CAMBO REPORT

Popup Advertising5 seconds

កម្មវីធី Chrome សម្រាប់ Android ក្នុង​កំណែ​អាប់​ដេត​ចុង​ក្រោយ បាននាំ​យក​មក​នូវ​មុខងារ Dark Mode ថ្មី!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ជាទីបំផុតមុខងារ Dark Mode ដែលអ្នកប្រើប្រាស់ កំពុងរង់ចាំអស់រយៈពេល យ៉ាងយូរណាស់មកហើយ បានប្រទះឃើញលាក់ខ្លួន នៅលើកម្មវិធី Google Chrome សម្រាប់ស្មាតហ្វូន Android ទាំងអស់ ក្នុងកំណែអាប់ដេតជំនាន់ទី 74.0.3729.112 ចុងក្រោយ​បង្អស់។ ទោះយ៉ាងណាក៏ដោយ លក្ខណៈនៃការបើកមុខងារ Dark Mode ថ្មីមួយនេះ មិនត្រូវបានបើកឲ្យ ប្រើប្រាស់ភ្លាមៗនោះទេ ដោយ​លោកអ្នកត្រូវតែ ធ្វើការបើកវាតាមរយៈ ក្នុង​កន្លែងកំណត់ Chrome Flags ឯណោះ។

ដំណាក់កាលដំបូង អ្នកទាំងអស់គ្នា ត្រូវការចម្លងពាក្យមួយឃ្លានេះ “chrome://flags/#enable-android-night-mode” ដាក់​ចូល​ក្នុង​របារខាងលើ នៅកម្មវិធី Google Chrome តែម្ដង ហើយបន្ទាប់មក យើងនឹងឃើញផ្នែកមួយ ដែលបានបង្ហាញថា “Android Chrome UI Dark Mode” រួចគ្រាន់តែចុចលើពាក្យ “Enable” និងធ្វើការបិទបើកកម្មវិធីទៅ នោះមុខងារ Dark Mode និង​ចេញ​នៅក្នុង “Setting” ផងដែរ។

នៅពេលដែលលោកអ្នក បានធ្វើរួចរាល់ហើយ ដូច្នេះអាចបើកមុខងារ Dark Mode បាន ដោយចូលទៅកាន់ “Setting” នៅក្នុង​កម្មវិធី Google Chrome រួចចុចលើពាក្យ “Dark Mode” ជាការស្រេច។

ក្រៅពីការបន្ថែមមុខងារ Dark Mode ក្រុមការងារ Google ក៏បានដាក់បញ្ចូលនូវមុខងារ “Translate” នៅក្នុងផ្ទាំងម៉ឺនុយ ដែល​អនុញ្ញាត​ឲ្យអាច បកប្រែគេហទំព័រ បង្ហាញជាភាសាណាមួយ ទៅជាភាសាអង់គ្លេស ឬភាសាផ្សេងទៀតដែលអ្នកពេញចិត្ត បានថែម​ទៀត​ផង។ ប៉ុន្តែសូមកត់សម្គាល់ថា វាអាចធ្វើការបកប្រែបាន នៅពេលកម្មវិធី Google Chrome រកឃើញថាគេហទំព័រទាំងនោះ គឺមានបង្ហាញភាសាផ្សេងៗ ខុសប្លែកពីភាសា ដែលបានកំណត់ក្នុងស្មាតហ្វូន របស់លោកអ្នកតែប៉ុណ្ណោះ។

 

សរុបមក ប្រសិនបើអ្នកទាំងអស់គ្នា មិនបានប្រទះឃើញមាន អ្វីផ្លាស់ប្តូរថ្មីនៅឡើយទេ ដូច្នេះសូមឲ្យប្រាកដថា អ្នកកំពុងប្រើប្រាស់ នៅលើកម្មវិធី Chrome For Android កំណែអាប់ដេតចុងក្រោយបំផុត  ដោយចូលទៅត្រួតពិនិត្យក្នុង Google Play Store ផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: Phone​​ Arena Tag: កម្មវិធី-ហ្គេម