CAMBO REPORT

Popup Advertising5 seconds

មិនធម្មតា Avengers: Endgame ឈរ​លើ​តារាង​ Box Office ដោយ​រក​ចំណូល​បាន 1.2 ពាន់​លាន​ដុល្លារ សម្រាប់​ការ​បញ្ចាំង​សប្តាហ៍​ដំបូង​ទូទាំង​ពិភព​លោក!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Avengers: Endgame ជាខ្សែភាពយន្តទី 22 របស់ផលិតកម្ម Marvel Studio ដែលកំពុងត្រូវបានចាក់បញ្ចាំងនៅតាម​បណ្តា​រោងកុន ទូទាំងពិភពលោក។ បើនិយាយពីសន្ទុះនៃការគាំទ្រ និងការចង់ទស្សនាវិញ គឺពិតជាមិនធម្មតាទេ ដែលជាក់ស្តែង ដូចជា​នៅ​ក្នុង​ប្រទេសយើង ជាដើម មានអ្នកខ្លះទិញសំបុត្រទុកមុន យ៉ាងព្រោតព្រាត បើទោះជាថ្ងៃបញ្ចាំងនៅយូរក៏ដោយ ទាំងអ្នកជាហ្វេន Marvel និងអ្នកទៅទស្សនាបែបកម្សាន្ត ព្រោះចង់ដឹងថារឿងមួយនេះ ល្អមើលប៉ុណ្ណា។

យោងតាមការស្រង់ និងបញ្ចេញមតិសំណាក់អ្នកទស្សនារួច លើរឿង Avengers: Endgame នេះ គឺបានសម្តែងការពេញ​ចិត្តជា​ខ្លាំង ដោយពួកគាត់បាននិយាយថាល្អមើល តាំងដើមដល់ចប់ តែម្តង ហើយក៏មានប្រិយមិត្តជាច្រើន ផងដែរ ដែលបានអោយ Rate ឡើងខ្ពស់ដល់ទៅលើស 10/10 ថែមទៀត។ សម្រាប់រឿងនេះ មានថេរវេលាប្រមាណ 3 ម៉ោង ហើយឈុតនីមួយៗត្រូវបានបង្ហាញ​ប្រទាក់ក្រឡាគ្នា ដោយក្រុម Avengers ដែលនៅមានជីវិត ត្រូវរិះរកវិធីណា ដើម្បីហៅជីវិតក្រុមអ្នកប្រយុទ្ធ ដែលរលាយក្រោមស្នាដៃ ក្តក់ដៃរបស់ Thanos អោយត្រលប់មកវិញ។

 

បើងាកទៅមើលពីចំណូលសម្រាប់ការបញ្ចាំងក្នុងសប្តាហ៍ដំបូងនេះ បានបង្ហាញជា​លទ្ធផល​ហើយថា រឿង Avengers: Endgame បានក្លាយជាខ្សែភាពយន្តមួយ ដែលចំណូលបានច្រើនជាងគេ រហូតដល់ទៅ 350 ​លានដុល្លារ ក្នុងតារាង Box Office សហរដ្ឋអាមេរិច។ នេះពិតជាតួរលេខមួយ មិនធម្មតាទេ ព្រោះចំណូលនេះ បានលើសពីអ្វីដែល Marvel Studio បានរំពឹងទុកទៅទៀត។

សរុបមក នេះគ្រាន់តែជាតួលេខមួយ ដែលបង្ហាញអោយយើងបានដឹងអំពីចំណូល លើការបញ្ចាំងរឿង Avengers: Endgame នៅ​ក្នុង​សប្តាហ៍ដំបូង ដែលរកចំណូលបានលឿន ឈរលើតារាងលេខមួយក្នុង Box Office។ យើងនឹងរង់ចាំ​តាមដានមើលបន្តទៀតថា សម្រាប់ចំណូល Worldwide ក្រោយបញ្ចប់ការចាក់បញ្ចាំង នៅតាមរោងកុន ថាតើរឿងនេះ នឹងទទួលបានចំណូលសរុបប៉ុន្មាន។ ចុះប្រិយមិត្តដែលបានទស្សនា Avengers: Endgame យល់យ៉ាងណាដែរ ចំពោះសាច់រឿងមួយនេះ?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: CNN Tag: Lifestyle