CAMBO REPORT

Popup Advertising5 seconds

បាន​ទស្សនា Official Trailer ថ្មី​រឿង Spider-Man: Far From Home ហើយ​ឬ​នៅ? មាន​អ្វី​ពិសេស និង​ប្លែក​ខ្លះ?

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីយប់មិញនេះ ខាងផលិតកម្ម Sony Picture និង Marvel Studio បានធ្វើការបញ្ចេញនូវវីដេអូ Official Trailer ថ្មី ឬអាចហៅបានថាជា Trailer ទី 2 បន្ទាប់ពី Teaser Trailer ដំបូងនៃរឿង Spider-Man: Far From Home (មនុស្សពីងពាង: ចេញឆ្ងាយពីផ្ទះ)។ សម្រាប់រឿងនេះ ជាភាគថ្មី ដែលកើតឡើងក្រោយពីសង្គ្រាមរវាង Avengers និង Thanos ត្រូវបានបញ្ចប់ ក្នុងរឿង Avengers: Endgame ដែលកំពុងចាក់ផ្សាយ ក្នុងពេលបច្ចុប្បន្ននេះ តាមបណ្តារោងកុនទូទាំងពិភពលោក។

 

 

យើងជឿជាក់ ប្រិយមិត្តអ្នកអានមួយចំនួន ប្រាកដជាបានទស្សនារឿង Official Trailer ថ្មីរឿង Spider-Man: Far From Home ហើយអ្នកខ្លះ ក៏ប្រហែលជាមិនទាន់បានទស្សនាដែរ។ តាមពិតទៅ នៅក្នុងវីដេអូ Trailer មួយនេះ គឺបានបង្ហាញអារម្មណ៍មួយ ដែលកើតឡើងលើ Peter Parker ក្រោយពេលបាត់បង់មនុស្សសំខាន់ម្នាក់ ដែលត្រូវជាពូ (ប្រិយមិត្តប្រហែលជាបានស្គាល់ហើយ)។ យ៉ាងណា ចំពោះដំណើរសាច់រឿងនេះ បញ្ជាក់ថា Peter ត្រូវទៅវិស្សមកាលនៅអ៊ឺរ៉ុប ជាមួយមិត្តរួមសាលា ប៉ុន្តែបេសកម្មមួយ ត្រូវបានកំណត់ឡើយដោយ Nick Fury សម្រាប់ Spider-Man ដើម្បីទៅបំពេញ។

 

 

បើទោះជាមនុស្សពីងពាងប្រឹងគេច ក៏គេចមិនផុតដែរ ដោយក្នុងបេសកម្មនេះ Nick Fury តម្រូវអោយ Spider-Man ចាប់ដៃសហការគ្នាជាមួយ Mysterio ហើយយើងសូមស្លេះត្រឹមនេះសិន ដោយទុកតួនាទីអោយប្រិយមិត្ត ដែលមិនទាន់បានទស្សនា អាចស្វែងយល់បន្ថែម ដោយខ្លួនឯងបាន៖

 

 

អញ្ចឹង ក្រោយពីប្រិយមិត្តអ្នកអានទាំងអស់គ្នា បានទស្សនា Official Trailer ថ្មីរឿង Spider-Man: Far From Home យើងជឿថា ឈុតខ្លះអាចនឹងធ្វើអោយ អារម្មណ៍នឹកតួអង្គ ណាមួយជាក់ជាមិនខាន ឯឈុតប្រយុទ្ធគ្នាវិញ ក៏មិនធម្មតាដែរ ប៉ុន្តែយើងនៅតែចង់ដឹងពី ចំណាប់អារម្មណ៍របស់អ្នកវិញ ថាយល់យ៉ាងណាដែរ និងបានស្វែងយល់អ្វីខ្លះពី Trailer នេះ។ អាចធ្វើការ Comment អោយយើងដឹងបាន ដោយក្តីរីករាយ!

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: Sony Picture Entertainment Tag: Lifestyle