CAMBO REPORT

Popup Advertising5 seconds

ក្នុង​រយៈ​ពេល​ 9 ខែ​មក​នេះ​អ្នក​បាន​ប្រើប្រាស់​ Android 9 Pie មាន​ចំនួន​ត្រឹម​ 10.4% ​ប៉ុណ្ណោះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ដូចដែលប្រិយមិត្តបានដឹងហើយថា សម្រាប់ប្រព័ន្ធប្រតិបត្តិការណ៍ Android ចុងក្រោយគេ របស់ក្រុមហ៊ុន Google នោះ គឺមានឈ្មោះថា Android 9.0 Pie ដែលវាបានបញ្ចេញមកជាផ្លូវការ កាលពីដើមខែសីហា ឆ្នាំ 2018 កន្លងទៅ ដើម្បីដាក់អោយប្រើប្រាស់ យ៉ាងទូលំទូលាយ នៅលើស្មាតហ្វូន និងថេប្លេត ជាច្រើនម៉ូឌែល ជាបន្តបន្ទាប់។ មិនតែប៉ណ្ណោះ វាបានផ្ដល់នូវបទពិសោធន៍ថ្មី កាន់តែប្រសើរជាងមុន ទំនើបទាន់សម័យ និងមានសុវត្ថិភាព ថែមទៀតផង។

ចុះប្រិយមិត្តចង់ដឹងទេថា បើមកដល់ពេលឥលូវនេះ តើមានអតិថិជនជាអ្នកប្រើប្រាស់ Android ប៉ុន្មាន ភាគរយហើយ ដែលបានតម្លើង ប្រព័ន្ធប្រតិបត្តិការណ៍ Android 9 Pie ទៅលើឧបករណ៍ របស់ពួកគេ?

 

ជាការពិតណាស់ បើយើងរាប់ចាប់ពីពេលប្រកាសចេញ មកដល់ពេលនេះ វាមានរយៈពេល 9 ខែហើយ ដែលប្រព័ន្ធប្រតិបត្តិការណ៍ Android 9 Pie ចាប់បើកដំណើរការជាផ្លូវការ អាចតម្លើងទៅលើស្មាតហ្វូន និងថេប្លេត។ ក្នុងនោះ បើយោងតាមប្រភពស្រាវជ្រាវ និងស្រង់ស្ថិតិលើរបាយណ៍ បង្ហាញចំនួនអ្នកដែលបានតម្លើង ប្រព័ន្ធប្រតិបត្តិការណ៍ Android តាមជំនាន់នីមួយៗ បញ្ជាក់ថា រយៈពេល 9 ខែកន្លងមកនេះ ចំនួនអ្នកតម្លើងមកកាន់ Android 9 Pie កើនឡើងយឺតមែនទែន បើធៀបជាមួយ Android Oreo។ សម្រាប់អ្នកបានប្រើប្រាស់ Android Pie 9.0 មានចំនួនភាគរយ ត្រឹមតែ 10.4% ប៉ុណ្ណោះ ខណៈចំនួនអ្នកប្រើប្រាស់ Android Oreo ស្ថិតក្នុងភាគរយច្រើនដដែល ជាមួយចំនួន 28.3%។ ខាងក្រោមនេះ ជាតារាងដែលអ្នកអាចមើល បន្ថែមបាន៖

ដូច្នេះ ផ្នែកតាមរបាយការណ៍មួយនេះ យើងអាចបញ្ជាក់បានថា ចំនួនអ្នកប្រើប្រាស់ ដែលបានតម្លើងទៅកាន់ ប្រព័ន្ធប្រតិបត្តិការណ៍ Android Pie ស្ថិតនៅក្នុងភាគរយទាបនៅឡើយ 10.4% ខណៈចំនួនអ្នក ដែលកំពុងប្រើ Android Oreo ទាំង 2 ជំនាន់ (8.0 & 8.1) គឺនៅមានចំនួនច្រើនរហូតដល់ 28.3%។ ចុះសម្រាប់មិត្តអ្នកអានជាអតិថិជន Android នៅក្នុងស្រុកយើងវិញ តើកំពុងប្រើប្រាស់ Android Pie ឬ Android Oreo? អាចធ្វើការ Comment អោយយើងដឹងបាន!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: Tech Radar Tag: ទូរស័ព្ទ