CAMBO REPORT

Popup Advertising5 seconds

ហ្គេម​បែប​រន្ធត់ Home Sweet Home នឹង​មក​ដល់ PS4 និង PSVR ក្នុង​ខែ​ឧសភា​ខាង​មុខ​នេះ​ហើយ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ហ្គេមរន្ធត់និង ផ្សងព្រេង ដែលត្រូវបានផលិតដោយ ក្រុមការងារជាជនជាតិថៃ នោះគឺទើបតែចេញ បានមួយវគ្គទេ ហើយក៏អាចលេង​បានតែលើ PC ប៉ុណ្ណោះ។ ពេលនេះដំណឹងដ៏ល្អ សម្រាប់អ្នកលេង នៅលើប្រភេទ Console ប្រភេទផ្សេងដោយ​ឆាប់ៗនេះ ហ្គេម Home Sweet Home វគ្គមួយនេះ និង អាចលេងលើ PS4 និង PSVR បានហើយ។

 

 

សម្រាប់អ្នកដែលធ្លាប់លេង ហ្គេមបែបរន្ធត់ ព្រឺព្រួច និយាយពីការស្វែងរក ការពិត ដោយប្រើភាពរហ័សរហួន និង វៃឆ្លាត មានឈ្មោះថា Home Sweet Home គឺពិតជាជក់ចិត្តយ៉ាងខ្លាំង ដូចខ្ញុំអញ្ចឹង។ បន្ទាប់ពីវគ្គមួយបានបញ្ចប់ យើងត្រូវរង់ចាំវគ្គពីរ តែកំឡុងពេលនេះសម្រាប់អ្នកចូលចិត្តលេង ហ្គេមតាមរយៈ Console ផ្សេងពី PC ដូចជា PS4 និង PSVR ដែលមិនទាន់បានសាក អាចសាកល្បងលេង ​បានហើយដោយត្រូវ ចូលទៅកាន់ Facebook Page របស់ Home Sweet Home ផ្ទាល់ដើម្បីធ្វើការកក់ទុក និង រងចាំរហូតដល់កំឡុងខែ ឧសភា។ សម្រាប់វើសិនថ្មីនេះ គឺមានពីរភាសា គឺ ភាសាថៃ និង ជប៉ុន សម្រាប់តម្លៃវិញគឺ លក់បើគិតជាប្រាក់រៀល ប្រហែល 180,000រៀល ដែលវានឹងមកដល់នៅថ្ងៃទី 27 ខែឧសភាខាងមុខ។

 

 

ដូច្នេះសម្រាប់ប្រិយមិត្តដែល នៅពុំទាន់បានសាកល្បង នូវហ្គេមដ៏រន្ធត់ ស្រៀវឆ្អឹងនេះអាចសាកល្បង បានដោយ ចុចត្រង់នេះ ដើម្បីកក់ទុក សម្រាប់លេងលើ PS4 និង PSVR បាន។ អញ្ចឹងសម្រាប់អ្នកមិនទាន់ លេងសាកទៅព្រោះ Home Sweet Home វគ្គពីរក៏នឹង មកដល់ក្នុងពេលឆាប់ៗ ខាងមុខនេះដែរហើយ ចឹងត្រៀមស្រៀវសាច់ ឱ្យហើយទៅ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Panhabot ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: Home Sweet Home FB Page Tag: កម្មវិធី-ហ្គេម