CAMBO REPORT

Popup Advertising5 seconds

iFixit បញ្ជាក់​ថា​ការ​ដោះ​គ្រឿង​ម៉ា​ស៊ីន​ Pixel 3a ដើម្បី​ជួស​ជុល មិន​ពិបាក​ខ្លាំង​នោះ​ទេ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Google ទើបនឹងបានប្រកាសចេញជាផ្លូវការ នូវស្មាតហ្វូនលំដាប់ថវិកាជំនាន់ថ្មី របស់ខ្លួនចំនួន 2 ម៉ូឌែល កាលពីពេលថ្មីៗកន្លងទៅនេះ នៅក្នុងព្រឹត្តិការណ៍ Google I/O ដោយវាមានឈ្មោះហៅថា Pixel 3a និង Pixel 3a XL។ វាត្រូវបានបង្កើតឡើង សម្រាប់វាយលុកទីផ្សារស្មាតហ្វូន ទប់ទល់ជាមួយក្រុមហ៊ុនដទៃ និងជួយស្រោចស្រង់យក ចំណែកទីផ្សារបន្ថែម ហើយក្នុងនោះ ក្រុមការងារ ខេមបូ រីផតយើង ក៏បានចុះផ្សាយចេញជាព័ត៌មានរួចរាល់ ផងដែរ។

យ៉ាងណា ស្មាតហ្វូនជំនាន់ថ្មីនេះ ក៏មិនអាចគេចផុតពីក្រញាំរបស់ iFixit បានដែរ ដោយពេលនេះ ពួកគេបានចាប់ផ្ដើម ដោះម៉ាស៊ីនមើលគ្រឿងខាងក្នុងរបស់ Pixel 3a បង្ហាញអំពីផ្នែករឹង បំបែកជាបំណែក អោយយើងរាល់គ្នាបានឃើញ។ ដូចបានឃើញរូបភាព ដោះម៉ាស៊ីននេះអញ្ចឹង គឺក្រុម iFixit ដោះចេញមកជាមួយបន្ទះអេក្រង់, ផ្នែកលេនកាមេរ៉ា, Motherboard, ថ្ម, បន្ទះឈីប និងគ្រឿងបន្ថែមមួយចំនួនទៀត។  

ត្រឹមប៉ុណ្ណេះ គឺនៅមិនទាន់អស់នោះទេ ដោយប្រិយមិត្តទាំងអស់គ្នា អាចទស្សនាបន្ថែម តាមរយៈវីដេអូដោះគ្រឿងពី iFixit ដូចខាងក្រោមនេះបាន៖

 

 

អញ្ចឹងក្រោយការដោះគ្រឿងម៉ាស៊ីនរួចរាល់ ចូលវគ្គដាក់ពិន្ទុចុងក្រោយវិញម្តង ថាតើវាពិបាកដោះ ឬក៏ស្រួលដោះ។ ជុំវិញការដាក់ពិន្ទុ ទៅលើផលវិបាកនៃការ ជួសជុលម៉ាស៊ីន ក្រុមការងារ iFixit បានដាក់ពិន្ទុអោយ Pixel 3a ចំនួន 6/10 មានន័យថាវាមានភាព ងាយស្រួលគ្រាន់បើ ក្នុងការដោះជួសជុល គ្រាន់តែទាមទារ អោយពេលដាក់ចូលវិញ និងពេលបិទកាវ ត្រូវតែម៉ត់ចត់បន្តិច។ បើក្រឡេកទៅមើលបងរបស់វាម៉ូឌែល Pixel 3 XL គឺបានត្រឹមតែ 4/10 មានន័យថា វារាងពិបាកជាង Pixel 3a ជាពិសេសទៅលើផ្នែកអេក្រង់ហ្នឹងតែម្តង។

 

នេះជាវីដេអូបង្ហាញលក្ខណៈសម្បត្តិត្រួសៗពី Cambo Report:

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: IFIXIT Tag: ទូរស័ព្ទ