CAMBO REPORT

Popup Advertising5 seconds

ប៉ុន្មានឆ្នាំទៀតចំនួនអ្នក​លេង​ហ្គេម​នៅ​ចិន នឹង​ច្រើន​ជាង​ចំនួន​ប្រជាជន​អាមេរិក​ទៅ​ទៀត

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ចិន គឺជាទីផ្សារយក្ស និងធំជាងគេមួយ សម្រាប់ក្រុមហ៊ុនផលិតហ្គេមលក់ រកស៊ីតាមអនឡាញ ព្រោះថា ចំនួនអ្នក​លេង​ហ្គេម​នៅ​ក្នុង​ប្រទេសមួយនេះ គឺមានចំនួនច្រើនខ្លាំង ថែមទាំងកំពុងមានការកើនឡើងគួរឲ្យកត់សម្គាល់។ ជាក់ស្ដែង ប៉ុន្មានឆ្នាំទៅមុខទៀតនេះ ចំនួនអ្នកលេងហ្គេមទាំងនោះ អាចនឹងមានច្រើនជាងចំនួនប្រជាជនសរុបរបស់សហរដ្ឋអាមេរិកទៅទៀត នេះបើយោង​តាម​ប្រភពព័ត៌​មាន​ចុងក្រោយបានចុះផ្សាយ។

នេះមិនមែនជារឿងធម្មតានោះទេ ដូចប្រិយមិត្តអ្នកអាចដឹងរួចស្រាប់អញ្ចឹងថា ប្រជាជនចិន គឺមានចំនួនច្រើនខ្លាំងទាល់តែមែនទែន ដូច្នេះហើយ ការលេងហ្គេមក៏មានច្រើនដូចគ្នា ពិសេសអ្នកលេងភេទប្រុស ម្យ៉ាងវិញទៀតទីតាំងសម្រាប់លេងហ្គេម ក៏មានច្រើនដូចគ្នា ដោយបច្ចុប្បន្ន នៅចិនទាំងមូល មានទីតាំងសម្រាប់លេងហ្គេមបែប (Internet Café) ប្រមាណជា 138,000 កន្លែង ទទួលភ្ញៀវ​ជា​រៀងរាល់ថ្ងៃ និងកន្លែងខ្លះបើក 24 ម៉ោង លើ 24 ម៉ោងតែម្ដង។ យោងតាមរបាយការណ៍ស្រាវជ្រាវចុងក្រោយរបស់ភ្នាក់ងារ Niko Partner បង្ហាញឲ្យដឹងថា ពីមួយឆ្នាំទៅមួយឆ្នាំ ចិនចំនាយប្រាក់សម្រាប់តែការលេងហ្គេមលោតដល់ 16 ពាន់លានដុល្លារ ដោយ​ចំនួន​នេះគឺរាប់បញ្ចូលទាំងការលេងហ្គេមនៅលើស្មាតហ្វូន និងថេប្លេតផងដែរ។

ប្រភពដដែលបានបន្តឲ្យដឹងទៀតផងដែរថា ចំនួននៃការកើនឡើងនេះគឺចាប់តាំងពីឆ្នាំ 2001 មកម្ល៉េះ នៅពេលដែលទីផ្សារហ្គេម​នៅ​ចិន​ទាំងមូលមានចំនួនទឹកប្រាក់ត្រឹម 100 លានដុល្លារប៉ុណ្ណោះ ដោយចំនួននោះមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំឥតឈប់ឈរ ដោយការកើនឡើងនោះក៏ដោយសារតែមានការកើនឡើងនៃអ្នកលេងវីដេអូហ្គេមផងដែរ ខណៈឆ្នាំ 2018 កន្លងទៅ ទីផ្សារហ្គេម​នៅ​ចិន​លោតដល់ 18.21 ពាន់លានដុល្លារ ជាមួយនឹងចំនួនអ្នកលេងហ្គេមសរុបដល់ 312.4 លាននាក់សម្រាប់អ្នកលេងហ្គេម​តាម​កុំព្យូទ័រ ដោយក្នុងចំនួនដ៏ច្រើននោះមាន 79.7 លាននាក់បានចំនាយប្រាក់ផ្ទាល់ខ្លួនទៅលេងហ្គេមច្រើនប្រភេទ។

ការកើនឡើងនេះ នឹងបន្តទៅមុខទៀតឥតដាច់ ដោយការសន្និដ្ឋានចុងក្រោយថា នាឆ្នាំ 2023 ខាងមុខ ចិននឹងមានចំនួនអ្នកលេង​ហ្គេម​លោត​ដល់ទៅ 354 លាននាក់ឯណោះ ដោយចំនួននេះគឺច្រើនជាងចំនួនប្រជាជនអាមេរិកបច្ចុប្បន្នទៅទៀត ព្រោះពេល​នេះ​ប្រជាជន ដែលមានសញ្ជាតិអាមេរិកមានចំនួនសរុបប្រហាក់ប្រហែល 329,093,110 នាក់ប៉ុណ្ណោះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: PC Gamer Tag: Lifestyle