CAMBO REPORT

Popup Advertising5 seconds

Apple បញ្ជាក់​ថ្ងៃ​បញ្ចេញ​លក់​កាស​ឥត​ខ្សែ​ស៊េរី​ថ្មី Powerbeats Pro ជា​ផ្លូវ​ការ​ហើយ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Powerbeats Pro ជាកាសឥតខ្សែស៊េរីថ្មី មួយទៀតរបស់ Beats ដែលគ្រប់គ្រងដោយ Apple និងត្រូវបានប្រកាសចេញ ជាផ្លូវការ កាលពីដើមខែមេសា កន្លងទៅនេះ ជាមួយការឌីហ្សាញ រចនាបថរូបរាងថ្មី តែយកលំនាំតាមស្ទាយ ស្រដៀងទៅនឹងកាស Powerbeats 3។ ក្រុមហ៊ុន Apple បានបញ្ជាក់អោយដឹងហើយថា សម្រាប់កាស Powerbeats Pro នឹងចេញលក់ជាផ្លូវការ នៅក្នុងខែឧសភានេះ ជាមួយកញ្ចប់តម្លៃលើទីផ្សារអន្តរជាតិ 250 ដុល្លារ។

 

 

នៅទីបំផុត អ្វីដែលគ្រប់គ្នា ជាពិសេសអ្នកដែលចូលចិត្តហាត់ប្រាណ ជាហ្វេន Beats គឺបានមកដល់ហើយ ព្រោះថាថ្មីៗនេះ ក្រុមហ៊ុន Apple បានបើកអោយអតិថិជនទាំងអស់ ដែលមានបំណង់ ចង់ទិញកាសឥតខ្សែស៊េរីថ្មី Powerbeats Pro អាចធ្វើការ Pre-order ឬកុម្ម៉ង់បាន ចាប់ពីថ្ងៃនេះតទៅ។ យ៉ាងណា ប្រសិនបើអតិថិជន មិនចង់ធ្វើការកុម្ម៉ងទិញនោះទេ គឺអាចរង់ចាំប្រហែលមួយសប្តាហ៍សិន ដោយ Apple នឹងបញ្ចេញលក់ កាសឥតខ្សែស៊េរីថ្មី Powerbeats Pro ជាផ្លូវការ នៅថ្ងៃទី 10 ខែឧសភា ឆាប់ៗខាងមុខនេះឯង។

 

 

គួររំលឹកថា៖ កាសឥតខ្សែស៊េរីថ្មីនេះ បើសាកមួយពេញ អាចប្រើប្រាស់សម្រាប់ការ ស្ដាប់តន្ត្រីបានរយៈពេល 9 ម៉ោង ថែមទាំងមានប្រអប់ ដែលអាចសាកថ្ម Powerbeats Pro បាន 24 ម៉ោងទៀតផង។ វាប្រើប្រាស់ឈីបថ្មីជាប្រភេទ H1 ផ្ដល់នូវបទពិសោធន៍ ប្រើប្រាស់កាន់តែល្អ ហើយអាចប្រើប្រាស់បញ្ជាដោយសម្លេង ទៅកាន់មុខងារ Siri បានម៉ាអេម។ ពេលពាក់ជាប់ត្រចៀក ធ្វើអោយមានភាពងាយស្រួល ពេលរត់ហាត់ប្រាណ ឬធ្វើសកម្មភាពផ្សេងៗ អាចការពារញើស និងធូលីបាន ក៏ដូចជាកាត់បន្ថយ សម្លេងរំខាន ពីបរិស្ថានខាងក្រៅ បានយ៉ាងល្អ។

 

 

អញ្ចឹង សម្រាប់ប្រិយមិត្តដែលកំពុងពិចារណា ចង់ទិញកាសឥតខ្សែថ្មីនេះ យកមកប្រើប្រាស់ គឺអាចរង់ចាំបន្តិចសិនទៅ ព្រោះមិនយូរនោះទេ វានឹងមានវត្តមានចូលមកកាន់ទីផ្សារ ក្នុងប្រទេសយើងហើយ។ ចំណែកឯតម្លៃវិញ Powerbeats Pro អាចនឹងមានការប្រែប្រួលខ្លះៗ ដូចដែលអ្នកទាំងអស់គ្នា បានដឹងស្រាប់រួចមកហើយនោះ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: iPhone Hacks Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ