបានបំពាក់ចូលតួខ្លួន iPhone ចំនួន 3 ម៉ូឌែលហើយ ដែលបានចេញកាលពីឆ្នាំ 2018 កន្លងទៅ រួមមាន iPhone XR, iPhone XS និង iPhone XS Max។

 

 

យោងតាមការប្រើប្រាស់ជាក់ស្តែង ខ្ញុំអាចនិយាយបានថា បន្ទះឈីប A12 (Bionic) លើ iPhone ស៊េរីចុងក្រោយរបស់ Apple គឺពិតជាខ្លាំងច្រើន បើយើងធៀបជាមួយបន្ទះឈីប A11 ជំនាន់មុន ទៅលើការប្រើប្រាស់ទូទៅ រួមទាំងការលេងហ្គេម ដែលមានក្រាហ្វិចធំៗ ជាដើម។ 

 

 

សម្រាប់ឆ្នាំនេះដែរ ក្រុមហ៊ុន TSMC នៅតែបន្តធ្វើការផ្គត់ផ្គង់ ផលិតបន្ទះឈីប A13 ជំនាន់ថ្មី ទៅអោយ Apple ដដែល ដើម្បីបំពាក់ចូលក្នុងខ្លួន iPhone ស៊េរីថ្មី ដែលនឹងស្នងតំណែងបន្តពី iPhone XR, iPhone XS និង iPhone XS Max។ តាមរបាយការណ៍ថ្មី ពីប្រភព Bloomberg បានអោយដឹងថា TSMC បានកំពុងចាប់ផ្តើមការផលិតឈីប ជាមួយចំនួនភាគរយច្រើនលើសឆ្នាំទៅ សម្រាប់អោយក្រុមហ៊ុន Apple ដែលត្រៀមនឹងបញ្ចប់ ក្នុងពេលឆាប់ៗខាងមុខ ផងដែរ។ សម្រាប់បន្ទះឈីប A13 ឆ្នាំនេះ មានទំហំតូចត្រឹម 7nm ដដែល ប៉ុន្តែវានឹងមានពង្រឹងច្រើនទៅលើដំណើរការម៉ាស៊ីន, ជំនួយទៅលើថាមពលថ្ម និងផ្នែកកាមេរ៉ាក្រោយ ជាដើម ព្រោះតែការបន្ថែមលេនមួយគ្រាប់ទៀត ជាប្រភេទ Ultra-wide ពីលើលេនកាមេរ៉ាភ្លោះ(លេនកាមេរ៉ាគោល & លេន Telephoto)។

 

 

អញ្ចឹង យើងនឹងរង់ចាំមើលជាលទ្ធផលទាំងអស់គ្នា តើបន្ទះឈីប A13 ដែលនឹងបំពាក់នៅលើ iPhone ក្នុងឆ្នាំ 2019 នេះ នឹងខ្លាំងជាងឈីប A12 នៅលើ iPhone XR, iPhone XS និង iPhone XS Max ប៉ុណ្ណាទៅ។ យ៉ាងណា ខ្ញុំនៅតែជឿជាក់ថា Apple នឹងមិនធ្វើអោយអ្នកគាំទ្រ ខកបំណងលើចំនុចនេះឡើយ ជាពិសេសលើផ្នែកកម្លាំងម៉ាស៊ីន ហ្នឹងតែម្តង។

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: BGR Tag: ទូរស័ព្ទ