CAMBO REPORT

Popup Advertising5 seconds

Google នឹង​នាំ​យក​មុខងារ Incognito Mode មក​ដាក់​លើ​កម្មវិធី Maps និង Search ឆាប់​ៗ​ខាង​មុខ​នេះ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រសិនបើប្រិយមិត្តអ្នកអាន ចង់បើកគេហទំព័រណាមួយ ដោយប្រើប្រាស់កម្មវិធី Google Chrome ហើយមិនចង់ផ្តល់ទិន្នន័យ ឬក៏បង្ហាញចេញក្នុង “History” នោះ អ្នកទាំងអស់គ្នា ប្រាកដជាបើកមុខងារ Incognito mode ជាក់ជាមិនខានឡើយ។ លក្ខណៈពិសេសនេះ គឺត្រូវបានគេស្គាល់ដំបូង មាននៅក្នុងកម្មវិធី Google Chrome សម្រាប់កុំព្យូទ័រលើតុ (Desktop) ហើយបន្ទាប់មក ក៏ត្រូវបាននាំយកទៅ កាន់កម្មវិធីក្នុងស្មាតហ្វូន ហើយរហូតដល់កម្មវិធី YouTube ថែមទៀតផង។ នាពេលថ្មីៗនេះ ក្រុមហ៊ុន Google ក៏ទើបបានប្រកាស ប្រាប់ឲ្យដឹងថា មុខងារសម្ងាត់ Incognito mode ដ៏ពេញនិយមមួយនេះ នឹងមានមុខនៅលើកម្មវិធី Google Maps ហើយនិង Google Search ក្នុងពេលឆាប់ៗនេះ។

ក្រុមហ៊ុន Google បានធ្វើការដាក់បង្ហាញ លក្ខណៈពិសេសថ្មីមួយនេះ សម្រាប់កម្មវិធី Maps របស់ខ្លួន នៅក្នុងព្រឹត្ដិការណ៍ I/O keynote ឆ្នាំនេះ ដោយអ្នកប្រើប្រាស់ទាំងអស់ គ្រាន់តែតម្រូវឲ្យ ចុចលើរូបភាពគណនី Profile របស់អ្នក នោះវានឹងដាក់បង្ហាញ ជម្រើសថ្មី ដែលជាមុខងារ Incognito mode សម្រាប់ឲ្យបើកប្រើតែម្ដង។ ខណៈពេល ដែលលោកអ្នក ចុចបើកមុខងារ Incognito mode នៅលើកម្មវិធី Google Maps រួចហើយ នោះវានឹងឈប់តាមដាន និងរក្សាទុកទិន្នន័យ របស់លោកអ្នកហើយ ដោយឡែកយើងក៏ឃើញមាន របាខ្មៅមួយ នៅខាងលើ “Incognito mode is on” ដែលបញ្ជាក់ប្រាប់ថា អ្នកកំពុងតែប្រើប្រាស់ មុខងារថ្មីមួយនេះ។ លើសពីនេះទៅទៀត មុខងារពិសេស Incognito mode ក៏នឹងត្រូវបាននាំយក ទៅឲ្យកម្មវិធី Google Search ដូចគ្នាអញ្ចឹងដែរ ក៏ប៉ុន្ដែចំពោះថ្ងែបញ្ចេញដាក់ឲ្យ អាប់ដេតជាផ្លូវការ គឺនៅមិនទាន់ប្រកាសប្រាប់ នៅឡើយនោះទេ។

សរុបមក ចំណែកឯមុខងារថ្មីមួយទៀត ដែលទាក់ទងទៅនឹង សិទ្ធិសម្ងាត់ឯកជន ដូចគ្នាអញ្ចឹងដែរនោះ គឺថាអ្នកប្រើប្រាស់ទាំងអស់ នឹងទទួលបានសមត្ថភាព ក្នុងការត្រួតពិនិត្យ ថាតើរយៈពេលយូរប៉ុន្មាន ដែលអនុញ្ញាតឲ្យក្រុមហ៊ុន Google រក្សាទុកសកម្មភាពរបស់អ្នក ទៅក្នុងម៉ាស៊ីនប្រព័ន្ធ Server របស់ខ្លួនផងដែរ។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: Phone Arena Tag: កម្មវិធី-ហ្គេម