CAMBO REPORT

Popup Advertising5 seconds

ពេល​នេះ Avengers: Endgame ទម្លាក់​រឿង Titanic ចេញ​ពី​ចំណាត់​ថ្នាក់​លេខ 2 ពី​តារាង​ខ្សែ​ភាពយន្ត​រក​ប្រាក់​ចំណូល​បាន​ច្រើន​ជាង​គេ​ហើយ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

គ្រប់គ្នាសុទ្ធតែបានដឹងហើយថា Avatar ជាខ្សែភាពយន្តមួយ ដែលរកចំណូលបានច្រើនជាងគេ ក្នុងប្រវត្តិសាស្ត្រ ជាមួយចំនួនទឹកប្រាក់សរុប 2.788 ពាន់លានដុល្លារ ក្រោយពីការចាក់បញ្ចាំង នៅទូទាំងពិភពលោក។ ឯចំណាត់ថ្នាក់លេខ 2 គឺបានទៅលើរឿង Titanic ដែលរកចំណូលបានច្រើន ជាមួយចំនួនទឹកប្រាក់សរុប 2.187 ពាន់លានដុល្លារ ចំណែកឯភាពយន្ត ចំណាត់ថ្នាក់លេខ 3 បានទៅលើរឿង Star Wars: The Force Awakens ជាមួយការរកចំណូល ទឹកប្រាក់សរុប 2.068 ពាន់លានដុល្លារ។ បន្តមកដល់ចំណាត់ថ្នាក់លេខ 4 វិញ គឺបានទៅលើរឿង Avengers: Infinity War របស់ Marvel ដែលរកចំណូលទឹកប្រាក់សរុប 2.048 ពាន់លានដុល្លារ និងចំណាត់ថ្នាក់លេខ 5 បានទៅលើរឿង Jurassic World ជាមួយការរកចំណូលសរុបបាន 1.671 ពាន់លានដុល្លារ។

ក្នុងនោះយើងបានលើកឡើងជាសំណួរមួយសួរថា តើរឿង Avengers: Endgame អាចនឹងទម្លាក់រឿង Avatar ចេញពីតារាងខ្សែភាពយន្ត ដែលរកចំណូល បានច្រើនជាងគេ ក្នុងប្រវត្តិសាស្ត្រ បានដែរឬទេ? ដោយជាក់ស្តែង មានប្រិយមិត្តភាគច្រើន បានអះអាងថា មិនអាចទៅរួចទេ អាចបានត្រឹមចំណាត់ថ្នាក់លេខ 2 ប៉ុណ្ណោះ និងមានខ្លះទៀតថា វានឹងអាចទៅរួច ដែលរឿងនេះ នឹងឈរលើតារាង Top 1។

ជាក់ស្តែង ស្រាប់តែថ្មីៗនេះ ដំណឹងពី Box Office Mojo បានបង្ហាញអោយដឹងថា រឿង Avengers: Endgame ដែលជាខ្សែភាពយន្តទី 22 របស់ MCU បានធ្វើការទម្លាក់រឿង Titanic (ស្នេហាលិចទឹក) ដែលរកចំណូលបានច្រើន ជាមួយចំនួនទឹកប្រាក់សរុប 2.187 ពាន់លានដុល្លារ ចេញពីចំណាត់ថ្នាក់ទី 2 ហើយ ដោយ Avengers: Endgame បានគ្រងតំណែងជាផ្លូវការ ជាមួយចំណូលទឹកប្រាក់ 2.189 ពាន់លានដុល្លារ។ ចំពោះចំណូលនេះ ជាតម្លៃសរុប ដែលបានមកពីការចាក់បញ្ចាំង ទូទាំងពិភពលោក ត្រឹមសប្តាហ៍ទី 2 ដែលរឿងនេះ នៅចាក់បញ្ចាំងបន្តទៀត ហើយចំណូល នឹងកើនឡើងបន្ថែមទៀត។ 

សរុបមក យើងមានតែរង់ចាំតាមដានបន្តទៀតថា តើរឿង Avengers: Endgame របស់ផលិតកម្ម Marvel Studio នឹងអាចរកចំណូលច្រើន ដើម្បីទម្លាក់រឿង Avatar ដែលជាខ្សែភាពយន្ត រកចំណូលបានច្រើនជាងគេ ក្នុងប្រវត្តិសាស្ត្រ ជាមួយចំនួនទឹកប្រាក់សរុប 2.788 ពាន់លានដុល្លារនោះ បានដែរឬទេ? យ៉ាងណា យើងនឹងធ្វើការអាប់ដេត ព័ត៌មានបន្តទៀត ពេលមានដំណឹងទាក់ទងផ្សេងៗ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: Hollywood Reporter Tag: Lifestyle