CAMBO REPORT

Popup Advertising5 seconds

ពេលនេះ Microsoft បាន​ក្លាយ​ជា​ក្រុមហ៊ុន​ដែល​មាន​តម្លៃ​ដល់ 1 ទ្រីលាន​ដុល្លារ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រិយមិត្តអ្នកអានមួយចំនួន ប្រាកដជាធ្លាប់បានដឹងខ្លះៗរួចមកហើយថា ក្រុមហ៊ុន Amazon និង Apple គឺជាក្រុមហ៊ុនស្ថិតក្នុង​ជួរ​លំដាប់​កំពូល​ដូចគ្នា នៅក្នុងសហរដ្ឋអាមេរិច ដែលមានទុនភាគហ៊ុនខ្ពស់ជាងគេបង្អស់ ជាមួយចំនួនច្រើនជាង 1 ទ្រីលានដុល្លារ (1,000,000,000,000 ដុល្លារ)។ យ៉ាងណា ថ្មីៗនេះ មានក្រុមហ៊ុនចូលមកបន្ថែមមួយទៀតហើយ ដែលមានចំណូលទុនខ្ពស់ដល់ 1 ទ្រីលានដុល្លារ បន្ទាប់ពីការកើនឡើងនៃតម្លៃភាគហ៊ុន លើទីផ្សារនោះ។

យោងតាមរបាយណ៍ពី The Verge បានធ្វើការអោយដឹងថា ក្រុមហ៊ុនយក្សផលិត Windows កម្មវិធី ហ្គេម គ្រឿងអេឡិចត្រូនិច និង​ជាច្រើន​ផ្សេងៗទៀត មានឈ្មោះថា Microsoft គឺបានក្លាយជាក្រុមហ៊ុនស្ថិតក្នុងលេខរៀងទី 3 ដែលមានតម្លៃ​កើន​ឡើង​ខ្ពស់​ចំនួន​ច្រើន​ដល់ 1 ទ្រីលានដុល្លារ បន្ទាប់ពីក្រុមហ៊ុន Amazon និងក្រុមហ៊ុន Apple។ វាជារឿងដែលបានកើតឡើងភ្លាមៗតែម្តង ដោយនៅថ្ងៃនេះ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Microsoft បានកើនឡើងប្រហែល 4 ភាគរយ ពីតម្លៃនៃភាគហ៊ុនសរុប កាលពីម្សិលមិញ ដែល​បានធ្វើអោយ Microsoft មានទុនភាគហ៊ុនទីផ្សារកើនឡើងខ្ពស់ ជាមួយចំនួនច្រើនដល់ 1 ទ្រីលានដុល្លារ បែបនេះ។ កាន់តែ​ពិសេសនោះ គឺថាចំនួនភាគហ៊ុនខ្ពស់របស់ Microsoft បានឈានវ៉ាដាច់មុនគូប្រជែងរបស់ខ្លួន (ក្រុមហ៊ុន Google) ហើយ។

សរុបមក នេះដំណឹងល្អ និងពិសេសមួយ សម្រាប់ក្រុមហ៊ុន Microsoft ដែលទីផ្សារភាគហ៊ុនកើនឡើងខ្ពស់ ជំរុញអោយទុន​របស់​ខ្លួន​កើនដល់ 1 ទ្រីលានដុល្លារ និងបានជាប់ក្នុងតារាងលំដាប់លេខរៀងទី 3 នៅក្នុងសហរដ្ឋអាមេរិច។ យ៉ាងណា យើងមានតែ​អបអរ​សាទរ​ទៅ ព្រោះរឿងរ៉ាវល្អបានមកដល់ហើយ សម្រាប់ ក្រុមហ៊ុនយក្សផលិត Windows នេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: Lifestyle