CAMBO REPORT

Popup Advertising5 seconds

Razer Blade Pro ស៊េរី 2019 កុំព្យូទ័រយួរ​ដៃ​កម្រិត​ខ្ពស់ បង្ហាញ​ខ្លួន​ជាមួយ​មុខ​មាត់ និង​កម្លាំង​ថ្មី

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នៅទីបំផុត Razer បានបង្ហាញមុខមាត់អាវុធធំៗរបស់ខ្លួនរួចរាល់ហើយ ដែលបើកសិទ្ធិឲ្យអតិថិជនរបស់ខ្លួនធ្វើការជ្រើសរើស​បាន​រវាង​ម៉ាស៊ីន 2 ប្រភេទរួមមាន Blade 15 ស៊េរី 2019 និងជម្រើសកាន់តែប្រសើរជាងនេះមួយទៀតគឺ Blade Pro ជាម៉ាស៊ីន​បង្កើត​ឡើងយ៉ាងពិសេស និងដុះខាត់នូវរាល់បញ្ហា ដែលកើតមានឡើងនៅលើជំនាន់ចាស់ ហើយពង្រឹងបន្ថែម និងធ្វើឲ្យរូបរាងរចនាបថ​កាន់​តែប្រសើរ មានភាពប្រណិតនៅលើជំនាន់ថ្មី អាចថាស្រដៀង MacBook ជំនាន់ថ្មីបន្តិចបន្ដួចដែរ ពិសេសកាត់បន្ថយ​ទំហំ​រូបរាង​បានប្រមាណជា 25% បើធៀបទៅនឹង Blade Pro ជំនាន់ចាស់កន្លងទៅ។

ជាមួយតួខ្លួនប្រណិតស្រោបឡើង និងការពារដោយលោហៈពណ៌ប្រផេះបែបស្រអាប់ ធ្វើឲ្យម៉ាស៊ីននេះសាកសមសម្រាប់ការប្រើប្រាស់បានគ្រប់ស្ថានការ ពុំមានការចាំងផ្លាត ឬមានតំបន់ណាមួយមានសភាពបែបថោកៗ ព្រោះទាំងរចនាបថ និងពណ៌ពិតជាទាក់ទាញ។ មិនខុសពី Blade 15 នោះទេ អេក្រង់ទំហំ 17.3 អ៊ីញរបស់ Blade Pro នេះ មាន​គែម​អេក្រង់តិចបំផុតនៅសងខាង ងាយស្រួលមើលពេញភ្នែក ជាមួយកម្រិត sRGB 100% និងបង្កប់ Webcam នៅផ្នែក​ខាង​មុខ​មួយគ្រាប់ ដោយការវេចខ្ចប់អេក្រង់ទំហំធំបែបនេះ គឺបានធ្វើឡើងនៅលើទំហំម៉ាស៊ីន ដែលធ្លាប់ប្រើប្រាស់អេក្រង់ 15.6 អ៊ីញ តែ​អរគុណ​ដល់បច្ចេកវិទ្យាទំនើប ដែលធ្វើឲ្យ Laptop អេក្រង់ 17.3 អ៊ីញ ដែលមានសមត្ថភាពបង្ហាញរូបភាព Full HD និងល្បឿន 144Hz នេះ បំពាក់នៅលើម៉ាស៊ីនទំហំតូច ផ្ដល់ភាពងាយស្រួលក្នុងការយកតាមខ្លួន ទុកដាក់ និងផ្ដល់ភាពបត់បែន។

Blade Pro 2019 បានធ្វើការផ្លាស់ប្ដូរខ្លាំងទៅលើរចនាបថក្ដារចុច និង Trackpade ដោយឆ្នាំនេះ Razer រំកិលបន្ទះ Trackpad មកខាងក្រោមវិញដូច Gaming Laptop ផ្សេងៗទៀតដែរ រួមជាមួយនឹងរន្ធបំពងសម្លេងនៅសងខាងដូចទៅនឹង MacBook Pro ដោយរក្សានូវប្រព័ន្ធភ្លើង Chroma (RGB 18.6 លានពណ៌) ដដែល និងបង្កប់នូវសេនស័រស្កេនម្រាមដៃនៅលើប៊ូតុង Power។ ជុំវិញកម្លាំងម៉ាស៊ីនវិញ ក៏មិនខុសគ្នាពី Blade 15 ដែរ ម៉ាស៊ីននេះប្រើប្រាស់ខួរក្បាលរបស់ Intel ជាប្រភេទ Core i7-9750H មាន 6 Cores និង 12 Threads រត់ក្នុងល្បឿន 2.6GHz និងអាចបង្កើនល្បឿនដល់ 4.5GHz អមជាមួយ Cache ទំហំ 12MB ពិសេសក្រាហ្វិចកាតរបស់ nVIDIA GeForce RTX 2060, 2070 និង 2080 ដែលជាប្រភេទ Max-Q Design ប្រើប្រាស់ VRAM ប្រភេទ GDDR6។

 

លក្ខណៈសម្បត្តិសំខាន់ៗរបស់ Blade Pro 2019

 

•    CPU Intel Core i7-9750H

•    RAM DDR4 Bus 2667MHz អាចឡើងទៅ 64GB

•    SSD PCIe NVMe ទំហំ 512GB ឡើងទៅ 2000GB

•    អេក្រង់ TFT ជំនាន់ថ្មីទំហំ 17.3 អ៊ីញ បង្ហាញរូបភាពកម្រិត Full HD ល្បឿន 144Hz

•    កម្លាំងថ្ម 70.5WHr

•    ឆ្នាំងសាកកម្លាំង 230W

•    WiFi 6 (802.11ax)

•    Bluetooth 5.0

•    ដំណើរការដោយ Windows 10 Home 64-bit

 

រន្ធតំណរភ្ជាប់

 

•    USB 3.2 ប្រភេទ A ជំនាន់ទី 2 x 3

•    USB 3.2 ប្រភេទ C ជំនាន់ទី 2 x 2

•    Thunderbolt 3 x 1

•    RJ45 x 1 ល្បឿន 2.5Gb

•    HDMI 2.0b x 1

•    Card Reader x 1

•    រន្ធសាកថ្ម

 

Razer នឹងបញ្ចេញម៉ូឌែល Blade Pro លក់ក្នុងទីផ្សារនាខែឧសភា ខាងមុខនេះឯង ដោយប្រទេសទទួលបានមុនគេរួមមាន​សហរដ្ឋ​អាមេរិក កាណាដា បារាំង អាឡឺម៉ង់ ចក្រភពអង់គ្លេស និងចិន ដោយបណ្ដាប្រទេសផ្សេងៗទៀតនៅទៅដល់តាមក្រោយ ជាមួយ​នឹង​តម្លៃចាប់ផ្ដើមពី USD 2,400 ឡើងទៅ ដោយមានតែមួយពណ៌សម្រាប់ជ្រើសរើសប៉ុណ្ណោះ តែដូចម៉ាក និងម៉ូឌែលផ្សេងៗអញ្ចឹងដែរ អតិថិជនរបស់ Razer អាចជ្រើសរើស Specs ទៅតាមតម្រូវការជាក់ស្ដែងរបស់ខ្លួនបាន ហេតុដូច្នេះ តម្លៃនឹងមានការប្រែប្រួល​​​​​​​អាស្រ័យ​ទៅ​​លើផ្នែករឹងនីមួយៗ ខណៈនៅខ្មែរនឹងកាន់តែថ្លៃ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: Razer Tag: កុំព្យូទ័រ