CAMBO REPORT

Popup Advertising5 seconds

ច្បាស់ការណ៍ហើយ​ពីតម្លៃ Galaxy S10 5G នៅ​សហរដ្ឋ​អាមេរិច គឺ​ចាប់​ពី 1300 ដុល្លារ​ប៉ុណ្ណោះ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Samsung បានធ្វើការប្រកាសចេញលក់ជាផ្លូវការ នូវស្មាតហ្វូនម៉ូឌែល Galaxy S10 5G របស់ខ្លួន ជាលើកដំបូង នៅក្នុងប្រទេស​កូរ៉េ​ខាងត្បូង កាលពីដើមខែមេសានេះ ក៏ប៉ុន្តែខាងក្រុមហ៊ុន នៅមិនទាន់បានប្រាប់បង្ហើបប្រាប់អោយបានដឹងនៅឡើយទេ ពីថ្ងៃ​ចេញ​លក់​ជាផ្លូវការ សម្រាប់ទីផ្សារអន្តរជាតិ។ យ៉ាងណា បើយោងតាមប្រភពសារពត៌មានពី Bloomberg បានចុះផ្សាយថា ស្មាតហ្វូន​ម៉ូឌែល Galaxy S10 5G ថ្មីនេះ នឹងដាក់លក់ជាសាធារណៈ ក្នុងសហរដ្ឋអាមេរិច នៅថ្ងៃទី 16 ឧសភា ឆ្នាំ 2019 ខាងមុខ។

ទីបំផុត ក្រុមហ៊ុនសេវាទូរសព្ទ Verizon បានប្រកាសអោយដឹងជាផ្លូវការហើយថា សម្រាប់ស្មាតហ្វូនម៉ូឌែល Galaxy S10 5G នឹង​ដាក់ចេញលក់ជាសាធារណៈ នៅថ្ងៃទី 16 ឧសភា ឆ្នាំ 2019 ខាងមុខនេះ ពិតមែន ដោយបានបើកអោយអតិថិជន ធ្វើការកុម្ម៉ង់បាន ចាប់​ពីថ្ងៃនេះតទៅ។ ចំពោះ Galaxy S10 5G នេះ គឺបញ្ចេញមកលើទំហំអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីនចំនួន 2 ជម្រើស ដោយ​មាន​ទំហំ 256GB និង 512GB។ សម្រាប់ម៉ូឌែលទំហំផ្ទុកទិន្នន័យ 256GB គឺមានតម្លៃ 1299 ដុល្លារ ចំណែកម៉ូឌែលមានទំហំផ្ទុក​ទិន្នន័យ 512GB វិញ មានតម្លៃ 1399 ដុល្លារ អមមកជាមួយជម្រើសពីពណ៌ រួមមានពណ៌ Crown Silver និងពណ៌ Majestic Black​។ Verizon នឹងបញ្ចេញលក់នៅតំបន់ចំនួន 2 មុនគេ គឺនៅ Chicago និង Minneapolis ដែលមានដំណើរការកម្រិតសេវា 5G រួចរាល់។

អញ្ចឹង នេះជាតម្លៃច្បាស់លាស់មួយ ដែលយើងទទួលបានច្បាស់ការ ពីខាងក្រុមហ៊ុនផ្តល់សេវាទូរសព្ទ Verizon ទៅលើម៉ូឌែល Galaxy S10 5G ទាំងពីរទំហំផ្ទុក (256GB និង 512GB)។ យ៉ាងណា យើងមិនច្បាស់ទេថា វាអាចនឹងមានក្នុងប្រទេសយើង ឬអត់នោះទេ ព្រោះក្រុមហ៊ុនសេវាទូរសព្ទក្នុងស្រុកយើង លោតត្រឹម 4G ប៉ុណ្ណោះ បើសិនជាមាន គឺប្រើបានតែ 4G ដដែលហ្នឹង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: Android Police Tag: ទូរស័ព្ទ