CAMBO REPORT

Popup Advertising5 seconds

GTA វគ្គ 6 នឹងមាន​ទីក្រុង​ធំៗ​កាន់​តែ​ច្រើន ហើយ​អ្នក​នឹង​ដើ​រតួជា​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

មកដល់ពេលនេះ យើងទទួលបានដំណឹងបន្តិចបន្តួចអំពីកំពូលហ្គេមចោរលួចឡាន ឬហៅជាផ្លូវការថា Grand Theft Auto វគ្គ 6 ហើយ បើទោះបីជាក្រុមហ៊ុន Rock Star ហាក់នៅស្ងៀម មិនខ្វល់អ្វីទាំងអស់បើទោះបីជាឃើញ​លុយ​រាប់​រយ​ពាន់​លាន​ដុល្លារ​នៅពី​ខាង​មុខក្ដី។ លើកមុន យើងដឹងថា GTA វគ្ក 6 កំពុងស្ថិតក្នុងការផលិត និងអភិវឌ្ឍន៍ហើយ ដោយក្រុមឌីហ្សាញ ឬផលិតហ្គេមរបស់ Rock Star តាមរយៈការបែកធ្លាយព័ត៌មាននៅលើ CV Online នៃអតីតបុគ្គលិករបស់ក្រុមហ៊ុន Rock Star តែសម្រាប់សាច់រឿង ឬលក្ខណៈសម្បត្តិហ្គេមមានអ្វីថ្មីខ្លះនោះ គឺមើលមិនឃើញសូម្បីតែស្រមោល។

យ៉ាងណាក៏ដោយ មកដល់ថ្ងៃនេះ យើងទទួលបានដំណឹងបន្តិចបន្តួចហើយ តាមរយៈប្រភពដំណឹងអន្តរជាតិ ដោយរាយការណ៍មកថា GTA វគ្គ 6 នឹងនាំមកនូវផែនទីកាន់តែធំជាងវគ្គ 5 ដោយក្នុងនោះ នឹងរួមបញ្ចូលជាមួយនឹងទីក្រុងធំៗជាច្រើន ធ្វើឲ្យការលេង​ហ្គេម​កាន់​តែ​សប្បាយជាងមុន ជាមួយ Mission ប្លែកៗទៅតាមសាច់រឿង និងវគ្គតម្រូវ។ និយាយដល់សាច់រឿងនេះ ប្រភពដដែលបាន​បន្ត​ទៀត​ថា GTA 6 នឹងដាក់ឲ្យអ្នកលេងហ្គេមនេះដើរតួជាអ្នកជួញដូរគ្រឿងញៀន ដោយការចាប់ផ្ដើមភ្លាម គឺគ្រាន់តែជាអ្នកជួញដូរ​ធម្មតា​ប៉ុណ្ណោះ ដែលតម្រូវឲ្យលេងតាមសាច់រឿង ឡើងកូដទៅជាមេគ្រឿងញៀន (Drug Lord) ដ៏ធំមួយនៅក្នុងទីក្រុងធំៗទាំងនោះ ជាមួយ​នឹងគ្នីគ្នា ដែលមានទំនាក់ទំនងល្អ ដូចប្រិយមិត្តឃើញជនអន្ធពាល រត់ពន្ធគ្រឿងញៀនតាមខ្សែភាពយន្តអញ្ចឹងដែរ។

ប្រភពបែកធ្លាយបានបន្តទៀតថា SONY បានជះលុយយ៉ាងច្រើនទៅឲ្យ Rock Star សម្រាប់ទទួលបានសិទ្ធិផ្ដាច់មុខនៃការយក​ហ្គេម GTA 6 មកលេងនៅលើម៉ាស៊ីន PS5 ឲ្យបានមុន Xbox របស់ Microsoft ព្រោះថា GTA 6 នឹងមិនអាចលេងនៅលើ PS4 បាននោះទេ ដោយសារតែបញ្ហា Memory មានទំហំតូច មានន័យថា PS5 នឹងមាន RAM កាន់តែធំជាងមុន ម្យ៉ាងការធ្វើបែប​នេះ​ក៏​ជម្រុញ​ឲ្យអ្នកលេងហ្គេមបង្ខំចិត្តជះលុយទិញម៉ាស៊ីនហ្គេម PS5 មកលេងផងដែរ ពិតជាឆ្លាតមែន! ទាំងនេះគឺជាដំណឹងចុងក្រោយ ដែលយើងទទួលបានពីប្រភពបែកធ្លាយ តែសម្រាប់សាច់ហ្គេមជាក់ស្ដែងយ៉ាងណា យើងនឹងរង់ចាំមើលព័ត៌មានចេញថ្មីៗ​លើក​ក្រោយ​ទៀត!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: Tweak Town Tag: កម្មវិធី-ហ្គេម