CAMBO REPORT

Popup Advertising5 seconds

រថយន្តបើកបរ​ដោយ​ខ្លួន​ឯង ជា​វិធី​សាស្រ្ត​មួយ​ក្នុង​ការ​សន្សំ​ថាមពល និង​កាត់​បន្ថយ​ផល​ប៉ះពាល់​ដល់​ជីវិត​ផងដែរ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បច្ចុប្បន្នថាមពលក្នុងសកលលោកត្រូវបានប្រើប្រាស់ យ៉ាងទូលំទូលាយ ស្របពេលដែលប្រភពថាមពលថ្មីៗ នៅមិនទាន់អាចធានាបាននៅឡើយ។ ប្រភពថាមពលដ៏សំខាន់ ក្នុងពេលសព្វថ្ងៃនេះគឺ ប្រេងឥន្ធនៈ ដោយត្រូវបានប្រើដើម្បីទាញ យកជាថាមពលអគ្គិសនី និង ចំហេះ ដែលយើងឃើញមាន ប្រើយ៉ាងច្រើន ហើយវាជាប្រភពថាមពល ដែលមិនកើតឡើងវិញទេ។ អញ្ចឹងដើម្បីរក្សា និង ធានានូវថាមពល ប្រើប្រាស់ក្នុង ពេលអនាគត អ្នកវិទ្យាសាស្រ្តបានព្យាយាម ស្វែករកប្រភព ថាមពលថ្មី និង វិធីសន្សំសំចៃថាមពល ផ្សេងៗក្នុងគោលបំណង តែមួយនេះឯង។

សម្រាប់ជីវិតពេលយប់របស់មនុស្ស ពិសេសការបើកបរ គឺត្រូវការពន្លឺដើម្បីជំនួយចរាចរណ៍ ដែលធម្មតាយើងសឹងតែ មិនដឹងថា វាបានប៉ះពាល់ដល់ជីវិត ហើយក៏ចំណាយថាមពល ច្រើនផងដែរ។ ថ្មីៗនេះគេបានធ្វើការសិក្សា ដើម្បីបញ្ជាក់ថាបច្ចេកវិទ្យា រថយន្តបើកបរ ដោយខ្លួនឯង ឫ Driverless Cars អាចជួយសន្សំសំចៃថាមពល បានមួយចំណែក។ Driverless Cars អាចធ្វើចរាចរណ៍ នៅពេលរាត្រីដោយពុំត្រូវការ ពន្លឺជំនួយឡើយ ពោលគឺវាប្រើប្រាស់ បច្ចេកវិទ្យាជំនួយ ដើម្បីធ្វើដំណើរ។ យើងបានដឹងហើយថា ពន្លឺនៅពេលយប់ គឺចាំបាចណាស់នៅលើដងផ្លូវ មហាវិថី ចំណតឡាន សួន ផ្លូវដើរជាដើម។ អញ្ចឹងបើសិន រថយន្តទាំងអស់ ដែលស្ថិតនៅលើផ្លូវ មិនត្រូវការពន្លឺជំនួយ ក្នុងការចរាចណ៍នោះទេ ដូចនេះវាអាចកាត់បន្ថយ ការចំណាយថាមពល បានមួយផ្នែកធំ។ លើសពីនេះទៀត ការសិក្សានេះ បានរកឃើញថា ប្រសិនបើពន្លឺ ពេលរាត្រីត្រូវបាន កាត់បន្ថយ វាក៏មានផលល្អសម្រាប់ ជីវិតសត្វថែមទៀតផងដែរ។

បើតាមអត្ថបទមួយរបស់ Darksky.org បានលើកឡើងថាពន្លឺនៅពេលយប់បានប៉ះពាល់ដល់ ជីវិតបក្សី ប្រភេទអណ្តើកសមុទ្រ និង ប្រភេទសត្វកង្កែប។ ដោយក្នុងនោះសត្វបក្សី ដែលចូលចិត្តចេញហោះហើរ ឫប្រមាញ់ចំណី ពេលយប់ បានប្រើពន្លឺរបស់ ព្រះច័ន្ទនិង ផ្កាយដើម្បីនាំផ្លូវ ដែលជាសភាវគតិរបស់វា។ ប៉ុន្តែនៅពេលយប់ ភ្លើងបំភ្លឺ នៅតាមទីក្រុង បានធ្វើឱ្យពួកវាវង្វេង និង ហោះចូលទៅទីក្រុង ប៉ះអាគារ និង បង្កោលភ្លើងនានា ធ្វើឱ្យ ស្លាប់ រាប់លានក្បាល ជារៀងរាលឆ្នាំ។ នេះគ្រាន់ជា ឧទាហរណ៍ មួយប៉ុណ្ណោះ ហើយសូម្បីប្រភេទ រុក្ខជាតិមួយចំនួន ក៏ទទួលរងផលប៉ះពាល់ ពីពន្លឺសិប្បនិមិ្មតពេលរាត្រី នេះផងដែរ។ 

ស្របគ្នានេះដែរ យើងក៏មានបញ្ហាខ្លះ ត្រូវគិតពិចារណាបន្តិច ពីព្រោះថាបច្ចេកវិទ្យា Driverless Cars នេះ មិនមែនអាចនិយាយ បានថា ជាវិធីតែមួយ ដែលនឹងអាច ដោះសា្រយបញ្ហានេះ នោះឡើយ។ ហើយអ្វីដែលកាន់តែសំខាន់ទៀតនោះ បច្ចេកវិទ្យានេះនៅមិនទាន់ អាចប្រើប្រាស់ បានជាលក្ខណៈសកលលោកនៅឡើយ ជាក់ស្តែងនៅក្នុង ប្រទេសកម្ពុជាយើងជាដើម គឺវានៅមិនទាន់អាច ដំណើរការបាន ហើយក៏មិនទាន់ ធានាសុវត្ថិភាពបានខ្ពស់ នៅឡើយដែរ ។

 

ដូច្នេះសម្រាប់ការសិក្សានេះ អាចឱ្យយើងដឹងពី ផលប៉ះពាល់នៃពន្លឺពេលយប់ និង អត្ថប្រយោជន៍នៃ បច្ចេកវិទ្យា Driverless Cars។ សង្ឃឹមថាប្រិយមិត្តបាន អានអត្ថបទនេះហើយ នឹងយល់ដឹងពីខ្លះៗពី អត្ថប្រយោជន៍នៃ ការកាត់បន្ថយពន្លឺរាត្រី និង ចេះសន្សំសំចៃ ថាមពលបានល្អ ដើម្បីទទួលបានជីវិតស្រស់បំព្រង ទាំងអស់គ្នា អោយដូចទៅនឹងធម្មជាតិអញ្ចឹងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Panhabot ថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: The Next Web Tag: Lifestyle