CAMBO REPORT

Popup Advertising5 seconds

Google Chrome នៅ​លើ Windows អាច​បើក​មុខងារ Dark Mode ឲ្យ​ដំណើរកា​រ​បាន​ហើយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Dark Mode គឺជាមុខងារសំខាន់ និងទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់ផលិតផលអេឡិចត្រូនិចទូទៅទាំងស្មាតហ្វូន ថេប្លេត កុំព្យូទ័រ និងកម្មវិធីផងដែរ ព្រោះវាជួយដល់សុខភាពផ្នែក ងាយស្រួលមើល កាត់បន្ថយការស៊ីថ្ម និងស្រួលប្រើនៅ​ពេល​យប់​ជា​ដើម។ សម្រាប់ពេលនេះ វាគឺជាដំណឹងល្អមួយសម្រាប់អ្នកប្រើប្រាស់កុំព្យូទ័រ ពិសេសអ្នកតែងតែប្រើប្រាស់កម្មវិធី Web Browser ព្រោះថាចាប់​ពីថ្ងៃនេះតទៅ អ្នកអាចធ្វើការប្រើប្រាស់អ៊ីនធឺណិត ជាមួយនឹងភាពងាយស្រួលជាងមុន ដូចអ្វីដែលអ្នកគាំទ្រកម្មវិធី Google Chrome រង់ចាំជាយូរណាស់មកហើយគឺមុខងារ Dark Mode បានមកដល់ហើយ។

ការមកដល់ដំបូងនៃមុខងារ Dark Mode នៅលើកម្មវិធី Google Chrome នេះ គឺសម្រាប់តែម៉ាស៊ីនកុំព្យូទ័រសិនតែប៉ុណ្ណោះ ដោយ​អ្នក​ប្រើប្រាស់ Windows 10, macOS និង Linux អាចធ្វើការ Update ឡើងទៅកាន់ជំនាន់ 74.0.3729.108 ចាប់ពីថ្ងៃនេះ​តទៅ​ហើយ។ ដើម្បី Update ពុំមានអ្វីពិបាកនោះទេ អ្នកត្រូវប្រាកដថាម៉ាស៊ីនអ្នកភ្ជាប់ទៅកាន់អិុនធឺណិត រួចចុចប៊ូតុងចុច 3 នៅផ្នែក​ខាង​ស្ដាំ រួចជ្រើសរើសពាក្យថា Help > About Google Chrome ហើយរង់ចាំឲ្យកម្មវិធីបញ្ចប់ការ Update រួចចុច Relunch ជា​ការ​ស្រេច។ ក្រោយពេល Updated រួច យើងមិនអាចរកកន្លែង ឬប៊ូតុងចុចដំណើរការមុខងារ Dark Mode នេះនោះទេ ព្រោះថា ការមកដល់ដំបូងនេះ នៅមិនទាន់បើកជាផ្លូវការនៅឡើយទេ ហេតុនេះ ដើម្បីដំណើរការមុខងារ Dark Mode តាមការចង់បាន​របស់​អ្នក​គឺ​ត្រូវធ្វើតាមជំហ៊ានខាងក្រោមនេះ៖

 

1.    ចុច Mouse ស្ដាំនៅលើ Icon កម្មវិធី Chrome រួចជ្រើសរើសពាក្យថា Properties

 

 

2.    ពេលផ្ទាំង Properties បង្ហាញលើផ្ទៃអេក្រង់ ចុចទៅប៊ូតុង Shortcut ហើយនៅត្រង់ប្រអប់ Target ត្រូវវាយពាក្យនេះ (--force-dark-mode) ដោយកូដពេញលក្ខណដូចនេះ៖

 

"C:\Users\xboxl\AppData\Local\Google\Chrome SxS\Application\chrome.exe" --force-dark-mode.

 

 

3.    ចុចប៊ូតុង Apply ហើយចុច OK ជាការស្រេច។

 

បើទោះបីមុខងារ Dark Mode ពុំទាន់បើកជាផ្លូវការពេញលេញនៅពេលនេះក៏ដោយ តែមិនយូរនោះទេ ក្រុមការងារផ្នែកអភិវឌ្ឍន៍កម្មវីធី ដែលកាន់គម្រោងនេះ នឹងបើកឲ្យមុខងារនេះឲ្យដំណើរការជាផ្លូវការក្នុងរយៈពេលឆាប់ៗខាងមុខនេះ ជាមួយនឹងប៊ូតុងបិទបើក ដែលផ្ដល់ភាពងាយស្រួលបន្ថែមទៀតទៅដល់អ្នកប្រើប្រាស់ Browser ដែលស៊ី RAM ខ្លាំងមួយនេះ។ គួរបញ្ជាក់ផងដែរថា សម្រាប់ម្ចាស់ Mac និង Linus នៅមិនទាន់ប្រើមុខងារនេះបាននៅឡើយទេ តែជំនាន់ 74 ថ្មីនេះ បានជួសជុលបញ្ហាជាច្រើន និងពង្រឹងប្រព័ន្ធសុវត្ថិភាព ក៏ដូចជាស្ថេរភាពនៃការប្រើប្រាស់ឲ្យកាន់តែប្រសើរជាងមុនផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៩
ប្រភព: WCCF TECH Tag: កម្មវិធី-ហ្គេម