CAMBO REPORT

Popup Advertising5 seconds

ហ្គេម Fortnite បាន​នាំ​យក Skin របស់ Black Widow ក្នុង​កំណែ​អាប់ដេត​ជំនាន់ 8.50 នេះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ខ្សែស្រឡាយរឿងរបស់ Marvel Cinematic Universe ចុងក្រោយគេ Avengers: Endgame បានចាក់បញ្ចាំងជាផ្លូវការ នៅស្រុកយើង បានប៉ុន្មានថ្ងៃមកហើយ។ ខ្ញុំជឿថា មានប្រិយមិត្តជាច្រើន បានទៅមើលរឿងនេះរួចហើយ និងច្បាស់ជាដក់ចិត្ត ជាប់ជាក់ជាមិនខាន ព្រោះរឿងនេះពិតជា ល្អមើលមែន។ 

ដោយសារតែបែបនេះទើប Epic បានធ្វើការបន្ទាន់សម័យហ្គេម Fortnite របស់ខ្លួន ដើម្បីបំពេញចិត្ត របស់អ្នកលេង ដែលគាំទ្ររឿងរបស់ Marvel មួយនេះផងដែរ។ ជាក់ស្តែងសម្រាប់ជំនាន់ 8.50 នេះ វានឹងធ្វើការបញ្ចេញ ឱ្យទាញយក Update សម្រាប់ម៉ាស៊ីនហ្គេម PS4, Xbox One, PC, Switch និងទូរសព្ទដៃទៀតផង។ សម្រាប់ការ Update នេះ វានឹងនាំមកជាមួយនូវ Skin របស់ Black Widow វីរនារី នៅក្នុង MCU មកសម្រាប់ឱ្យអ្នកលេង អាចទិញយក មកលំអរបាន។ ប៉ុន្តែវានឹងមានលក់ តែពីរថ្ងៃទេ ហើយសម្រាប់តម្លៃរបស់វា ប្រហាក់ប្រហែលជា 15$ ឫ 1,500 V-Bucks មានពីរជម្រើសមួយ សក់ពណ៌ក្រហម និងមួយទៀតសក់ពណ៌ លឿង។ លើសពីនេះ ឆាប់ៗខាងមុខ Skin Hero ដទៃ ក៏នឹងមកដល់ផងដែរ។ 

អ្វីដែលកាន់តែគួរ ឱ្យចាប់អារម្មណ៍ទៀតនោះ Mode ថ្មី ដែលតម្រូវឱ្យអ្នកលេង ចែកគ្នាជាពីរក្រុម មួយជាក្រុម Hero Avengers និងមួយក្រុមទៀតជា Villains។ សម្រាប់ការលេងនៅ Mode ថ្មីនេះ ក៏អាចបំពេញ Challenges ដើម្បីដោះយក Battle Pass rewards បានផងដែរ។

នេះជាតំណឹងដ៏ល្អ សម្រាប់ប្រិយមិត្តដែលនិយមលេងហ្គេមបែប ប្រយុទ្ធគ្នាមួយនេះ ជាពិសេស អ្នកគាំទ្ររឿងរបស់ Marvel ផ្ទាល់តែម្តង។ អញ្ចឹងល្អបំផុតគួរ Update ហ្គេម Fortnite ដើម្បីភ្លក្សរសជាតិថ្មី លើគ្រប់ឧបករណ៍ ទាំងអស់ដែលអាចលេងហ្គេមនេះបាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Panhabot ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: Game Spot Tag: កម្មវិធី-ហ្គេម