CAMBO REPORT

Popup Advertising5 seconds

នេះ​ជា​កៅអី​សម្រាប់​លេង​ហ្គេម យក​ស្ទីល​តាម​រឿង Game of Thrones ដែល​ពិបាក​នឹង​រក​ទិញ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

អញ្ចឹងខ្សែភាពយន្តភាគ Game of Thrones ដ៏ល្បីល្បាញ ពាសពេញពិភពលោក បានវិលត្រឡប់មកបម្រើ ចំណីអារម្មណ៍ថ្មី ហើយប្លែកម្ដងទៀតហើយ ជាមួយនឹងរដូវការទី 8 ថ្មី ជាមួយសាច់រឿង កាន់តែជក់ចិត្ត ដិតអារម្មណ៍។ សម្រាប់អ្នកគាំទ្រ ខ្សែភាពយន្តភាគមួយនេះ គឺមានច្រើនខ្លាំង ហើយក្នុងនោះអាចមាន Gamer ផងដែរ បានជាដូច្នេះហើយ ទើបបានជាក្រុមហ៊ុនផលិតកៅអី សម្រាប់លេងហ្គេម Secretlab បានបង្កើតឲ្យចេញជា Gaming Chair លេងស្ទីល បែបខ្សែភាពយន្ត Game of Throne ដើម្បីអបអរសាទរ នូវការវិលត្រឡប់នៃរដូវការទី 8 នេះ។

កៅអីលេងហ្គេម Game of Thrones នេះ បង្កើតឡើងយ៉ាងពិសេសមាន 3 ជម្រើសសម្រាប់ជ្រើសរើសតាមការស្រលាញ់ ដូចប្រិយមិត្តបានឃើញស្រាប់ ក្នុងរូបភាព រួមមានដូចជា Starks, Lannister និង Targaryens ជាមួយពណ៌បីជម្រើស ទៅតាមការស្រលាញ់ របស់អតិថិជន។ វាត្រូវបានស្រោបដោយស្បែក និងជ័រ និងមានផ្នែកសំខាន់ៗជាលោហៈ ដែលធានាទៅដល់គុណភាព នៃការប្រើប្រាស់បានយូរ មានគុណភាពខ្ពស់ គ្មានក្លិនជ័រ មិនងាយដាច់រលាត់ ជើងរឹងមាំ ។ល។ មិនតែប៉ុណ្ណោះ អតិថិជនរបស់ Secretlab ក៏អាចធ្វើការជ្រើសរើស រវាងស៊េរី OMEGA ឬ TITAN ផងដែរ អាស្រ័យទៅលើ រូបរាងកាយ កម្ពស់ និងទម្ងន់ជាដើម ដោយស៊េរី TITAN មានតម្លៃថ្លៃជាង សម្រាប់អ្នកដែលមានមាឌធំ ឬធាត់។

សម្រាប់អ្នកដែលចង់បានកៅអីនេះ យកទៅប្រើប្រាស់ មិនថាសម្រាប់តែការ លេងហ្គេមនោះទេ អ្នកក៏អាចប្រើប្រាស់ សម្រាប់ការិយាល័យផងដែរ តាមតម្រូវការជាក់ស្ដែង គ្រាន់តែថាវាពិបាករកទិញ បន្តិច ព្រោះ Secretlab ដាក់លក់តែនៅតាមបំបន់ ប្រទេសធំៗមួយចំនួនប៉ុណ្ណោះ នៅក្នុងតម្លៃចាប់ពី USD 529 ឡើងទៅ អាស្រ័យតាមប្រភេទ ទំហំ និងស៊េរី ដែលអ្នកត្រូវការ។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: Secret Lab Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ