CAMBO REPORT

Popup Advertising5 seconds

AMD បញ្ចេញ Ryzen 7 2700X និង Radeon VII ប្រភេទ Gold Edition ដើម្បី​អបអរ​សាទរ​គំរប់​ខួប 50 ឆ្នាំ​របស់​ខ្លួន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ទីបំផុតក្រុមហ៊ុន AMD បានប្រកាសចេញជាផ្លូវការនូវ CPU ក៏ដូចជា GPU ចំនួន 2 ម៉ូឌែលរបស់ខ្លួនហើយ ជាប្រភេទ Gold Edition ពិសេស ដើម្បីធ្វើការអបអរសាទរ នូវគំរប់ខួបរយៈពេល 50 ឆ្នាំ ដែលក្រុមហ៊ុនមួយនេះ បានឈរជើងក្នុងទីផ្សារកន្លងមក។ ផលិតផល ដែលត្រូវបានប្រកាសចេញ កាលពីប៉ុន្មានថ្ងៃមុននេះ មានតែពីរប៉ុណ្ណោះ ដោយទី 1 គឺជា CPU ត្រកូល Ryzen សម្រាប់អ្នកប្រើប្រាស់ ក្នុងទីផ្សារទូទៅ ពិសេសអ្នកលេងហ្គេម (Consumer Product) លេខសម្គាល់ 2700X ដែលបច្ចុប្បន្ន វាស្ថិតនៅលើ តារាងកំពូលនៃ CPU របស់ AMD និងទី 2 ជាក្រាហ្វិចកាត ដែលបានប្រកាសចេញ នាដើមឆ្នាំ 2019 នេះគឺ Radeon VII ស្ថិតនៅលើតារាងកំពូល នៃក្រាហ្វិចកាតសម្រាប់ លេងហ្គេមផងដែរ។

ការបង្ហាញផលិតផលនេះ ស្ថិតក្នុងតារាងប្រភេទ Gold Edition ជាប្រភេទ CPU និង GPU ផលិតឡើងប្លែក តែក៏មិនពិសេស ជាងម៉ូឌែលធម្មតាដែរ ព្រោះថា Ryzen 2700X នៅតែមានកម្លាំង ដូចទៅនឹង Ryzen 2700X ម៉ូឌែលធម្មតាអញ្ចឹងដែរ ដោយមាន Cores ចំនួន 8 និង Threads 16 រត់ក្នុងល្បឿន 3.7GHz និងបង្កើនទៅដល់ 4.3GHz។ យ៉ាងណាក៏ដោយវាក៏មាន ចំនុចខ្លះប្លែកផងដែរ ដូចជាប្រអប់វេចខ្ចប់ អក្សរបាញ់កាំរស្មី Laser នៅលើ CPU រួមបញ្ចូលជាមួយនឹង ហត្ថលេខារបស់លោកស្រី Lisa Su ជាអគ្គនាយក របស់ក្រុមហ៊ុន AMD មួយផងដែរ។ ចំនែកក្រាហ្វិចកាត Radeon VII ជាប្រភេទ Gold Edition វិញ ក៏នៅរក្សារូបរាង និងកម្លាំងដូចតែប្រភេទ ធម្មតាអញ្ចឹងដែរ តែវាមានមុខមាត់ ពណ៌ក្រហមប្លែក ជាជាងពណ៌ ទឹកប្រាក់ធម្មតា។

ដើម្បីឲ្យអតិថិជនខ្លួនពេញចិត្តពេញថ្លើមបន្ថែមទៀត AMD ក៏បានបន្ថែមមកជាមួយនឹង វីដេអូហ្គេមចំនួន 2 ផងដែរ សម្រាប់អ្នកដែលទិញ CPU ឬ GPU នេះយកទៅប្រើប្រាស់ ដោយទទួលបាននូវហ្គេម World War Z រួមជាមួយ Tom Clancy’s The Division 2 (Gold Edition) ដោយឥតគិតថ្លៃ អាចលេង Online បានយ៉ាងសប្បាយតែម្ដង។ យ៉ាងណាក៏ដោយ សម្រាប់ប្រិយមិត្ត ដែលកំពុងប្រើប្រាស់ Ryzen 7 2700X ឬ Radeon VII មិនចាំបាច់ខ្វាយខ្វល់ច្រើន ជាមួយប្រភេទ Gold Edition នេះនោះទេ ព្រោះពុំមានអ្វី ប្លែកខ្លាំងឡើយ ខុសតែមុខមាត់បន្តិចបន្តួចប៉ុណ្ណោះ ផ្ទុយទៅវិញគប្បីរង់ចាំ Ryzen 3 និង GPU Navi វិញល្អជាង ដែលត្រៀមប្រកាសចេញ នៅត្រីមាសទី 3 ខាងមុខនេះឯង។ ជាចុងក្រោយ ក្រុមការងារ ខេមបូរីផត ក៏សូមអបអរសាទរ ទៅដល់ក្រុមហ៊ុន AMD ផងដែរ សម្រាប់កិច្ចខិតខំប្រឹងប្រែងអស់រយៈពេល 50 ឆ្នាំកន្លងមកនេះ ជាមួយនឹងផលិតផលច្រើន រាប់មិនអស់ និងអរគុណសម្រាប់ការប្រកួតប្រជែង ជាមួយក្រុមហ៊ុនយក្ស Intel និង nVIDIA ចាប់តាំងពីដើមមក ដោយសង្ឃឹមថា Ryzen 3 និង Navi អាចធ្វើឲ្យ FAN របស់ AMD ពេញចិត្ត @7nm។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០១៩
ប្រភព: WCCF Tech Tag: កុំព្យូទ័រ