CAMBO REPORT

Popup Advertising5 seconds

Realme X នឹង​មាន​កា​មេ​រ៉ា​ក្រោយ​ទំហំ​ 48 មេ​ហ្គាភិច​សែល​ និង​អាច​ស្កេន​ម្រាម​ដៃ​លើ​អេក្រង់​បាន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីពេលថ្មីៗនេះ លោក Xu Qi Chase ជានាយកផ្នែកទីផ្សាររបស់ Realme បានធ្វើការបង្ហោះរូបភាពមួយសន្លឹក ដែលបង្ហាញពីផ្នែកអេក្រង់ខាងមុខ Realme X ជាមួយផ្ទៃលាតសន្ធឹងធំ បន្សល់គែមខ្លី និងមិនមានបំពាក់ម៉ូតឆកណាមួយឡើយ។ លោកបានបន្ថែមថា អេក្រង់របស់វា ជាប្រភេទ AMOLED មានផ្ទៃលាតធំ រហូតដល់ទៅ 91.2% ដែលមើលទៅ នឹងកាន់តែពេញចិត្ត ផងដែរ។

លើសពីនេះ ខាងក្រុមហ៊ុន Realme ផ្ទាល់ ក៏បានធ្វើការបង្ហោះ Poster មួយ ដែលបញ្ជាក់យ៉ាងច្បាស់ថា Realme X នឹងមាន លេនកាមេរ៉ាខាងក្រោយ លោតទំហំធំដល់ទៅ 48 មេហ្គាភិចសែល ប្រើប្រាស់សេនស័រ Sony IMX586 និងអមដោយកម្រិត Aperture f/1.7។ ក្នុងផ្ទាំងរូប Poster នេះ បានបង្ហាញទិដ្ឋភាពពេលយប់ ដែលមានន័យថា កាមេរ៉ា Realme X អាចនឹងមានមុខងារ Nightscape Mode ដូចគ្នាជាមួយស្មាតហ្វូន Realme 3 អញ្ចឹងដែរ។

មិនទាន់អស់នៅឡើយទេ ព្រោះនៅក្នុងថ្ងៃនេះ Realme ឆ្លៀតបញ្ចេញរូបភាពថ្មី បង្ហាញលើចំនុចមួយ ដែលនឹងមានក្នុងខ្លួន Realme X ពាក់ព័ន្ធនឹងដំណើរការប្រព័ន្ធសុវត្ថិភាព។ ក្នុងរូបភាពនោះ គឺមានក្មេងស្រីម្នាក់ ឈរដាក់បាតដៃជាប់កញ្ចក់ ជាមួយដៃខ្យល់ និងមានរូបស្នាមម្រាមដៃ ដែលនេះអាចបញ្ជាក់ថា ស្មាតហ្វូន Realme X ជំនាន់ថ្មី នឹងមានបំពាក់សេនស័រអាចស្កេនម្រាមដៃលើអេក្រង់បាន មិនចាញ់ស្មាតហ្វូនដទៃឡើយ។

យើងជឿជាក់ថា រាល់ចំនុចទាំងប៉ុន្មានដែលក្រុមហ៊ុន Realme បានធ្វើការបង្ហាញតាមរយៈផ្ទាំង Poster នេះ ប្រាកដជាមានអ្នកពេញចិត្តច្រើន ទាំងផ្នែកអេក្រង់លាត កាមេរ៉ាមានសេនស័រល្អ ជាមួយទំហំមេហ្គាភិចសែលធំ និងអាចស្កេនម្រាមដៃលើអេក្រង់បាន ជាដើម។ សម្រាប់ស្មាតហ្វូនស៊េរីថ្មីនេះ នឹងបង្ហាញវត្តមានជាផ្លូវការ នៅថ្ងៃទី 15 ខែឧសភា ឆ្នាំ 2019 ឆាប់ៗខាងមុខហើយ។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: BGR Tag: ទូរស័ព្ទ