CAMBO REPORT

Popup Advertising5 seconds

Logitech G502 Lightspeed Mouse ល្បឿន​កាន់​តែ​លឿន និង​អាច​សាក​ថ្ម​ឥត​ខ្សែ ពិសេស​សម្រាប់​អ្នក​លេង​ហ្គេម

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Logitech ទើបតែបញ្ចេញប្រភេទ Mouse មួយសម្រាប់ អ្នកលេងហ្គេមលើ កុំព្យូទ័រដែល ចូលចិត្ត Mouse ឥតខ្សែ។ G502 Lightspeed ជាប្រភេទ Mouse ឥតខ្សែថ្មីមួយ ដែលទើបតែប្រកាសចេញ ជាមួយនឹងការកែសម្រួល និងបំពាក់ឈីប ដែលជួយក្នុងការ បង្កើនល្បឿនឆ្លើយតប កាន់តែលឿនជាង G502 ដែលចេញមុននេះ។

G502 Lightspeed ត្រូវបានក្រុមហ៊ុនធ្វើការច្នៃបង្កើតផ្នែករឹងឡើងវិញ ប៉ុន្តែវាក៏មិនខុសពី Mouse ស៊េរីខ្ពស់ដទៃ របស់ក្រុមហ៊ុនដែរ ដោយវានៅតែដើរ ជាមួយនឹងសេនសឺ Hero 16K ដដែល។ សម្រាប់លក្ខណៈសម្បត្តិរបស់វាគឺកាន់តែ ពិសេសជាមួយនឹងល្បឿន 1ms ដើរដោយឈីប(Micro Processor) ARM(32bit) Cortex-M- based SoC ,Automatic Surface turning អមដោយបច្ចេកវិទ្យា Lightspeed Wireless interconnection ហើយអាចសាកថ្មដោយ ឥតខ្សែ និងប្រើខ្សែ (USB 2.0)បានផងដែរ ។ Mouse ខាងលើមានល្បឿន ឆ្លើយតបរវាង PC និង Mouse លឿនដល់ 1000Hz/ms  មានកម្លាំងសេវាខ្លាំង និងការអូសបញ្ជា កាន់តែងាយស្រួល ជាមួយនឹងបច្ចេកវិទ្យា AST។ លើសពីនេះទៀតវា ត្រូវបានភ្ជាប់ មកជាមួយនឹងប៊ូតុង បន្ថែមចំនួន 11 ឯទម្ងន់ខ្លួនរបស់ Mouse គឺត្រឹមតែ 114 ក្រាមតែប៉ុណ្ណោះ។ តាមការធ្វើតេស្តរបស់ក្រុមហ៊ុន ចំពោះកម្លាំងថ្មរបស់វា អាចប្រើបាន 48 ម៉ោង ជាមួយនឹងភ្លើង LED និង 60 ម៉ោង បើយើងមិនបើកភ្លើង ។

ប្រសិនបើអ្នកចង់ក្លាយជាម្ចាស់ Mouse របស់ Logitech នេះ អ្នកត្រូវចំណាយ 149.99 $ សម្រាប់ទីផ្សារក្រៅស្រុក ហើយវាក៏នៅមិនទាន់ អាចបានភ្ជាមៗដែរ ដោយពេលនេះ មានតែកក់ទុកប៉ុណ្ណោះ។ អញ្ចឹងសម្រាប់អ្នក ដែលមានបំណងចង់បានវា សម្រាប់បំពេញការងារ ឫទុកលេងហ្គេមអាច ចូលទៅស្វែងយល់បន្ថែមពីវាបាន តាមរយៈ តំណរភ្ជាប់នេះបាន


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Panhabot ថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: Logitech Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ