CAMBO REPORT

Popup Advertising5 seconds

កាន់​តែទាន់​សម័យ​និង​ទាក់​ទាញ ជា​មួយ​ពណ៌​ថ្មី​នៃ ទូ​ទឹក​កក Samsung Twin Cooling Plus™

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ផាសុកភាពក្នុងការរស់នៅ គឺជាកត្តាដ៏ចាំបាច់បំផុត សម្រាប់យើងគ្រប់គ្នា ដែលតែងតែប្រាថ្នាចង់បាន។ ដូច្នេះហើយស្របពេល ដែលយើងមានភាព មមាញឹកបំផុតជាមួយនឹង ការងារប្រចាំថ្ងៃ ក្រុមហ៊ុន សាមសុង ក៏បានអភិវឌ្ឍន៍ និងផ្តល់ជូននូវជម្រើសទូទឹកក Twin Cooling Plus™ ដើម្បីផ្តល់ភាពងាយស្រួល ក្នុងការរស់នៅសម្រាប់ យើងទាំងអស់គ្នាផងដែរ។

 

 

 

ថ្ងៃនេះយើងសូមណែនាំ អតិថិជនទាំងអស់ ឱ្យបានស្គាល់ និងទទួលបានបទពិសោធន៍ក្នុងការរស់នៅកាន់តែងាយស្រួល ជាមួយនឹងទូទឹកកក Samsung Twin Cooling Plus™ ដែលមានជម្រើស 2 ពណ៌គឺ ពណ៌ខ្មៅដ៏ស្រស់ស្អាត(ថ្មី) និងពណ៌ប្រាក់ដោយ បំពាក់នូវបច្ចេកវិទ្យាទំនើប ក្នុងការធ្វើឱ្យបន្លែ ផ្លែឈើ ត្រីសាច់ របស់លោកអ្នករក្សា បាននូវភាពស្រស់កាន់តែ យូររហូតដល់ 72% ! ដោយឡែកសម្រាប់ផ្នែកកក ទៀតសោតគឺត្រូវបានរចនាឡើង ដោយការពារពីការឆ្លងក្លិនមិនល្អចូលគ្នា ពីផ្នែកត្រជាក់ទៅផ្នែកផ្សេង ទៀតនោះទេព្រោះតែបច្ចេកវិទ្យា Samsung Twin Cooling Plus™ មានប្រព័ន្ធបញ្ចេញខ្យល់ ត្រជាក់ពីរដាច់ដោយឡែកពីគ្នា (2 Evaporators)។

 

 

មិនត្រឹមតែប៉ុណ្ណោះ Samsung Twin Cooling Plus™ មានភាពឆ្លាតវៃ ក្នុងការបំលែងភាពត្រជាក់ ដែលអាចឱ្យលោកអ្នកអាច ផ្លាស់ប្តូរទីតាំងសម្រាប់ ក្លាសេដើម្បីទទួលបានការ សន្សំសំចៃខ្ពស់ព្រមជាមួយនឹងទំហំ កាន់តែទូលាយផងដែរ ជាមួយនឹងមុខងារ Smart Conversion! ដូច្នេះ លោកអ្នកអាចកំណត់ការ ប្រើប្រាស់ទូទឹកកក របស់អ្នកបាន 5 មុខងារផ្សេងៗគ្នាដូចជា៖


1. កកខាងលើ ក្លាសេត្រជាក់ផ្នែកខាងក្រោម (Freezer and Fridge Mode)
2.  បិទខាងលើ ក្លាសេត្រជាក់ខាងក្រោម (Energy Saving Mode)
3.  បិទខាងក្រោម ក្លាសេកកខាងលើ (Vacation Mode)
4.  ក្លាសេត្រជាក់ខាងលើ និងក្រោម (Fridge Max Mode)
5.  បិទខាងក្រោម ក្លាសេត្រជាក់ខាងលើ (Mini Mode)

 

 

ដើម្បីសុខភាពរបស់អ្នក និងការរស់នៅប្រកបដោយ ភាពងាយស្រួល សម្រាប់មនុស្សជាទីស្រឡាញ់របស់អ្នក សូមជ្រើសរើសយកទូទឹកកក Samsung Twin Cooling Plus™ ភ្លាមទៅ! លោកអ្នកអាចរកជាវ បាននៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយរបស់ សាមសុងណាមួយដែលនៅជិត លោកអ្នកបំផុតទូទាំងប្រទេស ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Rith ថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: Samsung Cambodia Tag: ទូរទឹកកក