CAMBO REPORT

Popup Advertising5 seconds

Huawei កំពុង​មាន​គម្រោង​ចេញ​លក់​ទូរទស្សន៍ 8K និង​អាច​ប្រើប្រាស់​ប្រព័ន្ធ 5G បាន​ថែម​ទៀត​ផង!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

របាយការណ៍លេចធ្លាយ ទើបនឹងចេញផ្សាយថ្មីមួយ ដែលមានប្រភពមកពី គេហទំព័រសារពត៌មាន Nikkei Asian Review បាន​លើក​ឡើងឲ្យដឹងថា នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន Huawei កំពុងតែមានគម្រោង ត្រៀមខ្លួនចូលក្នុងអាជីវកម្ម ផ្នែកផលិតទូរទស្សន៍ ថែមទៀតផង។ ស្របនឹងពេលនេះដែរ ក្រុមហ៊ុន Huawei Technologies ក៏គ្រោងនឹងដាក់បង្ហាញ ទូរទស្សន៍ឆ្លាតវៃ ដែលអាច​ភ្ជាប់​ជាមួយ​ប្រព័ន្ធ 5G ដំបូងគេបង្អស់ នៅលើពិភពលោកតែម្ដង។ ចំណែកឯម៉ូដឹមប្រព័ន្ធ 5G ដែលនឹងដាក់បញ្ចូល ទៅក្នុងទូរទស្សន៍នោះ គឺជាម៉ូដឹមដូចមាន ប្រើប្រាស់នៅលើ ស្មាតហ្វូនម៉ូឌែល Huawei Mate 20 X 5G ហើយនិង Huawei Mate X អញ្ចឹងដែរ។

ប្រភពសារពត៌មានពី Nikkei Asian Review ដដែល ក៏បានបង្ហាញឲ្យឃើញថា ទូរទស្សន៍ស៊េរីដំបូង ផលិតដោយក្រុមហ៊ុន Huawei នឹងត្រូវបានបំពាក់ដោយ បន្ទះអេក្រង់ជំនាន់ចុងក្រោយ ដែលអាចបង្ហាញគុណភាព បានដល់ទៅកម្រិត 8K ឯណោះ ដោយ​លើស​ពីស្តង់ដារកម្រិត 4K គុណភាពខ្ពស់ នាពេលឥឡូវនេះទៅទៀត។ ក្រៅពីនេះ ការបូកផ្សំជាមួយនឹងម៉ូដឹម 5G គឺអាច​ធ្វើ​ឲ្យ​ទូរទស្សន៍ របស់ក្រុមហ៊ុន Huawei ទស្សនា ឬក៏ទាញយកខ្សែភាពយន្ដ និងរឿងភាគផ្សេងៗ តាមរយៈការតភ្ជាប់ ប្រើប្រាស់​នូវ​ប្រព័ន្ធ​ថ្មីនេះតែម្ដង។

 

សម្រាប់គុណសម្បត្តិដ៏សំខាន់ ទៅលើទូរទស្សន៍ប្រព័ន្ធ 5G គឺថាវាអាចធ្វើការ ដើរតួជំនួយឲ្យ រ៉ោតទ័រចែកចាយអ៊ីនធឺណិតបាន ដោយ​ឧបករណ៍​អេឡិច​ត្រូនិក ចាំបាច់ផ្សេងៗទៀត អាចភ្ជាប់ប្រើប្រាស់បាន។ ដោយសារតែក្រុមហ៊ុន Huawei គឺជាក្រុមហ៊ុនទូរគមនាគមន៍ ដែលមានឯកទេស នៅលើផ្នែកផលិត រ៉ោតទ័រ Wi-Fi, ស្មាតហ្វូនលំដាប់កំពូលៗ, ម៉ូដឹមប្រព័ន្ធ 5G និងព្រមទាំងកុំព្យូទ័រថែមទៀត ដូច្នេះហើយគម្រោងក្នុងការ បង្កើតទូរទស្សន៍ប្រព័ន្ធ 5G គឺពិតជាគំនិតមួយដ៏ល្អ សម្រាប់ក្រុមហ៊ុននេះ។

សរុបមក ទោះបីជាយ៉ាងណាក៏ដោយ នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន Samsung គឺជាអ្នកនាំមុខគេ នៅក្នុងបច្ចេកវិទ្យាបន្ទះអេក្រង់ ហើយក៏ជាក្រុមហ៊ុនតែមួយប៉ុណ្ណោះ ដែលកំពុងផលិតអេក្រង់កម្រិត 8K ហើយចំពោះទូរទស្សន៍កម្រិត 4K ក៏ហាក់បីដូចជា មនុស្យ​ភាគ​ច្រើន នៅមិនទាន់មានលទ្ធភាព ក្នុងការជាវមកប្រើប្រាស់ បាននៅឡើយទេ។ ហេតុដូច្នេះហើយ យើងអាចរំពឹងទុកថា ទូរទស្សន៍​ប្រើ​ប្រាស់​ដោយ បណ្ដាញប្រព័ន្ធ 5G ហើយនឹងអាចបង្ហាញគុណភាព បានដល់ទៅកម្រិត 8K របស់ក្រុមហ៊ុន Huawei គឺពិតជា​មិនមាន តម្លៃថោកនោះទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: Phone Arena Tag: ទូរទស្សន៍