CAMBO REPORT

Popup Advertising5 seconds

របា​យ​ការណ៍​ថ្មី​បង្ហាញ​​ថា iOS ​13 ​នឹង​អាច​ដំណើរ​ការ​ជាមួយ​ iPhone ​5s, ​SE ​&​ iPhone ​6 ដែរ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

iOS 12 ជាប្រព័ន្ធប្រតិបត្តិការណ៍ចុងក្រោយគេ របស់ក្រុមហ៊ុន Apple ដែលសព្វថ្ងៃនេះ វាបានដំណើរការមកដល់ជំនាន់ iOS 12.2 ហើយ និងត្រៀមចូលទៅ iOS 12.3 ជាជំនាន់ផ្លូវការ ក្នុងពេលឆាប់ៗខាងមុខនេះ។ បើចំពោះ iPhone ដែលអាចដំណើរការជាមួយ iOS 12 បាន គឺចាប់ពីម៉ូឌែល iPhone 5S, iPhone 6 & 6 Plus ឡើងទៅ ចំណែក iPad វិញ ចាប់ពីម៉ូឌែល iPad Mini 2 & iPad Air ឡើងលើ។

ទោះយ៉ាងណា នៅតែប៉ុន្មានខែទៀតប៉ុណ្ណោះ Apple នឹងធ្វើការប្រកាសបង្ហាញ ប្រព័ន្ធប្រតិបត្តិការណ៍ថ្មីចុងក្រោយបង្អស់គឺ iOS 13 ជាផ្លូវការហើយ ខណៈដែលពេលឥលូវនេះ វាក៏កំពុងទទួលរង នូវព័ត៌មានលេចធ្លាយពីបរទេស ចុះផ្សាយជាហូរហែ ផងដែរ។ 

ដោយឡែក បើយើងរំលឹកកាលពីប៉ុន្មានខែមុនវិញ មានរបាយការណ៍មួយពី The Verified បានបង្ហាញអោយដឹងថា iDevice ដែលបានប្រកាសចេញមុនឆ្នាំ 2016 នឹងមិនអាចតម្លើង មកកាន់ iOS 13 បានឡើយ មានន័យថា iPhone 5s, iPhone SE, iPhone 6 & iPhone 6 Plus គឺមិនអាចតម្លើងទៅកាន់ iOS 13 បាននោះទេ។ ចំពោះ iPad វិញ រួមមានម៉ូឌែល iPad mini 2, iPad mini 3, iPad mini 4, iPad Air & iPad Air 2 ក៏មិនអាច បានដែរ។

ជាក់ស្តែង នៅក្នងថ្ងៃនេះ ស្រាប់តែមានពាក្យចរចាមអារាម ដែលលេចធ្លាយមួយ បានបញ្ជាក់អោយដឹងវិញថា សម្រាប់ម៉ូឌែល iPhone 5s, iPhone SE, iPhone 6, iPhone 6 Plus អាចនឹងទទួលបានកំណែអាប់ដេតឡើងទៅ iOS 13 ជំនាន់ថ្មីបន្តទៀតពី Apple។ សូម្បីតែ iPad mini 2, iPad mini 3, iPad mini 4, iPad Air & iPad Air 2 ក៏អាចមានឱកាស តម្លើងមកកាន់ iOS 13 បាននឹងគេដែរ។ យ៉ាងណា បើចំនុចនេះ នឹងក្លាយជាការពិតមែននោះ យើងជឿជាក់ថាមានប្រិយមិត្ត ដែលកំពុងប្រើប្រាស់ iDevices ខាងលើ ប្រាកដជារីករាយ សប្បាយចិត្ត។

ជាចុងក្រោយ សូមបញ្ជាក់ថា Apple នឹងធ្វើការប្រារព្ធនូវព្រឹត្តឹការណ៍ WWDC ប្រចាំឆ្នាំ 2019 នេះ នៅចន្លោះពីថ្ងៃទី 03 ដល់ទី 07 ខែមិថុនា ឆាប់ៗខាងមុខ ហើយចំពោះទីតាំង គឺស្ថិតនៅទីក្រុង San Jose រដ្ឋ California ក្នុងអាគារ McEnery Convention Center ដដែល ជាកន្លែងធ្លាប់ប្រារព្ធពិធីនេះ បានពីរឆ្នាំរួចមកហើយ (2017-2018)។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: iPhone Hacks Tag: ទូរស័ព្ទ