CAMBO REPORT

Popup Advertising5 seconds

ជប៉ុន​បញ្ជូន​គ្រាប់​រ៉ូកែត​ដំបូង​របស់​ខ្លួន​ទៅ​ដល់​ស្ថាន​អាវកាស​ដោយ​ជោគ​ជ័យ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នៅទីបំផុតជប៉ុនបាននាំយកមុខមាត់របស់ខ្លួន ចូលឆាកអន្តរជាតិដែរហើយ ជុំវិញផ្នែកអាវកាស ឯកជន នៅក្នុងចំណោម ប្រទេសធំៗជាច្រើននាពេលបច្ចុប្បន្ន ជុំវិញការបង្ហោះគ្រាប់រ៉ូកែត បានដោយជោគជ័យទៅកាន់ស្ថានអាវកាស ជាលើកដំបូង។ ការបង្ហោះគ្រាប់រ៉ូកែតនេះ ធ្វើឡើងដោយក្រុមហ៊ុន Interstellar Technologies ដែលបានបង្ហោះគ្រាប់រ៉ូកែត មានឈ្មោះហៅផ្លូវការថា MOMO-3 កាលពីដើមខែឧសភានេះ ដោយបានហោះកាត់ ខ្សែបន្ទាត់ Karman Line មានរយៈចម្ងាយ 100 គីឡូម៉ែត្រ ក្នុងបរិយាកាស ជាមួយនឹងភាពងាយស្រួលបំផុត ដោយបានហោះកាត់ មហាសមុទ្រប៉ាស៊ីហ្វិច ថែមទៀត។

ការទទួលបានជោគជ័យក្នុងការបង្ហោះគ្រាប់រ៉ូកែតនេះ ត្រូវបានឲ្យដឹងថា វាគ្រាន់តែជាចាប់ផ្ដើម តិចតួចមួយប៉ុណ្ណោះ ដោយហេតុថា វាបានបណ្ដែតខ្លួន នៅក្នុងលំហអាវកាសត្រឹមតែ 8 នាទី និង 35 វិនាទីប៉ុណ្ណោះ តែនេះគឺជាភាពជោគជ័យធំមួយ របស់ក្រុមហ៊ុនឯកជន ជប៉ុនមួយនេះ ព្រោះថា Interstellar បានបរាជ័យ ក្នុងការបង្ហោះនេះចំនួន 2 ដងរួចទៅហើយ។ បេសកកម្មនេះ មិនបានចំនាយទឹកប្រាក់ខ្លាំងច្រើន ប៉ុន្មាននោះទេ គឺសមរម្យល្មម ព្រោះថាគោលដៅចំបងបំផុត របស់ក្រុមហ៊ុនអាវកាស ឯកជនរបស់ជប៉ុនមួយនេះ គឺការដឹកជញ្ជូន ផ្កាយរណបតូចៗ ទៅក្នុងគន្លងគោចរមួយ នៃស្ថានអាវកាស ហើយការទទួលបាន ជោគជ័យលើកនេះ បានធ្វើឲ្យក្ដីសុបិន្តរបស់ Interstellar នេះ ជិតសម្រេចបានជោគជ័យហើយ ហើយក៏ជួយបន្ថយនូវសម្ពាធ មួយចំនួនធំ នៃស្ថាបនិករបស់ក្រុមហ៊ុន ក៏ដូចជាអ្នកវិទ្យាសាស្ត្រ ដែលបានលូកដៃ លើគម្រោងមួយនេះ។ 

 

 

ជុំវិញការជោគជ័យរបស់ជប៉ុននៃផ្នែកអាវកាសនេះ នឹងពង្រីកវិសាលភាពរបស់ខ្លួន បន្ថែមទៀតនាថ្ងៃអនាគត ដោយគ្រោងនាំយកផ្កាយរណប ទៅលើស្ថានអាវកាសបន្ថែម។ យ៉ាងណាក៏ដោយ សម្រាប់តម្លៃនៃការវិនិយោគ លើគម្រោងទាំងមូល ក៏ដូចជាកាលបរិច្ឆេទ បង្ហោះគ្រាប់រ៉ូកែតថ្មីបន្តទៀត នៅមិនទាន់បានលាតត្រដាង ឲ្យដឹងនោះទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: Engadget Tag: វិទ្យាសាស្ត្រ