CAMBO REPORT

Popup Advertising5 seconds

Corsair បញ្ចេញ Case កុំព្យូទ័រថ្មី​ មាន​ភ្លើង RGB និងកញ្ចក់​ការ​ពា​រ​រឹង ក្នុង​តម្លៃ​ប្រកួត​ប្រជែង​ខ្ពស់

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ម៉ាស៊ីន Desktop ដែលមានភាពទាក់ទាញ មិនមែនអាស្រ័យទៅលើផ្នែករឹងខាងក្នុងសុទ្ធនោះទេ ក្នុងនោះ Case ការពារខាងក្រៅ ក៏ដើរតួយ៉ាងសំខាន់ផងដែរ ដោយហេតុថា វាបង្ហាញឲ្យយើង ឬអ្នកដើរកាត់ឃើញអំពីមុខមាត់របស់វា។ ហេតុផលលេង Case ឬជ្រើសរើស Case នេះទៀតសោត ក៏ផ្ដោតផងដែរទៅលើភាពបត់បែនបានរបស់វា ថាតើវាអាចប្រើប្រាស់ជាមួយផ្នែករឹងប្រភេទណា អាចដាក់កង្ហារបន្ថយកម្ដៅប្រភេទធុងទឹក ឬ Water blog បានទេ? អាចដាក់កង្ហារបានប៉ុន្មាន ការរៀបចំខ្សែភ្លើងខាងក្រោយ និងកន្លែងដាក់អង្គផ្ទុកទិន្នន័យជាអាទិ៍។

ក្នុងនោះក្រុមហ៊ុន Corsair ដែលល្បីល្បាញផ្នែកផលិតផ្នែករឹងកុំព្យូទ័រទើបតែប្រកាសចេញជាផ្លូវការនូវ Case កុំព្យូទ័រស៊េរីថ្មីមួយ​ផ្សេងទៀតរបស់ខ្លួន ជាមួយនឹងយុទ្ធសាស្រ្តពិសេស គឺលក់ក្នុងតម្លៃធូរថ្លៃ ដើម្បីប្រជែងជាមួយដៃគូ ក៏ដូចជាមាន​ចំនុច​ពិសេសៗ​ច្រើនសម្រាប់អ្នករៀប ឬ Build ម៉ាស៊ីនថ្មីៗ។ Case ថ្មីនេះមានឈ្មោះហៅជាផ្លូវការថា Carbide 175R RGB ជាប្រភេទ Mid-Tower មានន័យថាវាមិនធំពេក ហើយក៏មិនតូចពេក គឺល្មមទុកដាក់ តែស្ថិតក្នុងកម្រិត Entry Level តែដូចឈ្មោះវាអញ្ចឹង វាមាន​ភ្លើង RGB មកជាប់ជាមួយនឹងឡូហ្គូខាងមុខ ដែលអាចផ្លាស់ប្ដូរពណ៌បានយ៉ាងច្រើន និងមានគុណភាពផលិតអាចទទួលយកបាន ដោយមានគ្រោងឆ្អឹងជាលោហៈ ផ្នែកខាងក្រៅលាយជ័រស្វិតខ្លះ និងមានកញ្ចក់ (Tempered Glass) ថ្លា ដើម្បីឆ្លុះ​បញ្ចាំង​ផ្នែក​ខាង​ក្នុង។

មិនតែប៉ុណ្ណោះ Carbide 175R RGB បើកសិទ្ធិឲ្យម្ចាស់របស់វាបំពាក់មកជាមួយកង្ហារទំហំ 120mm ឬ 140mm បានចំនួន6 គ្រាប់ ដោយក្នុងនោះ Corsair បំពាក់មកជាមួយកង្ហារមានភ្លើង RGB មួយរួចជាស្រេចជាមួយនឹង Case ដោយអ្នក​ទិញ​អាច​ជាវ​កង្ហារ​បន្ថែមទៅទាមត្រូវការ។ Case នេះមានវិមាត្រសរុប 418 x 210 x 450mm ជាមួយនឹងទម្ងន់សរុប 6.1 គីឡូក្រាម អាចយកទៅប្រើប្រាស់បានជាមួយនឹងពពួក Motherboard ប្រភេទ ATX, Micro ATX និង Mini-ATX តែវាសាកសមជាង​បើ​តម្លើងជាមួយនឹង Motherboard ATX ព្រោះវាពេញល្អ។ សម្រាប់រន្ធតំណរភ្ជាប់វិញ នៅខាងមុខរួមមាន USB 3.0 x 2 និងរន្ធដោតកាស 3.5mm អមជាមួយប៊ូតុង Power។

ចុងក្រោយគេគឺជាប្រភេទអង្គផ្ទុកទិន្នន័យ ដែលយើងអាចតម្លើង SSD ប្រភេទ SATA ទំហំ 2.5 អ៊ីញចំនួន 2 គ្រាប់ និង Hard Disk Drive បានពីរដូចគ្នា ជាមួយនឹងប្រ័ពន្ធគ្រប់គ្រងខ្សែភ្លើងអាចទទួលយកបាន។ Corsair នឹងចេញលក់ Case នេះក្នុងតម្លៃ USD 60 នៅទីផ្សារអាមេរិក ហេតុដូច្នេះហើយបើទោះបីវាមានចំនុចខ្សោយបន្តិចបន្តួចពិតមែន តែយើងអាចទទួលយក​បានជាមួយ​នឹង​តម្លៃសមរម្យ។ Corsair ចាប់ផ្ដើមបញ្ចេញ Carbide 170R RGB លក់ហើយ ដូច្នេះមិនយូរនោះទេ វានឹងធ្វើដំណើរមកដល់ទីផ្សារ​ស្រុក​ខ្មែរ ក្នុងតម្លៃខុសគ្នាបន្តិចបន្តួចតាមទីផ្សារជាក់ស្ដែង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: WCCF​ TECH Tag: កុំព្យូទ័រ