CAMBO REPORT

Popup Advertising5 seconds

John Cena នឹង​បង្ហាញ​វត្តមាន​សម្តែង​នៅ​ក្នុង​សាច់​រឿង Fast & Furious 9

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Fast & Furious ជាខ្សែភាពយន្តហូលីវូដ ជាប្រភេទ Actions ទាក់ទងទៅនឹងការប្រណាំងឡាន បូករួមជាមួយការប្រយុទ្ធគ្នា សាហាវ​ញាក់សាច់ តែម្តង។ ចំពោះខ្សែស្រឡាយនៃរឿងនេះ ត្រូវបានផលិតឡើង និងបានចាក់បញ្ចាំងលើទីផ្សារភាពយន្តចំនួន 8 ភាគរួចហើយ ដែលរឿងចុងក្រោយគេ មានចំណងជើងថា The Fate Of The Furious (ឬអាចហៅថា Fast & Furious 8 ក៏បាន​ដែរ ដើម្បីងាយស្រួលចាំ)។

សម្រាប់តួអង្គប្រុសសំខាន់ៗ នៅក្នុង Fast & Furious គឺមានលោក Vin Diesel (សម្តែងជាតួឈ្មោះ Dominic Toretto), លោក Paul Walker (បានទទួលមរណៈភាព នៅចុងឆ្នាំ 2013 ដែលសម្តែងជាតួឈ្មោះ Brian O’conner), លោក Tyrese Gibson (សម្តែងតួ Roman Pearce) និងលោក Ludacris (សម្តែងតួ Tej Parker) ជាដើម។ លុះមកដល់រឿង Fast Five ក៏មាន​តួអង្គ​ប្រុស​សំខាន់ម្នាក់ទៀត ត្រូវបានបង្ហាញវត្តមានឡើង ក្នុងតួនាទីជាប៉ូលីស មានឈ្មោះ Luke Hobbs សម្តែងដោយលោក Dwayne Johnson ដែលជាទូទៅ គេហៅគាត់ថា The Rock។

អាចនិយាយបានថា លោក Vin Diesel គឺជាតួអង្គធំបំផុតគេ នៅក្នុងបណ្តុំរឿង Fast & Furious ទាំងនោះ ចាប់តាំងពីការផ្តើម​រឿង​ដំបូង The Fast And The Furious (ក្នុងឆ្នាំ 2001) ជាមួយលោក Paul Walker។ យ៉ាងណា ស្រាប់តែប៉ុន្មានថ្ងៃមុននេះ Vin Diesel បានធ្វើការបង្ហោះវីដេអូមួយនៅក្នុងគណនី Instagram របស់គាត់ ដោយបង្ហាញពីចំណាប់អារម្មណ៍ខ្លះៗ និង​បាន​បន្ថែម​អោយ​ដឹង​ទៀតថា Paul Walker (ជាមិត្តសម្លាញ់ក្នុង Fast & Furious និងក្រៅសាច់រឿង កាលនៅរស់) បានកំពុងបញ្ជូននរណា​ម្នាក់​មក​អោយគាត់ ដែលចុងក្រោយ ស្រាប់តែ Vin Diesel បានបង្ហាញមុខ លោក John Cena ចូលមកក្នុងកាមេរ៉ា កំពុងថត​វីដេអូ​នោះ។ John Cena មិនបាននិយាយអ្វីនោះទេ គ្រាន់តែធ្វើដៃជាស្តាយប្រចាំត្រកូលរបស់គាត់ You Can’t See Me រួចញាក់ភ្នែក​ឆ្វេង​មួយ​ទៀត។ ត្រង់ចំនុចនេះ ត្រូវបានគេរំពឹង និងសង្ស័យថា John Cena នឹងបង្ហាញវត្តមានសម្តែង នៅក្នុងសាច់រឿង Fast & Furious 9 នៅពេលខាងមុខ ជាមួយភាគរយជឿជាក់ខ្ពស់ តែម្តង។

 

គួររំលឹកថា នៅពេលឆាប់ៗខាងមុខនេះ Fast & Furious នឹងធ្វើការចាក់បញ្ចាំងរឿង Hobbs & Shaw ជាវាផ្នែកមួយ នៅក្នុង​ស្រឡាយ​រឿង Fast & Furious នេះ ដែលតម្រូវអោយតួ Luke Hobbs (សម្តែងដោយលោក Dwayne Johnson ឬ The Rock) ទៅ​ចាប់​ដៃគូសហការគ្នាជាមួយតួ Deckard Shaw (សម្តែងដោយលោក Jason Statham) ដើម្បីទៅកំចាត់តួអង្គមួយ ឈ្មោះ Brixton (សម្តែងដោយលោក Idris Elba) ដែលធ្លាប់មានតំណែងជាសមាជិក នៅក្នុងភ្នាក់ងារ MI6 ក្នុងរឿង ប៉ុន្តែបានក្លាយទៅ​ជាតួអង្គ​អាក្រក់វិញ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: BGR Tag: Lifestyle