CAMBO REPORT

Popup Advertising5 seconds

នេះជា Official Trailer ក្នុង​រឿង 21 Bridges ដែល​មាន​តួ​ឯក​សម្តែង​ដោយ​តួអង្គ Black Panther!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

គ្រាន់តែនិយាយពី​ ខ្សែភាពយន្តខ្នាតធំមួយ របស់ Marvel Studio រឿង Black Panther នោះ យើងជឿជាក់ថា ប្រិយមិត្តអ្នកអានមួយចំនួន ប្រហែលជាធ្លាប់បានស្គាល់ ឯអ្នកខ្លះទៀត ក៏ប្រាកដជាបានស្គាល់ច្បាស់ ពីតួអង្គដែលជា Hero មានឈ្មោះថា Black Panther ឬអធិរាជខ្លារខិនខ្មៅ នៅ Wakanda នេះរួចទៅហើយដែរ ដែលសម្តែងដោយលោក Chadwick Boseman។ សម្រាប់រឿងនេះ គឺទទួលបានការគាំទ្រ យ៉ាងច្រើន ពីសំណាក់អ្នកទស្សនា នៅទូទាំងពិភពលោក និងជាខ្សែភាពយន្ត ដែលកើបសាច់ប្រាក់បាន រាប់ពាន់លានដុល្លារ ថែមទៀតផង។

 

 

ពិតមែនហើយ Black Panther បានក្លាយជាភាពយន្តទី 4 ក្នុងចំនោមរឿងខ្សែស្រឡាយទាំង 21 ស្ថិតក្នុងចក្រវាឡ Marvel Cinematic Universe ដែលរកចំណូលបានច្រើន រហូតដល់ទៅ 1,346,913,161 ដុល្លារ ពីការចាក់បញ្ចាំង ទូទាំងពិភពលោក។ សម្រាប់ភាពយន្តទី 22 របស់ Marvel រឿង Avengers: Endgame ចុងក្រោយ ដែលកំពុងចាក់បញ្ចាំង នៅតាមបណ្តារោងកុន ទូទាំងពិភណលោកនោះ ក៏មានវត្តមានរបស់ Black Panther ផងដែរ ក្រោយពេលមានជីវិត ត្រលប់មកសាជាថ្មី និងចូលសហការណ៍គ្នា ជាមួយក្រុម Avengers ដើម្បីប្រយុទ្ធជាមួយ Thanos។

 

 

យ៉ាងណា ស្រាប់តែថ្មីៗនេះ យើងស្រាប់តែបានឃើញវត្តមាន លោក Chadwick Boseman នៅក្នុងខ្សែភាពយន្តថ្មីមួយទៀត នៅក្នុង STX Entertainment ដោយរឿងនោះដែរ មានចំណងជើងថា 21 Bridges។ វាជាខ្សែភាពយន្តបែបបាញ់ប្រហារ ស៊ើបអង្គេត ហើយចំពោះលោក Chadwick Boseman សម្តែងជាប៉ូលីស និងស៊ើបអង្គេត ដើម្បីទប់ទល់ជាមួយពួកឧក្រិដ្ឋជន។ ក្នុងនោះ ខាងផលិតកម្ម STX Entertainment ក៏បានធ្វើការបញ្ចេញ Official Trailer ក្នុងរឿង 21 Bridges ចេញមកហើយដែរ ជាមួយរយៈពេល 2 នាទី 45 វិនាទី។ ចង់ដឹងថា Official Trailer រឿងនេះយ៉ាងណា សូមទស្សនាដូចខាងក្រោម៖

 

 

ជាចុងក្រោយ យើងសូមបញ្ជាក់អោយប្រិយមិត្តអ្នកអានទាំងអស់គ្នា បានដឹងបន្តិចថា អ្នកផលិតរឿង 21 Bridges នេះ គឺជា Rosso Brother (Anthony Russo និង Joe Russo) ដែលពួកគាត់ជាអ្នកដឹកនាំរឿងល្បីៗជាច្រើន អោយខាង Marvel Studio ដូចជា Captain America: Civil War, Avengers: Infinity War និង Avengers: Endgame ជាដើម។

 

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: STX Entertainment Tag: Lifestyle