CAMBO REPORT

Popup Advertising5 seconds

កុំព្យូទ័រ​ចាស់​ៗ នឹង​មិន​អាច​ធ្វើ​ការ Update ឡើង​ទៅ​កាន់​ជំនាន់​ចុង​ក្រោយ​គេ​របស់ Windows 10 ឡើយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

គិតចាប់តាំងពី Windows 10 ប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ ក្នុងសកលោកចាប់តាំងពីឆ្នាំ 2015 មកឃើញថា កាលពីដំបូងឡើយម៉ាស៊ីន ដែលប្រើប្រាស់ Windows 7, Windows 8 និង Windows 8.1 គឺអាចផ្ដាច់ខ្លួន ឡើងជំនាន់បាន ដោយមិនចាំបាច់ ឈឺក្បាលអ្វីឡើយ។ ម្យ៉ាងវិញទៀត Windows 10 ក៏បានបញ្ចេញកំណែ Update ពីមួយជំនាន់ ទៅមួយជំនាន់ទៀត ឥតឈប់ឈរ ដោយកំណែ Update ទាំងតូច និងធំ គឺមិនតម្រូវឲ្យ ម៉ាស៊ីនកំពុងរត់ដោយ Windows 10 នោះ មានតម្រូវការថ្មី ឬធំជាងមុននោះទេ តែមកដល់ពេល នេះកំណែ Update ចុងក្រោយគេបង្អស់របស់ Windows 10 នឹងមានតម្រូវការ ថ្មីបន្ថែមទៀតសម្រាប់កុំព្យូទ័រ ដែលចង់រត់នៅលើ Version ចុងក្រោយ។

ក្រុមហ៊ុន Microsoft បានបញ្ចេញកំណែ Update ថ្មី សម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows 10 របស់ខ្លួនហើយ ជាជំនាន់ 1903 ធំ សម្រាប់ខែឧសភា ឆ្នាំ 2019 (Windows 10 May Update) ដោយក្នុងនោះម៉ាស៊ីន ដែលកំពុងរង់ដោយ Windows 10 ទាំងអស់ គឺអាចបន្តឡើងជំនាន់បាន ដូចធម្មតាដដែល ក៏ប៉ុន្តែម៉ាស៊ីនខ្លះ មិនអាចទទួលបានកំណែ Update នេះឡើយ។ មូលហេតុចំបង ដែលអាចនឹងធ្វើឲ្យម៉ាស៊ីនខ្លះ មិនអាចទទួលបានកំណែ Update ថ្មីមួយនេះ គឺដោយសារតែ Microsoft បានបង្កើនតម្រូវការផ្នែករឹង របស់ម៉ាស៊ីនកុំព្យូទ័រច្រើន ជាងមុន ដើម្បីរត់ Windows 10 ជំនាន់ចុងក្រោយគេ បានដូចខាងក្រោម៖

ចំនុចដែលមានការផ្លាស់ប្ដូរខ្លាំងគឺស្ថិតនៅលើអង្គផ្ទុកទិន្នន័យ ដែលតម្រូវឲ្យមានទំហំ យ៉ាងហោចណាស់ក៏ 32GB ឡើងទៅដែរ ទើបអាចប្រើប្រាស់បាន ហេតុនេះរាល់ម៉ាស៊ីនកុំព្យូទ័រថ្មីៗ នេះមិនមែនជាបញ្ហាដែលធ្វើឲ្យ ឈឺក្បាលនោះទេ ផ្ទុយទៅវិញ វាមិនចោទជាបញ្ហា អ្វីសោះឡើយ ព្រោះអង្គផ្ទុកទិន្នន័យម៉ាស៊ីនរបស់អ្នក វាធំលើសពីអ្វីដែល Windows ត្រូវការ។ ម្យ៉ាងសម្រាប់អ្នកប្រើប្រាស់ ម៉ាស៊ីនចាស់ៗ ឬមានឯកសារច្រើន ដែលតម្រូវឲ្យកំណត់ទំហំ Drive ដើម្បី Boot Windows តូច គឺជាបញ្ហា ហើយអាចនឹងឆ្ងល់ថា ហេតុអ្វីបានជា មានតម្រូវការច្រើន ជាងមុនដល់ទៅ 2 ដង សម្រាប់ Windows 10 32-bit និងច្រើនជាង 12GB សម្រាប់ Windows 10 64-bit? មូលហេតុគឺថា ប្រព័ន្ធប្រតិបត្តិការមួយនេះ បានរីកមាឌធំឡើងៗ ដោយសារតែការបន្ថែមនូវ មុខងារថ្មីៗបន្ថែមទៀត ដោយគ្រាន់តែ មុខងាររបស់ Windows 10 ខ្លួនឯងផ្ទាល់ មានទំហំជិតដល់ 7GB ទៅហើយ រួមទាំង Cache របស់ System ផងដែរ ហេតុនេះការបន្ថែមថ្មីនូវមុខងារសំខាន់ៗ ក៏ដូចជាប្រព័ន្ធសុវត្ថិភាព ក៏តម្រូវឲ្យប្រព័ន្ធប្រតិបត្តិការ ទាំងមូលកាន់តែធំ ជាងមុនផងដែរ។

គួរបញ្ជាក់ផងដែរថាតម្រូវការថ្មីនូវអង្គផ្ទុកទិន្នន័យចាប់ពី 32GB ឡើងទៅនេះ មិនមែនមានន័យថា Windows នឹងប្រើប្រាស់ទំហំនោះ ទាំងស្រុងនោះទេ អាចនៅសល់ខ្លះ សម្រាប់ដំណើរការ លើប្រព័ន្ធទាំងមូល។ ដូច្នេះសម្រាប់ប្រិយមិត្ត ដែលចង់ធ្វើការ Update នូវ Windows 10 ទៅកាន់ជំនាន់ 1903 បើជួបបញ្ហា ដោយសារតែអង្គផ្ទុក ទិន្នន័យនៅសល់តូចពេក អ្នកដល់ពេល ដែលត្រូវទិញ SSD ឬ Hard Disk ថ្មីបន្ថែមហើយ តែខ្ញុំជឿជាក់ថា ភាគតិចណាស់ ដែលសម័យនេះទៅហើយ អ្នកនៅខ្វះអង្គផ្ទុក ទិន្នន័យសម្រាប់ Boot Windows!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: WCCF Tech Tag: កុំព្យូទ័រ