CAMBO REPORT

Popup Advertising5 seconds

ក្រុមហ៊ុន Apple ប្រឈមនឹងការបាត់បង់​វិស្វករ​ផ្នែក 5G របស់ខ្លួន ក្រោយ​ពី​ទទួល​យក​វិស្វករ​ម្នាក់​ពី Intel

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Modem 5G ជាផ្លូវមួយដែលនឹងជួយ ឱ្យ iPhone ជំនាន់ក្រោយអាចប្រើប្រាស់ ប្រព័ន្ធ 5G បានខណៈក្រុមហ៊ុនគូប្រជែង គេចាប់ ផ្តើម បំពាក់រួចមកហើយ។ Galaxy S10 5G និង Mate X គឺត្រូវបានបញ្ជាក់ថា អាចគាំទ្រប្រព័ន្ធ 5G បានហើយ អញ្ចឹងសម្រាប់​ក្រុមហ៊ុន Apple គឺចាំបាច់ត្រូវបំពាក់ប្រព័ន្ធនេះដែរដើម្បីចូលទីផ្សារ ហើយអាចប្រកួតប្រជែងនឹងគេបាន។

បច្ចុប្បន្នក្រុមហ៊ុន អាមេរិចមួយនេះ ហាក់រកាំរកុះជាមួយនឹង គម្រោងមួយនេះយ៉ាងខ្លាំង បន្ទាប់ពីពួកគេទទួលយក វិស្វករ​ម្នាក់​ពី​ក្រុមហ៊ុន Intel ដើម្បីជួយការងារ គម្រោង 5G នេះស្រាប់តែពួកគេប្រឈម នឹងការបាត់បង់វិស្វករ ម្នាក់របស់ខ្លួនទៅវិញ។ លោក Caballero ជាវិស្វករម្នាក់ដែលកំពុងជួយ ក្នុងគម្រោង 5G របស់ Apple ដែលលោកជាវិស្វករដ៏សំខាន់ម្នាក់ ដោយចាប់​តាំង​ពី​ការចូល បម្រើការងារក្នុងឆ្នាំ 2005 មកក្រុមហ៊ុនសម្រេចបានគម្រោង និង ប៉ាតង់បច្ចេកវិទ្យា Wireless ជាច្រើនមកហើយ។ ទោះ​បី​ជា​មានពត៌មាន បែបនេះក្តីប៉ុន្តែគាត់នៅតែមានវត្តមាននៅ ក្រុមហ៊ុននៅឡើយ ដែលនេះធ្វើឱ្យមិនអាចច្បាស់ថា គាត់នឹងចាក់ចេញ ឫយ៉ាងណាទេ។ គួរបញ្ជាក់ថាថ្មីៗនេះ Apple ទើបតែទទួលយកវិស្វករ ម្នាក់ពី Intel គឺលោក Umashankar Thyagarajan ដើម្បី​មកជួយក្នុងគម្រោង 5G នេះដែរ។

សម្រាប់ការគ្រោង និង រំពឹងទុកថាឃើញ iPhone 5G ក្នុងឆ្នាំនេះគឺអាចនឹងត្រូវ ពន្យាព្រោះតាមក្រុមហ៊ុន Apple គឺពួគគេនឹង​ត្រូវ​រង់ចាំ ដល់ឆ្នាំ 2020 ឯណោះ។ ហើយបើពួកគេចង់បាន ឆាប់ជាងនេះគឺត្រូវតែ រក Modem 5G របស់ក្រុមហ៊ុនដទៃ មកបំពាក់សិន ដែលអាចជារបស់ Qualcomm នេះឯង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Panhabot ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: 9to5Mac Tag: Lifestyle