CAMBO REPORT

Popup Advertising5 seconds

តើ Avengers: Endgame អាច​នឹង​ទម្លាក់​រឿង Avatar ចេញ​ពី​តារាង​ខ្សែ​ភាព​យន្ត​រក​ចំណូល​បាន​ច្រើន​ជាង​គេ ក្នុង​ប្រវត្តិ​សាស្ត្រ​បាន​ដែរ​ឬ​ទេ?

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Avengers: Endgame បានក្លាយជាខ្សែភាពយន្តមួយ ដែលចំណូលបានច្រើនជាងគេ ក្នុងតារាង Box Office សហរដ្ឋអាមេរិច រហូតដល់ទៅ 350 លានដុល្លារ ដោយទម្លាក់រឿងល្បីៗ ជាច្រើន មកនៅលេខរៀងបន្ទាប់វិញ។ អ្វីដែលកាន់តែពិសេសនោះ គឺថាសម្រាប់ការបញ្ចាំង នៅសប្តាហ៍ដំបូង តាមបណ្តារោងភាពយន្ត ទូទាំងពិភពលោក រឿង Avengers: Endgame នេះ អាចរកចំណូលកើនខ្ពស់ បានដល់ 1.2 ពាន់លានដុល្លារ ឯណោះ។

 

 

ជាក់ស្តែង ដោយសារប្រជាប្រិយភាពឡើងខ្ពស់ បែបនេះហើយ ទើបមានអ្នកខ្លះ បានចោទជាសំណួរថា តើរឿង Avengers: Endgame អាចនឹងទម្លាក់រឿង Avatar ចេញពីតារាងខ្សែភាពយន្ត ដែលរកចំណូលបានច្រើនជាងគេ ក្នុងប្រវត្តិសាស្ត្រ បានដែរឬទេ?

 

 

ត្រលប់ទៅកាន់រឿង Avatar យើងជឿជាក់ថា ប្រិយមិត្តអ្នកដែលកំពុងអានអត្ថបទនេះ ប្រាកដជាមានមួយភាគធំ បានទស្សនារឿងនេះ ដោយវាបានក្លាយជាខ្សែភាពយន្តមួយ ដែលរកចំណូលបានច្រើនជាងគេ ក្នុងប្រវត្តិសាស្ត្រ ក្នុងចំនួនទឹកប្រាក់សរុប 2.788 ពាន់លានដុល្លារ ក្រោយការចាក់បញ្ចាំង នៅទូទាំងពិភពលោក។ បើចំពោះ Top 2 គឺបានទៅលើរឿង Titanic ដែលរកចំណូលបានច្រើន ជាមួយចំនួនទឹកប្រាក់សរុប 2.187 ពាន់លានដុល្លារ ចំណែកឯភាពយន្ត Top 3 វិញ បានទៅលើរឿង Star Wars: The Force Awakens ជាមួយការរកចំណូលបានច្រើន ក្នុងចំនួនទឹកប្រាក់សរុប 2.068 ពាន់លានដុល្លារ។ បន្តមកដល់ Top 4 វិញ គឺបានទៅលើរឿង Avengers: Infinity War របស់ Marvel ដែលរកចំណូលបានច្រើន ជាមួយចំនួនទឹកប្រាក់សរុប 2.048 ពាន់លានដុល្លារ ហើយសម្រាប់ Top 5 បានទៅលើរឿង Jurassic World ជាមួយការរកចំណូលសរុបបាន 1.671 ពាន់លានដុល្លារ។

 

 

អញ្ចឹង សម្រាប់រឿង Avengers: Endgame នេះ ត្រូវបានមតិជាច្រើន ជាពិសេសពីសំណាក់អ្នក ដែលបានទស្សនា បានលើកឡើង និងរំពឹងថា Endgame អាចនឹងក្លាយជាខ្សែភាពយន្ត ដែលរកចំណូលបាន ច្រើនជាងគេ ក្នុងប្រវត្តិសាស្ត្រ ព្រោះគេបានបង្ហាញហេតុផលថា ត្រឹមតែការចាក់បញ្ចាំង សប្តាហ៍ដំបូងសោះ រឿងនេះ អាចរកចំណូលកើនខ្ពស់ បានដល់ 1.2 ពាន់លានដុល្លារទៅហើយ គ្មានអីដែលមិនអាច ទម្លាក់រឿង Avatar មិនបាននោះទេ។ យ៉ាងណា មានមតិបដិសេធមួយចំនួន បានបង្ហាញចំណាប់អារម្មណ៍ផ្សេងថា វាមិនអាចទៅរួចទេ ដែលរឿង Avatar នឹងធ្លាក់ពី Top 1 ឡើយ ដោយរឿង Avengers: Endgame នេះ អាចបានត្រឹម Top 2 ប៉ុណ្ណោះ។




***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: Cambo Report Tag: Lifestyle