CAMBO REPORT

Popup Advertising5 seconds

នេះ​ជា​ក្រាហ្វិចកាត​សម្រាប់​លេង​ហ្គេម​កម្រិត Full HD ដែល​អ្នក​អាច​ពិចារណា​នៅ​ពេល​នេះ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នៅពេលនេះការលេងហ្គេមនៅលើម៉ាស៊ីន Desktop ជាមួយនឹងការប្រើប្រាស់ម៉ូនីទ័រកម្រិត 2K ឬ 4K មិនមែនជារឿងថ្មី ហើយមាន​អ្នក​ប្រើប្រាស់តិចនោះទេ ការវិវឌ្ឍន៍ខ្លួននៃក្រាហ្វិចហ្គេម ក៏ដូចជាផ្នែករឹង ដែលអាចរុញច្រានក្រាហ្វិចនោះដល់កម្រិតមួយទៀត បាន​បោះ​ជំហ៊ានខ្លាំងឡើងៗទៅហើយ ដោយក្នុងនោះក៏នៅមានអ្នកបន្តលេងហ្គេមត្រឹមកម្រិត Resolution តែ 1080p ឬ Full HD ប៉ុណ្ណោះ ព្រោះថា វាអាចទទួលយកបាន និងមិនអន់ពេកល្មមលេង។ ដូច្នេះបើប្រិយមិត្តអ្នកអាន ដែលកំពុងលេងហ្គេមក្នុងកម្រិត Full HD ឬ 1080p គឺអាចចំហើយ ព្រោះបើប្រិយមិត្តចង់សន្សំប្រាក់ខ្លះ ដោយមិនចង់ចំនាយច្រើនទៅលើក្រាហ្វិចនោះទេ ខាងក្រោមនេះគឺជាជម្រើសដ៏ល្អទាំង 2 ដែលអ្នកអាចដាក់ចិត្តពិចារណាបាន។

សម្រាប់ការលេងហ្គេមក្នុងកម្រិត Full HD នៅពេលនេះ ដើម្បីទទួលបានល្បឿន fps ខ្ពស់គឺងាយដូចបកចេកអញ្ចឹង បើអ្នកមាន CPU និង GPU គ្រាន់បើ ម្យ៉ាងដើម្បីលេងហ្គេមកម្រិតក្រាហ្វិចធំៗវិញក៏ដូចគ្នា ព្រោះអ្នកមិនចាំបាច់ជះលុយលើស 300$ ដើម្បីទិញ GPU ថ្លៃៗស៊េរីចុងក្រោយមកប្រើ គឺប្រើត្រឹម AMD Radeon ទៅក៏បាន បើអ្នកមិនខ្វល់ថាជា Green Team. ឬក៏ Red Team ព្រោះអ្នកចំនាយតិច តែបានមកវិញច្រើនអាចទទួលយកបាន។

 

អញ្ចឹងក្រាហ្វិចកាតដែលអ្នកគប្បីពិចារណារួមមានដូចជា៖

 

AMD Radeon RX 570

 

នេះគឺជាក្រាហ្វិច ដែលបានចេញលក់នៅក្នុងទីផ្សារជាង 2 ឆ្នាំ ជាប្រភេទ GPU កម្រិតកណ្ដាល ដែលអាចធ្វើឲ្យល្បឿនក្រាហ្វិច​រត់​បាន​រលូន​ល្អ អាចលេងហ្គេមប្រភេទ Online និង Offline បានទាំងអស់ ជាមួយជម្រើស VRAM ទំហំ 4GB/8GB។ ក្រាហ្វិចកាតនេះ អាចរត់ហ្គេមប្រភេទ AAA បានប្រសើរ បើអ្នកមាន CPU គ្រាន់បើ ជាមួយល្បឿន fps លើស 30 ឬក៏រត់ហ្គេមក្រាហ្វិចធុន​មធ្យម​វិញ​គឺ​លើស 60fps ជាមួយនឹងតម្លៃក្នុងទីផ្សារអន្តរជាតិប្រហាក់ប្រហែល USD 129-139 ដោយម៉ូឌែល 8GB អាចថ្លៃជាង USD 20-30 ប៉ុណ្ណោះ។

 

AMD Radeon RX 580

 

ម៉ូឌែល RX 580 ក៏មិនខុសគ្នាខ្លាំងពី RX 570 ដែរ ព្រោះវាប្រើប្រាស់ GPU តែមួយ ខុសគ្នាតែល្បឿន Core Clock ល្បឿន Memory Clock និងចំនួន Stream Processor ប៉ុណ្ណោះ។ សមត្ថភាពនៃ Radeon RX 580 គឺលឿនជាង RX 570 ប្រមាណ​ជា 10-15% អាស្រ័យទៅលើប្រភេទហ្គេមនីមួយៗ ដែលការយកទៅលេងនៅលើម៉ូនីទ័រកម្រិត Full HD អ្នកអាចរីករាយជាមួយ​ហ្គេម​គ្រប់ប្រភេទ ដោយចំនាយប្រាក់តិច ព្រោះវាមានក្នុងទីផ្សារអន្តរជាតិខុសពី RX 570 ប្រហាក់ប្រហែល USD 20 ទៅ USD 40 ប៉ុណ្ណោះរវាង VRAM ទំហំ 4GB/8GB។

គួរបញ្ជាក់ប្រាប់ប្រិយមិត្តផងដែរថា នេះគឺជាក្រាហ្វិច ដែលមានតម្លៃទីផ្សារល្អបំផុតនាពេលនេះ ហើយ AMD ក៏លក់វាមកជាមួយនឹង​ការ Free ហ្គេមមកជាមួយទៀតផង (សម្រាប់អ្នកទិញថ្មីបើកប្រអប់) តែអ្នកគប្បីអានព័ត៌មានអំពីការលក់នោះ​ឲ្យបានច្បាស់សិនចាំ​ទិញ ដោយប្រាកដថាទិញមកអ្នកអាចយកកូដបើកហ្គេមយកមកលេងបាន។ ម្យ៉ាងវិញទៀតកម្លាំងរបស់វាទាំងពីក៏ខ្លាំងជាង GTX 1060 3GB ទៀតផង រហូតមានហ្គេមខ្លះខ្លាំងជាង GTX 1060 6GB ក៏មានដែរ ខណៈតម្លៃថ្មីរវាងក្រាហ្វិចទាំង 4 ជម្រើសនេះ​ខុស​គ្នា​ចន្លោះពី USD 50 ទៅ USD 100 អាស្រ័យទៅលើម៉ាក និងម៉ូឌែលនីមួយៗ។ អ្នកអាចនឹងឆ្ងល់ថា ហេតុអ្វីមិននិយាយអំពី​ក្រាហ្វិច​របស់ nVIDIA ផង? តាមការពិតទៅបើយើងនិយាយអំពី GPU ខាង Green Team មានតម្លៃប្រហាក់ប្រហែល RX 570 & RX 580 គឺមានតែ GTX 1050 Ti ប៉ុណ្ណោះ តែបើមើលទៅលើកម្លាំងវិញខុសគ្នាច្រើន ដែលអ្នកមើលរំលងបាន គួរតែរំលងទៅ។

គួររំលឹកផងដែរថា RX 570 និង RX 580 មានគោលដៅសម្រាប់ការលេងហ្គេមកម្រិត Full HD ហេតុនេះ បើអ្នកចង់លេងនៅលើ​កម្រិត 2K ឬលោតដល់ 4K គប្បីមើលទៅខាង nVIDIA វិញ តែបើអ្នកគាំទ្រ AMD អាចរង់ចាំប៉ុន្មានខែទៀត ព្រោះ AMD NAVI ជិតបង្ហាញខ្លួនហើយ ដែលអាចប្រជែងជាងមួយនឹង RTX 2080 របស់ nVIDIA បានដេញតាមស៊េរីចុះមកក្រោម ជាមួយតម្លៃធូរ​ថ្លៃ​ជាង!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: Cambo Report Tag: កុំព្យូទ័រ