CAMBO REPORT

Popup Advertising5 seconds

AirPods 3 អាចនឹងមានមុខងារ​ថ្មី​ៗ​មាន​ប្រយោជន៍ ពិសេស​មុខងារ​ការពារ​ការ​ចូល​ទឹក

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រិយមិត្តភាគច្រើន ប្រហែលកំពុងប្រើ ហើយខ្លះក៏បានស្គាល់ នូវប្រភេទកាសស្តាប់ ឥតខ្សែដ៏ពេញនិយម របស់ក្រុមហ៊ុន Apple មកហើយដែលខណៈនេះ វាចេញដល់ ជំនាន់ទីពីរហើយ ។ Apple AirPods 2 ទើបតែចេញមក មានចំណុចល្អច្រើន ប៉ុន្តែវាគ្មានការបន្ថែមនូវ មុខងារល្អពិសេសអ្វីច្រើន ដែលតម្រូវឱ្យម្ចាស់ AriPods ជំនាន់ដំបូងចង់លោត មកជំនាន់ថ្មីនេះឡើយ។ ដូច្នេះសម្រាប់ AirPods ជំនាន់ទីបីអាចនឹងត្រូវ ទទួលបានការអភិវឌ្ឍ ឱ្យកាន់តែប្រសើរ និង មានមុខងារជំនួយថ្មីៗ បន្ថែមទៀតទើបអាចជម្រុញចិត្តឱ្យ អ្នកប្រើធ្វើការ Upgrade ពីជំនាន់ចាស់មក Airpods 3 នេះបាន។

Apple ជាប្រ៊េនល្បី ចឹងហើយតម្លៃសម្រាប់ឧបករណ៍ អេឡិចត្រូនិចពួកគេ ក៏ខ្ពស់ដែរ បែបនេះ បើសិនឧបករណ៍ចេញថ្មី គ្មានចំណុចល្អពិសេស និង កាន់តែមានប្រយោជន៍នោះ តើអ្នកណាដែលទៅបំផ្លាញលុយ ទិញវាយកមកប្រើនោះ។ ហេតុនេះក្រុមហ៊ុន Apple ក៏មិននៅស្ងៀមដែរ ដោយកំពុងសំងំផលិត និង រៀបអភិវឌ្ឍនូវបច្ចេកវិទ្យា ថ្មីៗនិង ល្អៗសម្រាប់យកមកបន្ថែម នៅលើកាស AirPods 3 របស់ខ្លួន។ បើតាមប្រភពពត៌មាន ក្រៅស្រុកបានបង្ហើបថា Apple AirPods 3 ថ្មីនេះអាចមកជាមួយ មុខងារថ្មីដែលជាចំណុចសំខាន់ ជម្រុញឱ្យកាសនេះកាន់តែ ពេញនិយម។ មុខងារទាំងពីរនោះរួមមាន មុខងារការពារការជ្រាបទឹក ឫ Water-resistant  និង មុខងារជំនួយ ក្នុងការកាត់បន្ថយសម្លេងរុំខាន ពីខាងក្រៅ Noice-Cancellation កាន់តែប្រសើជាងមុន។ គួរបញ្ជាក់ដែរថាសម្រាប់ AirPods ដែលចេញមកជាមួយ នឹងមុខងារថ្មីពីរខាងលើនេះ អាចនឹងជាម៉ូឌែល ផ្សេងមួយទៀត ឯរូបរាងក៏អាចមានការ រចនាអោយ ខុសប្លែកពីម៉ូឌែលលចាស់ផងដែរ។ 

ចំពោះថ្ងៃដែល AirPods 3 បង្ហាញខ្លួនអាចត្រូវរង់ចាំ ដល់ត្រីមាសទីបួន នៃឆ្នាំនេះ ហើយវាអាច ចរាចរណ៍ លក់ក្នុងកំឡុងដើមឆ្នាំក្រោយ។ ចំពោះតម្លៃខ្លួន និង លក្ខណៈសម្បត្តិ បន្ថែមផ្សេងៗទៀត អាចត្រូវរង់ចាំ បន្តិចទៀតទើបអាចដឹងបាន អញ្ចឹងយើងគ្រាន់តែ អាចសង្ឃឹមបានថា Apple AirPods ជំនាន់ថ្មីនឹងមក ជាមួយមុខងារ ការពារការជ្រាបទឹក និង ការពារសម្លេងរំខាន បានល្អ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Panhabot ថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: Mashable Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ