CAMBO REPORT

Popup Advertising5 seconds

iPhone 11 អាចមានបំពាក់មុខងារ មួយស្រដៀងមុខងារពិសេសដែលមានប្រើ លើកំពូលស្មាតហ្វូន របស់ Huawei និង Samsung

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Apple iPhone ជំនាន់ទី 11 នឹងបង្ហាញខ្លួន នៅកំឡុងចុងឆ្នាំនេះ បើគិតទៅ វានៅច្រើនខែទៀតដែរ ដែលក្រុមហ៊ុនអាមេរិច មួយនេះមានពេល អភិវឌ្ឍន៍ស្មាតហ្វូនជំនាន់ថ្មីនេះ។ តាមការប៉ាន់ស្មាន មិនខុសពីជំនាន់មុនឡើយ iPhone 11 អាចមានបីម៉ូដែល សម្រាប់ជ្រើសរើស គឺ iPhone 11, iPhone 11Max និង iPhone 11 XR ។ អញ្ចឹងក្រៅពីឈីបថ្មីហើយ Apple ក៏អាចមានមុខងារ បន្ថែមថ្មីឡូយៗជាច្រើនទៀត ក្នុងនោះក៏មានមុខងារ ចែករុំលែកថ្ម Reverse Wireless Charging ផងដែរ។

 

 

ដឹងស្រាប់ហើយថា សម្រាប់ iPhone 11 ថ្មីនេះវានឹងមកជាមួយ ឈីបថ្មីដូចគ្នាដែរ តាមការស្មាន អាចជាឈីប A13 ។ លើសពីនេះទៀត ពេលនេះមានប្រភពពត៌មាន ក្រៅស្រុកបានបង្ហើបថា iPhone ដែលនឹងបង្ហាញខ្លួនក្នុងពេលខាងមុខនោះ អាចមានបច្ចេកវិទ្យា ស្រដៀងនៅលើ Galaxy S10 ដែលយើងហៅថា មុខងារចែករុំលែកថ្ម ឫ Reverse Wireless Charging ។ សម្រាប់មុខងារនេះដែរ វាអាចគាំទ្រជាមួយ ឧបករណ៍គាំទ្រមុខងារ សាកថ្មឥតខ្សែ ដែលក្នុងនោះក៏រាប់បញ្ចូលទាំង ប្រភេទកាស Apple AirPods ដែលមកជាមួយនឹង Case សាកថ្មដោយឥតខ្សែ នេះដូចគ្នា។ ចំណុចមួយទៀតដែល ខ្ញុំយល់ថាក្រុមហ៊ុន Apple គួរតែគិតនោះគឺការបំពាក់ មុខងារសាកថ្មលឿន ជាងមុនជាមួយនឹងការបង្កើនទំហំថ្មព្រោះថាប្រសិនបើថ្ម iPhone 11 តូចនោះតើមានថាមពល ឯណាទៅសាកបញ្ចូល អោយគេបាននោះ។ គួរបញ្ចាក់ផងដែរថា សម្រាប់ iPhone 11 វាអាចបង្ហាញខ្លួនជាមួយឈីប A13 អមដោយកាមេរ៉ាក្រោយ បីគ្រាប់ក្នុងនោះមួយគ្រាប់ មានសមត្ថភាពអាចថតរូបបានទូលាយ Ultra Wide-Angle lens ។ សម្រាប់កញ្ចប់កាមេរ៉ា ថ្មីនេះក៏អាចមានសមត្ថភាព Zoom បានកាន់តែខ្លាំងជាងមុនផងដែរ ព្រមជាមួយការ បន្ថែមមុខងារថ្មីមួយទៀតគឺ Auto-Correction Feature តែក្នុងពេលនេះយើង នៅមិនទាន់ច្បាស់ពី សមត្ថភាព និងអត្ថប្រយោជន៍នៃមុខងារ មួយនេះនៅឡើយទេ។

 

 

សរុបមកអ្វីដែលយើង ត្រូវដឹងគឺថា Apple iPhone ជំនាន់ថ្មីអាចនឹងមាន មុខងារថ្មីមួយសម្រាប់ ធ្វើការចែករុំលែកថាមពលថ្ម ទៅឧបករណ៍អាចសាកថ្ម ដោយឥតខ្សែដទៃបាន តែខ្ញុំសង្ឃឹមថាមុខងារ Reverse Wireless Charging នេះអាចសាកចេញបានលឿនបន្តិចទើបល្អ មិនដូច្នេះទេវាគ្រាន់តែ ល្អមើលទេ និង ដាក់ឱ្យតែមានៗប៉ុន្នឹងឯង។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Panhabot ថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: BGR Tag: ទូរស័ព្ទ