CAMBO REPORT

Popup Advertising5 seconds

App Store និង Play Store ទើប​តែ​លុប​កម្មវិធី​ណាត់​ជួប ឫ Dating ចំនួន​បី​ចោល ដោយ​សារ​តែ​មាន​ក្មេង អាយុក្រោម 13 ឆ្នាំអាច​បង្កើត​គណនី​បាន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីពេលថ្មីនេះ FTC បានសហការជាមួយនឹង ផ្សារអេឡិចត្រូនិច របស់ក្រុមហ៊ុនយក្សពីរ ដើម្បីដកចេញនូវកម្មវិធី ណាត់ជួប ឫ Dating បីបន្ទាប់ពីរកឃើញ មានការរុំលោភបំពាន់ ផ្លូវច្បាប់ ។ ដោយកម្មវិធីទាំងនេះ បានអនុញ្ញាត្តិឱ្យមាន អ្នកប្រើអាយុក្រោម 13 ឆ្នាំអាចធ្វើការបង្កើត គណនីនិង ធ្វើការណាត់ជួបនឹង អ្នកប្រើ ដទៃបាន។

 

 

តាមសេចក្តីរាយការណ៍ បានឱ្យដឹងថា App Store របស់ក្រុមហ៊ុន Apple និង Google Play Store របស់ Google ទើបតែដកចេញកម្មវិធីបី របស់ក្រុមហ៊ុន អ៊ុយក្រែន ។ ប្រភពនេះបានបន្តថាកម្មវិធី Meet24 ,FastMeet & Meet4U របស់ក្រុមហ៊ុនមួយ ដែលមានទីតាំងនៅ ក្នុងប្រទេសអ៊ុយក្រែន គឺក្រុមហ៊ុន Wildec ត្រូវបានដកចេញពី ផ្សារអេឡិចត្រូនិច។ តាមរយៈរបាយការណ៍ របស់ FTC បានឱ្យដឹងថា ពួកគេបានរកឃើញ ពីភាពមិនប្រក្រតី នៃកម្មវិធីទាំងបីខាងលើនេះ។ ពួកគេបានបញ្ជាក់ថា កម្មវិធីនេះបានអនុញ្ញាត្តិឱ្យ អ្នកប្រើណាត់ជួបគ្នា ហើយអ្នកប្រើមួយចំនួន ដែលបានភ្ជាប់គណនី ជាមួយកម្មវិធីនេះ គឺជាអនីតិជន។ តាមការបញ្ជាក់ បន្ទាប់ពីភ្ជាប់គណនី បានរួចរាល់អ្នកប្រើ ដទៃអាចធើ្វការណាត់ជួប និង អាចឈានដល់ការ ប្រព្រឹត្តបទឧក្រិដ្ឋ មានស្ថានទម្ងន់ទោស ប្រសិនបើក្រុមក្មេងទាំង ត្រូវរូ៉វគ្នា ឈានដល់ការរួមភេទ នោះឯង។ គួរបញ្ជាក់ថាកម្មវិធីទាំង បីខាងលើគឺជាកម្មវិធី ណាត់ជួបដែល អនុញ្ញាត្តិឱ្យអ្នកប្រើ ធ្វើការទំនាក់ទំនង និង ស្វែងរកអ្នកប្រើ ដទៃដើម្បីណាត់ជួបគ្នា។ ជាពិសេសកម្មវិធីនេះ នៅអាចធ្វើការស្វែងរកទីតាំងជាក់លាក់ របស់អ្នកប្រើបានដើម្បី ធ្វើការផ្តល់ជាជម្រើ នៅជិតបំផុតសម្រាប់ អ្នកប្រើថែមទៀតផង។ បន្ទាប់ពីការរកឃើញនេះ កម្មវិធីទាំងនោះត្រូវបាន ដកចេញពីទីផ្សារអេឡិចត្រូនិច ភ្លាមៗ តាមការស្នើរពី FTC របស់សហរដ្ឋអាមេរិច។

 

 

សរុបមកខាងក្រុមហ៊ុន Apple & Google បានដកនូវកម្មវិធីទាំងនេះ ចេញរួចរាល់ហើយ ដើម្បីទប់ស្កាត់នូវការបង្កជា បទឧក្រិដ្ឋតាមរយៈ កម្មវិធីណាត់ជួបនេះ ។ យ៉ាងណាបញ្ហាខាងនេះ វា បានកើតឡើងនៅឯខាងបែកអឺរ៉ុបឯណោះទេ ដូច្នេះយើងគ្រាន់តែចង់ ក្រើនរំលឹកតែប៉ុណ្ណោះ ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Panhabot ថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: FTC.Gov Tag: កម្មវិធី-ហ្គេម