CAMBO REPORT

Popup Advertising5 seconds

នេះ​ជា​គម្រូ​ថ្មី​ដែល​បង្ហាញ​ពី​លក្ខណៈ​ពិសេសរបស់ iOS 13 លើ iPad Pro បូក​រួម​ជា​មួយ​ការ Support នឹង Magic Mouse!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីប៉ុន្មានថ្ងៃមុន ក្រុមកាងាររបស់យើង បានធ្វើការចុះផ្សាយនូវ ព័ត៌មានមួយ ដែលបានបង្ហាញអោយដឹងថា ក្នុងកំណែអាប់ដេតថ្មី នៅលើប្រព័ន្ធប្រតិបត្តិការណ៍ iOS 13 ជំនាន់ថ្មី ដែលត្រៀមនឹងមកដល់ ក្នុងពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុន Apple អាចនឹងបន្ថែម មុខងារពិសេសមួយ ដែលបើកសិទ្ធិអោយអ្នកជាម្ចាស់ iPad អាចប្រើប្រាស់ជាមួយ Mouse ដើម្បីបញ្ជាផ្សេងៗបាន។

 

 

ក្រោយមានដំណឹងលេចធ្លាយ មួយនេះចេញមក យើងសង្គេតឃើញថា មានប្រិយមិត្ត និងជាពិសេសអ្នក ដែលកំពុងប្រើប្រាស់ iPad ជាច្រើននាក់ បានបង្ហាញអារម្មណ៍ពេញចិត្តខ្លាំង ព្រោះចំនុចនេះ វានឹងអាចដើរតួនាទី មកជំនួសដៃជើងកុំព្យូទ័រ ឬ Laptop បានមួយភាគធំ ម្យ៉ាងវិញទៀត វាក៏នឹងងាយស្រួលយកតាមខ្លួន ផងដែរ។ ប្រហែលមិនទាន់ចប់នោះទេ ដោយនៅថ្ងៃនេះ គឺថាប្រភពពី Behance បានធ្វើការបង្ហាញចេញ Concept ថ្មី ទាក់ទងនឹងការប្រើ Magic Mouse របស់ Apple អាចប្រើប្រាស់នៅលើ iPad Pro ស៊េរីឆ្នាំ 2018។ យោងតាម Concept មួយនេះ បង្ហាញការប្រើលើ កម្មវិធីសំខាន់ៗជាច្រើន ដែលបានតម្លើងនៅលើ iPad ដែលដូចទៅនឹង កម្មវិធីប្រើលើកុំព្យូទ័រ អញ្ចឹងដែរ។ លើសពីនេះ គេបានឌីហ្សាញ ការផ្លាស់ប្តូរចំនុចមួយចំនួន អោយប្លែកពី iOS 12 ដូចជាមុខងារ Dark Mode, កន្លែង Control Center, អាចពង្រីកកម្មវិធីអោយប្រើ ពេញអេក្រង់បាន និងផ្សេងៗ។

 

 

បន្ថែមពីនេះ ប្រភពខាងលើដដែល ក៏បានចេញជាវីដេអូ Concept បែបខ្លីមួយ បង្ហាញពីការប្រើ Mouse អូសលើ iPad Pro ៖

 

 

អញ្ចឹង សម្រាប់ចំនុចទាំងនេះ គឺគ្រាន់តែជាការឌីហ្សាញគម្រូចេញមក ដើម្បីអោយគ្រប់គ្នា អាចធ្វើការពិចារណា ថាពេញចិត្តដែរឬអត់ បើសិនវានឹងកើតឡើងមែន។ យ៉ាងណា វាស្ថិតនៅក្នុងប្រភពមួយ មិនទាន់ផ្លូវការនោះទេ តែយើងនឹងបានដឹងពីវា បន្ថែមកាន់តែច្បាស់ ពេល Apple បង្ហាញចេញ iOS 13 ជំនាន់ថ្មី ជាផ្លូវការ។

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: iPhone Hacks Tag: ថេប្លេត